Connect with us

សេដ្ឋកិច្ច

លោក អូន ព័ន្ធមុនីរ័ត្ន ជំរុញអនុវត្តសម្រេចផែនការសកម្មភាពដំណាក់កាលទី៣បូក២

បានផុស

នៅ

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) និងបានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួងបន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៣បូក២ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះធ្វើឡើង គ្រាលោកដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមរយៈ Video Conference នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

កិច្ចប្រជុំ ផ្តោតការពិភាក្សាលើការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣បូក២ និងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ប្រចាំឆមាសទី១ ឆ្នាំ២០២១។ ជាលទ្ធផល ក្នុងត្រីមាសទី១ និងទី២ ឆ្នាំ២០២១ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាល ទី៣បូក២ សម្រេចបានដូចខាងក្រោម៖

“ការបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា” គិតត្រឹមត្រីមាសទី២ ការអនុវត្តចំណូលរក្សាបានក្នុងស្ថានភាពល្អ និងអាចទុកចិត្តបាន ដែលការអនុវត្តចំណូលស្ថិតក្នុងរង្វង់ +/-៥% ធៀបនឹងច្បាប់ តាមរយៈការបន្តពង្រឹងប្រសិទ្ធការគ្រប់គ្រង និងការអនុវត្តផែនការប្រមូលចំណូល ពិសេសការខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាពដូចមានចែង ក្នុងយុទ្ធសាស្ត្រកៀរគរចំណូល។ រីឯការអនុវត្តចំណាយយឹតជាងផែនការបន្តិចក្ដី តែស្ថិតក្នុងស្ថានភាព ដែលអាចសម្រេចបានតាមគោលដៅក្នុងឆ្នាំ។ ទន្ទឹមនេះ ដំណើរការនៃការអនុវត្តថវិកាចាប់ផ្ដើមកែលម្អតាមរយៈការសិក្សា និងដាក់ចេញផែនការសកម្មភាព សម្រាប់ដោះស្រាយចំណាយកកស្ទះ ពង្រីកការទូទាត់ចំណាយថវិកាជាតិតាម E-Transfer ការរៀបចំគោលការណ៍ណែនាំហិរញ្ញវត្ថុសាធារណៈតាមក្រសួង ស្ថាប័ន និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្ម សាធារណៈជាដើម។

«ការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ» ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានពង្រឹង និងពង្រីកការអនុវត្តតាម រយៈការបន្តដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមក្រសួង-ស្ថាប័ន ការពង្រីកមុខងារបន្ថែមថ្មីក្នុងប្រព័ន្ធ FMIS ពិសេស ការពង្រីកការអនុវត្តគម្រោង FMIS ដល់រដ្ឋបាល រាជធានី ខេត្តទាំង២៥។ កម្រិតអនុលោមភាពនៃរបាយការណ៍ IPSAS Cash Basis ត្រូវបានកែលម្អ។ ទន្ទឹមនេះ លិខិតបទដ្ឋានសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋ បាននឹងកំពុងបន្តរៀបចំជាបន្តបន្ទាប់។

«ការពង្រឹងប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ» ក្របខណ្ឌថវិការយៈពេលមធ្យម ឆ្នាំ២០២២ ដោយមានពិតានតាមវិស័យតាម ក្រសួង-ស្ថាប័ន ក្រប​ខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២២ ត្រូវបានរៀបចំសម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២២។ រីឯក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៣-២០២៥ គ្រោងនឹងដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅឆ្នាំ២០២២។ ឯកសារទាំងអស់នេះនឹងបង្កលក្ខណៈងាយស្រួលដល់ក្រសួង ស្ថាប័នក្នុងការរៀបចំថវិកា ដោយមានការកំណត់តាមក្រសួង ស្ថាប័ន តាមវិស័យ ការធ្វើសមាហរណកម្មថវិកា ចរន្តនិងវិនិយោគ។ ជាមួយគ្នានេះ ការគ្រប់គ្រងគម្រោងវិនិយោគបាន និងកំពុងកែលម្អតាមរយៈការរៀបចំយន្តការ និងលិខិតគតិយុត្តនានាដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រ។

«ការបញ្ចប់ការត្រៀមខ្លួនឆ្ពោះ ទៅគណនេយ្យភាពសមិទ្ធកម្ម» ការរៀបចំ និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តសម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្មជាការចាំបាច់ ដែលត្រូវបញ្ចប់សម្រាប់ដាក់ឱ្យអនុវត្តនៅឆ្នាំ២០២២ ក្នុងនោះរួមមាន៖ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) អនុក្រឹត្យលេខ ៨១ និង ៨២ និងក្របខណ្ឌ ថវិកាព័ត៌មានសមិទ្ធកម្ម។ ជាមួយគ្នា ប្រព័ន្ធតាមដាន និងត្រួតពិនិត្យសមិទ្ធកម្មត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបន្តបន្ទាប់។

«ការគាំទ្រកម្មវិធីកែទម្រង់ប្រកបដោយចីរភាព និងភាពប្រទាក់ក្រឡាគ្នានៃការកែទម្រង់ផ្សេងទៀត» ស្ថិតក្នុងបរិការណ៍កូវីដ-១៩ ការអនុវត្តការបណ្ដុះបណ្ដាលនិ ងសិក្ខាសាលាផ្សព្វផ្សាយ អាចអនុវត្តបានដោយផ្នែកដោយត្រូវធ្វើតាមប្រព័ន្ធអនឡាញ រីឯវគ្គបណ្ដុះបណ្ដាលដែលតម្រូវឱ្យចុះអនុវត្តផ្ទាល់ ត្រូវបានពន្យារពេល ប៉ុន្តែមិនរងផលប៉ះពាល់ ដល់ចលនការនៃការកែទម្រង់ទេ។ ជាមួយគ្នានេះ ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាពត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តសាកល្បងដែលគ្រោងពង្រីកដល់ក្រសួង ស្ថាប័ននៅឆ្នាំ២០២២។ គោលការណ៍ណែនាំការគ្រប់គ្រងផ្អែកលើលទ្ធផល ដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី៣ នឹងចូលរួមក្នុងការរៀបចំផែនការសកម្មភាព និងសូចនករសមិទ្ធកម្មគន្លឹះ ឱ្យកាន់តែមានភាពច្បាស់លាស់។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់អង្គភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងមករហូតសម្រេចបានសមិទ្ធផលនេះ ទោះបីកម្ពុជាកំពុងស្ថិតក្នុងវបត្តិកូវីដ-១៩ ក៏ដោយ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម