Connect with us

សេដ្ឋកិច្ច

ធនាគារពិភពលោករំពឹងថាកម្ពុជាអាចនឹងបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញក្នុងពេលឆាប់ៗ

បានផុស

នៅ

ភ្នំពេញ៖ ធនាគារពិភពលោករំពឹងថា កម្ពុជាអាចនឹងបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ សម្រេចបានជោគជ័យមុនផែនការកំណត់។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video Conference លោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មី របស់ការិយាល័យធនាគារ ពិភពលោក (World Bank) ប្រចាំកម្ពុជា បានសម្ដែងការអបអរសាទរចំពោះ ភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនតាមគោលដៅក្នុងល្បឿន​លឿន នឹងអាចធ្វើឱ្យកម្ពុជាចាប់ផ្ដើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានវាយតម្លៃខ្ពស់ចំពោះចំណាត់ការដ៏រហ័ស និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវជនអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដែលនឹងធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំង ជូនប្រជាជនបានច្រើន។

លោកស្រី Maryam Salim បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែល សម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ពិសេសការដាក់ចេញនូគោលនយោបាយដ៏មុតស្រួចសំដៅប្រយុទ្ធការពារសុខភាពអាយុជីវិតរបស់ប្រជាជនពីការយាយី ដោយជំងឺកូវីដ-១៩ និងខិតខំរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនពីផលប៉ះពាល់គួរឱ្យកត់សម្គាល់។

ប្រធានគ្រប់គ្រងថ្មី របស់ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានបង្ហាញជំហរបន្តគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្នុងការផ្តល់ជាធាតុចូលបន្ថែមលើផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយ​វិបត្​តិកូវីដ-១៩ ឆ្នាំ២០២១-២០២៣ និងកែសម្រួលឯកសារក្របខណ្ឌ នៃភាពជាដៃគូ រវាងរាជរដ្ឋាភិបាល ជាមួយធនាគារពិភពលោក ឱ្យឆ្លើយតបទៅនឹងបរិការបច្ចុប្បន្ន និងស្របតាមផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយ​វិបត្តិកូវីដ-១៩ ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលមានអាយុចាប់ពិ១៨ឆ្នាំឡើងមានចំនួន ៨,៧៦៧,៨២៧នាក់ ស្មើនឹង ៨៧.៦៨ភាគរយ ធៀបនឹងគោលដៅ១០លាននាក់  ចាក់លើកុមារ និងយុវជនអាយុពី ១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មានចំនួន១,០៨៤,០៦៩នាក់ ស្មើនឹង៥១.១១ភាគរយ ធៀបជានឹងគោលដៅជិត២លាននាក់ និងចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញបានចំនួន៥០៧,៩៤០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ វិនាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម