Connect with us

សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ៧ខែ ចំនួន ៤.៦១ ប៊ីលានដុល្លារ កើនឡើង ១%

បានផុស

នៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា ថៃ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១នេះ សម្រេចបានសរុបប្រមាណ ៤.៦១ ប៊ីលានដុល្លារកើនឡើង ១%បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ មានចំនួន ៤.៥៦ ប៊ីលានដុល្លារ។​ កម្ពុជាបាននាំចេញទៅកាន់ប្រទេសថៃមានទឹកប្រាក់ប្រមាណ ៥៦៩ លានដុល្លារអាមេរិក ធ្លាក់ចុះ ៣២ ភាគរយ ខណៈការនាំចូលពីថៃមានទឹកប្រាក់រហូតដល់ ៤.០៥ ប៊ីលានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតផលភាគច្រើនដែលកម្ពុជាបាននាំទៅកាន់ថៃគឺជាប្រភេទកសិផល (ត្រី សាច់ បន្លែ គ្រាប់ធុញ្ញជាតិ ថ្នាំជក់) សំណល់រោងចក្រ ឱសថ សម្លៀកបំពាក់ និងវាយនភណ្ឌ ក្រណាត់សូត្រ ត្បូងថ្មមានតម្លៃ ឈើ និងគ្រឿងសង្ហារិម។ ដោយឡែកចំពោះទំទិញថៃនាំចូលមកកម្ពុជាវិញរួមមាន ថាមពល ប្រេងឥន្ធនៈ ត្រី សាច់ បន្លែ និងផលិតផលសម្រេចដូចជា រថយន្ត ជីសេរីរាង្គ ស៊ីម៉ង់ គ្រឿងឧបភោគបរិភោគ គ្រឿងសំអាង និងសម្ភារៈសំណង់។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ ៧.២៥ ពាន់លានដុល្លារធ្លាក់ចុះ ២៣ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលាមានទឹកប្រាក់ ៩.៤ ពាន់លានដុល្លារអាមេរិក។

Poipet International border with Thailand. Thailand’s cross-border trade with Cambodia dropped 22 percent over the first 11 months of 2020 compared with the figures for the same period in 2019. Khmer Times

ក្នុងទំហំពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជាទៅថៃមានតម្លៃ ១.១៥ ពាន់លានដុល្លារ ធ្លាក់ចុះ ៤៩% ធៀបនឹងឆ្នាំ ២០១៩ មានតម្លៃ ២.២៧ពាន់លានដុល្លារ។ ចំណែកការនាំចូលពីថៃមានតម្លៃ ៦.១ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥% ធៀបនឹងឆ្នាំ២០១៩ មានតម្លៃ ៧.១៥ពាន់លានដុល្លារ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម