Connect with us

សេដ្ឋកិច្ច

កម្ពុជា​បើកការដ្ឋាន​សាង​សង់​​អគារ​​មជ្ឈមណ្ឌល​ ​ជាតិ​បណ្ដុះ​ធុរកិច្ច​ថ្មី​ តម្លៃ​​៣លាន​ដុល្លារ ​​

បានផុស

នៅ

មជ្ឈមណ្ឌល​ជាតិបណ្តុះ​ធុរកិច្ច​ថ្មីនៃកម្ពុជា (NICC) ដែលជា​ជំនួយ​របស់សាធារណរដ្ឋ​កូរ៉េបាន​ត្រូវ​បើក​ការ ដ្ឋាន​សាងសង់នា​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១​។ មជ្ឈមណ្ឌល​នេះមាន​ទីតាំង​ស្ថិតនៅក្នុង​សាកវិទ្យាល័យ​​​​ភូមិន្ទ​ភ្នំពេញមាន​កម្ពស់៣ជាន់ហើយ​​នឹង​បញ្ចប់នៅ​ដើមឆ្នាំ២០២៣ ដោយគ្រោងចំណាយថវិកាជាង ២,៧ លាន ដុល្លារ​អាមេរិក​។​​ មជ្ឈមណ្ឌល​ជាតិបណ្តុះ​ធុរកិច្ច​​ថ្មីនៃកម្ពុជា(NICC) ​ជា​កន្លែង​បណ្តុះបណ្តាលនិង​ផ្តល់​ប្រឹក្សាដល់និស្សិតនិង​យុវជន​កម្ពុជាដើម្បី​ជួយ​ពួកគេបញ្ចេញ​សក្កា​នុព​ល​របស់​ពួកគេឆ្ពោះទៅយុគសម័យ​ឌីជីថលនិង​ជា​កន្លែង​ជួបជុំរវាង​វិនិយោគិននិង​និស្សិតឬ​សហគ្រិន​វ័យក្មេងនាពេល​អនាគត​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជននិងកីឡា​និងបណ្ឌិត ផាក ហ៊ឹង​ខ្យ​ង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​កូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញ ជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​សា​ង​សង់មជ្ឈ​​មណ្ឌល​ជាតិបណ្តុះ​ធុរកិច្ចថ្មីនៃកម្ពុជា (NICC) ប្រព្រឹត្តទៅក្រោម​អធិបតីភាព ។​

លោកបណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំយុវជន និង​កីឡាបាន​មានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​កម្ពុជាកំពុង​ស្វែងរក​ឱកាសនិង​វិសាលភាពនៃ​អត្ថប្រយោជន៍​សេដ្ឋ កិច្ចនៅក្នុង​វិស័យ​ឌីជីថលដែលមាន​សក្តា​នុពលមិន​ត្រឹមតែ​ក្លាយជា​ប្រភព​ថ្មីនៃ​កំណើនសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេតែ​ថែមទាំង​ជួយលើកកម្ពស់​ផលិតភាពនៅក្នុង​ប្រទេសពលរដ្ឋនិង​ អាជីវកម្ម​។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជាលោក​រដ្ឋមន្ត្រីបាន​ថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ KOICA និង KPC ដែល​បាន​ផ្តល់ជំនួយ បច្ចេកទេស និង​ហិរញ្ញវត្ថុ ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ជាតិ បណ្តុះ​ធុរកិច្ច​ថ្មី​នៃ​កម្ពុជា នៅ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ​។​

លោក​បណ្ឌិត ផាក ហ៊ឹង​ខ្យ​ង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​កូរ៉េប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជាបាន​មានប្រសាសន៍​ថា​ ប្រទេស​កម្ពុជាគឺជា​ប្រទេសមួយក្នុងចំណោមប្រទេស​ដៃគូ ODA សំខាន់ៗរបស់​ប្រទេស​កូរ៉េ​។

ប្រទេស​កូរ៉េបានចាប់ផ្តើម​ភ្ជាប់​ចំណងមិត្តភាពជាមួយប្រទេស​កម្ពុជានៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ តាមរយៈ​ជំនួយ​មនុស្សធម៌​ផ្សេងៗ​ ។ ឥឡូវនេះភាពជា​ដៃគូ ODA របស់​យើងបាន​ពង្រីក​ទៅជា​គម្រោងចំនួន ៦៩ ដែល​​គ្របដណ្តប់លើ​វិស័យ​ធំ ៗ ដូចជាវិស័យ​អប់រំវិស័យ​ឧស្សាហកម្ម សុខភាព បច្ចេកវិទ្យា និង​វប្បធម៌​។

​លោក​សង្ឃឹមថា​ គម្រោង​នេះនឹង​ក្លាយជា​គម្រោង​គំរូ​ដ៏​ល្អ​មួយសម្រាប់​ការសហការរវាង​វិស័យ​ឧស្សាហកម្មនិង​វិស័យ​អប់រំនៅ​ប្រទេស​កម្ពុជា​ ។ លើសពីនេះ​ទៀត លោក​ឯកអគ្គរដ្ឋទូតកូរ៉េបាន​បន្ថែមទៀតថាៈគម្រោង​នេះនឹង​ក្លាយជា​គំរូ​ដ៏​ល្អនៃ​កិច្ចសហការពាណិជ្ជកម្មប្រកបដោយ​ជោគជ័យរវាង​កម្ពុជានិង​សាធារណរដ្ឋ​កូរ៉េ​​៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម