Connect with us

ព័ត៌មានជាតិ

កោះរ៉ុង​មាន​ផ្ទះ​សំណាក់​ជាង ២០០ កន្លែង ផ្ទះ​តម្លៃ ៥ ដុល្លារ​មួយ​យប់​ក៏​មាន​

បានផុស

នៅ

ដោយ​ធ្វើ​ដំណើរ​ពី​ក្រុង​ព្រះសីហនុ​ប្រហែល​មួយ​ម៉ោង នឹង​ទៅ​ដល់​កោះ​ឋានសួគ៌​កោះរ៉ុង។ ជា​កោះ​ទេសចរណ៍​ដ៏ល្បី មាន​ចម្ងាយ​ជាង ៣០ គីឡូម៉ែត្រ​ពី​ដីគោក មុន​ផ្ទុះ​កូវីដ​មាន​ភ្ញៀវ​រាប់​រយ​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ឥត​ដាច់ តែ​ដោយសារ​កូវីដ​បាន​ប៉ះពាល់ នាំ​ឲ្យ​អាជីវកម្ម​មួយ​ចំនួន​បាន​ផ្អាក​បណ្តោះអាសន្ន​។

លោក នួន ប៊ុនថុល អភិបាល​ក្រុង​កោះរ៉ុង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា កោះរ៉ុង​មាន​ផ្ទះ​សំណាក់​ទាំង​តូច​ទាំង​ធំ​ជាង ២០០ កន្លែង រួម​ទាំង​រីសត​លំដាប់​ប្រណិត​ពីរ​កន្លែង​ទៀត​របស់​ឧកញ៉ា​ទៀ វិចិត្រ​និង​អ្នក​ឧកញ៉ា​គិត ម៉េង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា កោះរ៉ុង​ជា​កោះ​ឋានសួគ៌​ នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ព្រះសីហនុ។ ទោះ​បី​ត្រូវ​ធ្វើ​ដំណើរ​កាត់​សមុទ្រ កោះរ៉ុង​នៅ​តែ​គោលដៅ​ដែល​ភ្ញៀវ​មិន​អាច​ខកខាន​បាន។

“ជាទូទៅ​ក្នុងមួយថ្ងៃ​មិន​ក្រោម​ពាន់​នាក់ និង​រដូវ​បុណ្យ​ទាន​អាច​ដល់ ៥ ០០០​នាក់ មុន​ផ្ទុះ​កូវីដ។ ផ្ទះស្នាក់​នៅលើ​កោះ​មាន​ចាប់​ពី ៥ ដុល្លារ​ក្នុង​មួយ​យប់ក៏​មាន​ដោយស្នាក់នៅ​តាម​​ផ្ទះប្រជាពលរដ្ឋ ​និង​អាច​ដល់​តម្លៃ​រាប់រយ​ដុល្លារ​​នៅ​រីសត ឬ​ប្រភេទបឹងកាឡូប្រណិតៗ។

ភ្ញៀវទេសចរដែល​មក​កម្សាន្ត​ ភាគច្រើន​ស្នាក់នៅយ៉ាងហោចណាស់មួយយប់នៅលើ​កោះ។

បើ​តាម​លោក​អភិបាល​ក្រុង ក្រៅ​ពី​មាន​ឆ្នេរ​ខ្សាច់​ នៅ​លើ​កោះ​ក៏​មាន​កន្លែង​ទាក់ទាញ​ជា​លក្ខណៈ​អេកូ​ទេសចរណ៍​បែប​ធម្មជាតិ​មាន ទឹកជ្រោះ ព្រៃ​កោងកាង ឧទ្យាន​សមុទ្រ ផ្កាថ្ម​ជាដើម។

បច្ចុប្បន្ន​នៅ​លើ​កោះរ៉ុង កំពុង​សាងសង់​ផ្លូវ​បេតុង​ប្រវែង​ជាង ៧០គីឡូម៉ែត្រ ក្រោម​ទុន​វិនិយោគ​ប្រមាណ៣៥លាន​ដុល្លារ ដែល​គម្រោង​នេះ​នឹង​បញ្ចប់​ក្នុងរយៈពេល ១៦ ខែ។ នៅ​ពេល​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ចប់ ជំរុញ​ការ​អភិវឌ្ឍ​នៅ​លើ​កោះបន្ថែម​ទៀត។ នេះ​បើតាម​លោក​អភិបាល​ក្រុង។

គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​បង្កើត​ក្រុង​ថ្មី​ ដោយ​កាត់​យក​កោះ​ចំនួន​ពីរ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​មាន​សង្កាត់​កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ​បង្កើតជា​ក្រុងកោះរ៉ុង ដែល​ទីតាំង​សាលា​ក្រុងស្ថិត​នៅក្នុង​សង្កាត់កោះរ៉ុងសន្លឹម។

កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​​មាន​ផ្ទៃដី​សរុប​ជាង ១០០ គីឡូម៉ែត្រ​ការ៉េ មាន​​ចម្ងាយ​ប្រហែល​ ៣៦ គីឡូម៉ែត្រពីឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ។ បច្ចុប្បន្នកោះរ៉ុងមាន៣ ភូមិ និងកោះរ៉ុងសន្លឹម មាន២ភូមិ និងមានប្រជាជនរស់អចិន្រ្តៃយ៍ប្រមាណជាង ៤ ០០០នាក់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤២ នាទី មុន

Britney Spears​ ត្រូវសណ្ឋាគារដ៏ល្បីមួយហាមឃាត់នាង បន្ទាប់ពីហែលទឹកអាក្រាតកាយក្នុងអាង

ព័ត៌មានជាតិ៤២ នាទី មុន

កម្ពុជា-ឥណ្ឌូណេស៊ី បើកទំព័រកិច្ចសហប្រតិបត្តិការ ផ្ដោតលើពាណិជ្ជកម្មកាបូននិងថាមពលបៃតង

ព័ត៌មានជាតិ៤៣ នាទី មុន

តើសម្ដេច នរោត្តម ច័ក្រពង្ស់ ដែលទើបដំឡើងព្រះឋានៈជាសម្ដេចក្រុមព្រះ មានព្រះជីវប្រវត្តិយ៉ាងណា?

ព័ត៌មានជាតិ៤៨ នាទី មុន

មក​ដឹង​យុទ្ធសាស្រ្ត​ការងារ​អាទិភាព​ក្រសួង​ចំនួន ៣ នៅ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ

សន្តិសុខសង្គម៤៩ នាទី មុន

ខណ្ឌច្បារអំពៅ ដាក់កម្លាំងត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ជាលទ្ធផលពុំមានបទល្មើស

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម