Connect with us

សេដ្ឋកិច្ច

អាជីវកម្មវៀតណាម ៩០ភាគរយ រងផលប៉ះពាល់ដោយសារ កូវីដ

បានផុស

នៅ

ការស្ទាបស្ទង់របស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) ដែលធ្វើឡើងក្នុងខែកញ្ញាបានបង្ហាញថា ប្រហែល ៩០,៨ភាគរយនៃក្រុមហ៊ុន ដែលត្រូវបានសម្ភាសន៍ បាននិយាយថា ពួកគេត្រូវកាត់បន្ថយបុគ្គលិកក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ ៩២ភាគរយ ដែលបានផ្តល់សម្ភាសន៍ គឺជាក្រុមហ៊ុនខ្នាតធំ។

សហគ្រាសក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល ម្ហូបអាហារនិងភេសជ្ជៈ និងសេវាកម្មទេសចរណ៍ បានកាត់បន្ថយបុគ្គលិកច្រើនបំផុត ក្នុងអំឡុងពេលមានជំងឺរាតត្បាត។

ដោយសារតែកូវីដ នៅវៀតណាម មានការកាត់បុគ្គលិកភាគច្រើន ពោលគឺនៅតំបន់ប៉ែកអាគ្នេយ៍មានការកាត់៩៥ភាគរយ, តំបន់ដីសណ្តមេគង្គកាត់៩៣ភាគរយ និងតំបន់កណ្តាលកាត់៩២ភាគរយ។

ស្របពេលជាមួយគ្នានោះ អ្នកដែលរស់នៅតំបន់ដីសណ្តបានរងផលប៉ះពាល់តិចជាងនេះ ពោលគឺប៉ះពាល់៧៨ភាគរយ ហើយអត្រានៅតំបន់ដទៃទៀតនៅក្នុងប្រទេសគឺ ៩០ភាគរយ។

យោងតាម ​​VCCI បានឲ្យដឹងថា កង្វះកម្លាំងពលកម្ម បានក្លាយជាបញ្ហាមួយសម្រាប់ក្រុមហ៊ុនជាច្រើន ក្នុងការចាប់ផ្តើមដំណើរការឡើងវិញ ដោយសារតែវិធានការរក្សាគម្លាតសង្គម។

បុគ្គលិកជាច្រើនបានវិលត្រលប់មកពីស្រុកកំណើតរបស់ពួកគេវិញ ហើយមិនទាន់ត្រលប់មកធ្វើការវិញឡើយ ព្រោះទាក់ទងនឹងបទបញ្ជាគម្លាតសង្គមដែលនៅតែអនុវត្តក្នុងតំបន់ជាច្រើន។

ក្រោមសំណើររបស់ VCCI, ក្រសួងសុខាភិបាលនិង ក្រសួងព័ត៌មាននិងគមនាគមន៍ ត្រូវដាក់ឲ្យដំណើរការនូវប្រព័ន្ធកាតបៃតងឲ្យបានឆាប់រហ័សបំផុត។ នេះនឹងជួយសម្រួលដល់ការធ្វើដំណើរ។

ទីក្រុងនិងបណ្តាខេត្តនានា ក៏គួរតែជួយក្រុមហ៊ុនក្នុងស្រុកផងដែរ ដើម្បីជួយកម្មករឲ្យត្រលប់មកវិញ ខណៈដែលជំងឺរាតត្បាតអាចគ្រប់គ្រងបាននៅតាមតំបន់ជាច្រើន។ អាជ្ញាធរមូលដ្ឋានអាចជួយក្រុមហ៊ុននានា ក្នុងការបង្កើតស្ថានីយ៍វេជ្ជសាស្ត្រសម្រាប់ការការពារនិងការត្រួតពិនិត្យជំងឺកូវីដ -១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Vietnam Insider

ចុចអាន៖ ក្រុមហ៊ុនអាកាសចរណ៍ United Airlines ត្រៀមបណ្តេញបុគ្គលិកមិនចាក់វ៉ាក់សាំងជិត ៦០០ នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម