Connect with us

សេដ្ឋកិច្ច

រយៈពេល​៩​ខែ​ឆ្នាំ​២០២១ ចំណូល​បាន​ពី​ការនាំចេញ​កសិផល​មាន​ចំនួន​ជាង ៣,៤៨៩ លាន​ដុល្លារ

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០២១​កម្ពុជា​ បាន​ទទួល​ចំណូល​ពី​ការនាំចេញ​កសិផល​ចំនួន ៣,៤៨៩, ៧៧៦,៩៩៩.០៥ ដុល្លារ​អាមេរិក​ដែល​ក្នុង​នោះ ការនាំចេញ អង្ករ​មាន​ចំនួន​៣៤៩,៩១៤,៦៩៦ ដុល្លារ​អាមេរិក​។​ការនាំចេញ​ស្រូវ​មាន​ចំនួន ៤២៨,៩៥៤,៧១០ ដុល្លារ​អាមេរិក​និង​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ២,៧១០,៩០៧,៥៩៣ ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ​ចេញផ្សាយ​នៅ​ថ្ងៃទី​១ ខែ តុលា​នេះ​។

បរិមាណ​អង្ករ​នាំចេញ​មាន​ចំនួន ៤១០ ៦៩៨ តោន មានការ​ថយចុះ​ចំនួន ៧៨ ០៧៧ តោន (-១៥.៩៧%) បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២០ ដែល​មាន​ចំនួន ៤៨៨,៧៧៥ តោន​។ ការនាំចេញ ស្រូវ​មាន​ចំនួន ២ ៥២៣ ២៦៣ តោន​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ ២០២១​ទៅកាន់​ប្រទេស​វៀតណាម​(​មាន វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ចំនួន ១ ៦២៧ ៧៤០.០២ តោន​) ដែលមាន​ការកើនឡើង​ចំនួន​១,១៣០,៩៥៧ តោន (៨១.២៣%)​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ ឆ្នាំ​២០២០ ដែលមាន​ចំនួន ១ ៣៩២ ៣០៦ តោន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយឡែក​ការនាំចេញ​អង្ករ​ក្នុង​ខែកញ្ញា​ឆ្នាំ​២០២១ មាន​ចំនួន ៦៧,២៥១ តោន​កើនឡើង​ចំនួន ២៦,៦៧៩ តោន​(៦៥,៧៦%)​បើ​ធៀប​នឹង​ខែកញ្ញា​ឆ្នាំ​២០២០​ដែល មាន ចំនួន​៤០,៥៧២ តោន ។ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ២៨៨ ៨៣១ តោន ស្មើនឹង ៧០,៣៣% ។​អង្ក​រស​គ្រប់​ប្រភេទ មាន​ចំនួន ១១៤,៤៦៩​តោន​ស្មើនឹង ២៧,៨៧% និង អង្ករ​ចំហុយ​មាន​ចំនួន ៧ ៣៩៨ តោន ស្មើនឹង ១,៨០% បរិមាណ​អង្ករ​បាន​នាំចេញ​ទៅកាន់​ទិសដៅ​សហភាព អឺរ៉ុប​ចំនួន​២២​ប្រទេស​មាន​បរិមាណ សរុប​ចំនួន​១០៤,២២២​តោន​(​ថយចុះ​ចំនួន ៥៧ ៣៩២ តោន ស្មើនឹង -៣៥,៥១%),​ទិសដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ២០៣,២៧៩ តោន​(​កើនឡើង ចំនួន ៣១ ៣៨៣ តោន ស្មើនឹង ១៨,២៦%) ,​ទិសដៅ​អាស៊ាន​ចំនួន ៧​ប្រទេស​មាន​បរិមាណ​ស​រុ​ប​ចំនួន ៤១ ៤៧៦​តោន (​ថយចុះ​ចំនួន ២៥ ៩៥៧ តោន ស្មើនឹង -៣៨,៤៩%) និង​ទិសដៅ​ដទៃទៀត​ចំនួន​២៣​ប្រទេស មាន​បរិមាណ​សរុប ៦១ ៧២១ តោន​(​ថយចុះ​ចំនួន​២៦,១១១ តោន ស្មើនឹង -២៩,៧៣%)​។

​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ការនាំចេញ​កសិផល​សរុប​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២១ មាន​កំណើន​ចំនួន ៨៨.៤៨% ក្នុងនោះ​កសិផល​ក្រៅពី​អង្ករ​មានការ កើន​ឡើង​ចំនួន​១០៧.៦៩% រីឯ​ការនាំចេញ​អង្ករ​មានការ​ថយចុះ​ចំនួន​-១៥,៩៧% ដោយសារ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​នឹង​កង្វះ​ប្រភេទ​ទូរ​កុង​តេ​ន័​រ​ដែលមាន​ទំហំ ២០ ហ្វិ​ត​សម្រាប់​ផ្ទុក​អង្ករ​និង​តម្លៃ​ដឹកជញ្ជូន​កើនឡើង​(​យោង​សេចក្តីរាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​)​។

​ក្រុមហ៊ុន​ដែល​បាន​នាំចេញ​អង្ករ​មាន​ចំនួន ៥៩ ក្រុមហ៊ុន​ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន ១០ មាន​រហូតដល់ ២៩៩ ៥៣៣ តោន (៧២,៩៤%) និង ក្រុមហ៊ុន​៤៩​ដទៃ​ទៀត​បាន​នាំចេញ​ត្រឹមតែ ១១១ ១៦៥ តោន (២៧,០៦%) ៕

ដោយ ​៖ ​ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម