Connect with us

ព័ត៌មានជាតិ

កសិករសប្បាយចិត្ត ត្បិតដំណាំខ្ទឹមឆ្នាំនេះ មានហាងឆេងល្អ

បានផុស

នៅ

ប្រជាកសិករ​រស់នៅក្នុង ឃុំ​ទឹក​ហូត  នៃស្រុក​រលាប្អៀរ  ខេត្ត​កំពង់ឆ្នាំ បាន​សំដែង​ការសប្បាយចិត្ត ដោយ​សារ​តែបន្លែដើមខ្ទឹម​របស់ពួកគាត់​នៅមានតម្លៃថ្លៃល្អប្រសើរខុសពីឆ្នាំមុនៗ បើទោះបីពេលនេះ​តម្លៃទីផ្សារ​បាន​ធ្លាក់ចុះបន្តិច​មែន ប៉ុន្តែពួក​គាត់នៅតែអាចទទួលយកបាន ​។

​​ស្ត្រីអ្នកធ្វើ​ចម្ការ​ឈ្មោះ ចាន់ អូន  បាននិយាយឱ្យដឹងថា​ គាត់មានដីត្រឹម​តែ៣០អារ ប៉ុណ្ណោះ តែ​បានជួលដី​គេដើម្បីធ្វើចម្ការ បានធំចាងមុន។ នៅក្នុងចំការ គាត់បានដាំបន្លែ ដូចជា ត្រសក់​ ត្រឡាច សណ្ដែកកួរ  ប៉ុន្តែ​ បន្លែដែលគាត់ចាប់អារម្មណ៍ជាងគេ ដែលកំពុងមានទីផ្សារល្អ គឺដំណាំខ្ទឹម ដែលបច្ចុប្បន្ន មានតម្លៃ​ថ្លៃ៦ពាន់រៀល ក្នុង១គីឡូក្រាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករឈ្មោះ ប៉ាត សៅ មានទីលំនៅភូមិនាមទទឹង ឃុំទឹកហូត ​បានឲ្យដឹងដែរថា​ គាត់ជាអ្នកដាំ​ខ្ទឹម​នៅ​ភូមិព្រែសាលា​ ជាយូរ​មកហើយ ថ្វីបើគាត់មិនបានចូលសហគមន៍បណ្ដុំបន្លែក៏ពិតមែន ប៉ុន្តែ​តម្លៃ បន្លែ​របស់​ពួកគាត់នៅតែមានហាង​ឆេង​ល្អដដែល ។

ជាក់ស្ដែង​ខ្ទឹមរបស់គាត់កាលពីទឹកឡើង ថ្មីៗកន្លងទៅនេះ ​អាចលក់បាន ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម  ហើយក្រោយមកទើបតម្លៃធ្លាក់ចុះ ជាបន្តបន្ទាប់ រហូតបច្ចុប្បន្ននៅត្រឹម៦​៥០០រៀល ​នៅតែ​សប្បាយចិត្ត ព្រោះតម្លៃនេះ គាត់អាចទទួលយកបានដែរ។
 
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានឲ្យដឹងថា​ ជាការពិត​ណាស់ ដើមខ្ទឹមបានឡើងដល់ជាង ១ម៉ឺនរៀល កាលពីដើមខ្ទឹមអត់ និងគ្មានលក់ក្នុងទីផ្សារ។​  ប៉ុន្តែលោក​ថា ​ពេលខ្លះ ខ្ទឹម​បានចុះ​ដល់ក្រោម ១ពាន់រៀល ក្នុងមួយគីឡូក្រាម នៅពេលដែល​ខ្ទឹម​សំបូរ​ច្រើន   ហេតុ​ដូចនេះ គឺអាច​និ​យាយបានថា​ តម្លៃទីផ្សារមិនថេរនោះទេ ពេលខ្លះឡើង និងពេលខ្លះចុះ ។

លោកបានលើកឡើងដែរថា ដើម្បីឲ្យស្ថានភាព នៃតម្លៃឱ្យបាន​ស្ថិតស្ថេរ​ ខាង​មន្ទីរ​កសិកម្ម​ខេត្ត​បាន រៀបចំ​ចងក្រង​ជា​សហគមន៍​បណ្ដុំ​ គឺប្រមូលផ្ដុំបន្លែគ្រប់ប្រភេទ យកទៅដាក់លក់តែមួយកន្លែង ដើម្បីរក្សា​តម្លៃឱ្យ​មាន​លំនឹង​ និង​ជៀស​វាង​ឈ្មួញ​ ចូលមកធ្វើឲ្យតម្លៃធ្លាក់ចុះថោក ។

លោកប្រធានមន្ទីកសិកម្មខេត្ត បានបញ្ជាក់ដែរថា ជាក់ស្តែងនៅក្នុងភូមិត្រពាំងក្រពើ ​ក៍បានបង្កើត​សហ​គមន៍​ ប្រមូលផ្តុំ ហើយដំណើរការបានជោគជ័យ រហូតដល់សព្វថ្ងៃនេះ។ ចំណែកអ្នកនៅភូមិនាមទទឹង​ដែល​នៅ​ជាប់មាត់ទន្លេ ពួកគាត់មិនបានចូលសហគមន៍ ក៍ពិតមែន តែពួកគាត់នៅឃុំជាមួយគ្នាដែល​អាច​ទទួលចំហាយពីសហគមន៍នេះ ​ទើប​បន្លែគាត់មានតម្លៃក្នុងទីផ្សារបានល្អដូចគ្នា ៕

អត្ថបទ ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម