Connect with us

សេដ្ឋកិច្ច

ឧកញ៉ា គីម ហ៊ាង ៖ ខ្ញុំអត់មានរកស៊ីអីទេ​ក្រៅពីដីធ្លី និយាយរួមមុខរបរដីធ្លី គឺខ្ញុំច្បាស់ដូចថ្ងៃ

បានផុស

នៅ

ស្របពេលក្រុមហ៊ុន និងអាជីវកម្មមួយចំនួន បានផ្អាកដំណើរការ ឬក៏កាត់បន្ថយទំហំអាជីវកម្ម និងមុខជំនួញរបស់​ពួកគេ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩នោះ តែបែរជាអ្នកជំនួញផ្នែកអចលនទ្រព្យមួយរូប គ្រោងប្រកាសបើក​លក់​គម្រោងបុរីថ្មីមួយទៀត នាពេលឆាប់ៗ នេះ។

អ្នកជំនួញរូបនោះ គឺលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនKW Cambodia និងKhmer Real Estate​។ លោក គីម ហ៊ាង មានប្រសាសន៍​ប្រាប់​​កម្ពុជាថ្មី នៅថ្ងៃទី១៥ ខែតុលានេះថា មូលហេតុដែលលោកគ្រោង បើកគម្រោងបុរីថ្មីមួយទៀត ស្របពេលជំងឺកូវីដ-១៩ មិនថមថយ​ខ្លាំង​នោះ ក៏ព្រោះតែលោកយល់ថា វាជាឱកាសល្អ​ និងថាអចលនទ្រព្យ ជាមុខរបររបស់លោកជិត ២០ឆ្នាំមកហើយ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ការរកស៊ីមានកត្តារួមផ្សំជាច្រើន ដែលទីមួយពាក់ព័ន្ធនឹងកត្តា​សមត្ថ​ភាព​​ផ្ទាល់ខ្លួនឯងជារឿងសំខាន់។ លោកបានប្រឡូក្នុងវិស័យអចលនទ្រព្យរយៈពេល ១៧ឆ្នាំមក​ហើយ។ ដូច្នេះលោកយល់ច្បាស់ទៅលើ ការទិញ-លក់​ ជួល វាយតម្លៃ គ្រប់គ្រង ក៏ដូចជាអភិវឌ្ឍន៍ដីធ្លី យ៉ាងស្ទាត់​ជំនាញ ដែលនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់។ កត្តាទីពីរគឺឱកាស ដោយលោក គីម ហ៊ាង ថា ឱកាសគឺមិនមែនជារឿងមួយ ដែលធ្លាក់ពីលើមេឃនោះទេ តែជារឿង​ដែលយើងត្រូវស្វែងរកវា ហើយចាប់យកវា និងប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។​

«ចឹងដោយសារតែ រយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ខ្ញុំបានដល់កម្រិតមួយ គេហៅថា កម្រិតកំពូលនៅក្នុងអាជីព​ដីធ្លីផ្នែកទិញលក់ហើយ ចឹងបើសិនជា​យើងចេះលក់ឲ្យគម្រោងជាច្រើនបាន ហេតុអ្វីយើងមិនសាងសង់លក់ខ្លួនឯង ចឹង ៣ ៤ឆ្នាំចុងក្រោយនេះ ខ្ញុំចាប់ផ្ដើ​មចូលប្រឡូកក្នុងវិស័យអភិវឌ្ឍន៍ ហើយក្នុងសម័យកូវីដហ្នឹង មនុស្សជា​ច្រើន​គាត់ឃើញបញ្ហា ប៉ុន្តែខ្ញុំតែងនិយាយ​លើក​ទឹកចិត្តខ្លួនឯងថា ដោយសារតែមានបញ្ហាហ្នឹងហើយ មនុស្សជាច្រើនគាត់​មិនធ្វើ គឺជាពេលមួយដែលយើងត្រូវធ្វើ»។ នេះជាការលើកឡើងបន្តពីលោកឧកញ៉ា គីម ហ៊ាង ដែលបុគ្គល​មួយរូប​បាននិងកំ​ពុង​ជោគជ័យ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

ឧកញ៉ារូបនេះ បានឲ្យដឹងបន្តថា មូលហេតុដែលជំងឺកូវីដ-១៩ មិនទាន់ថមថយខ្លាំងផង តែបែរជាលោកគ្រោងបើកលក់គម្រោងបុរីថ្មីមួយទៀតនោះ ក៏ព្រោះតែជាឱកាសសម្រាប់លោកនាពេលនេះ។ ដីដែលបានលោកទិញ សម្រាប់បើកលក់គម្រោងថ្មីនោះ មានចំនួន ២៥ហិកតា ហើយមានទីតាំងស្ថិតនៅជិតក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលដីនៅតំបន់នោះមានតម្លៃខ្ពស់ខ្លាំង។ លោកថា «ចឹងដីតំបន់ហ្នឹង គឺថ្លៃណាស់ ហើយបើយើងនិយាយ ២៥ហិកតាហ្នឹង គឺ លុយច្រើនណាស់ លុយច្រើនមែនទែនម៉ង ដែលធម្មតាគឺយើងអត់មានលទ្ធភាព ទិញដីធំអញ្ចឹងទេ ប៉ុន្តែដោយសារកូវីដៗ មនុស្សជាច្រើនគាត់ខ្លាច គាត់បារម្ភ ហ្នឹងហើយ គឺពេលដែលខ្ញុំត្រូវធ្វើ»។

លោក គីម ហ៊ាង បានអះអាងបន្តថា ក្រោយពេលលោកបានចូលខ្លួនប្រកបអាជីព ក្នុងវិស័យអចលនទ្រព្យរយៈ​ពេលជាង ១៧ឆ្នាំមកនេះ ហើយស្របពេលកំពុងមានការរាតត្បាតជំងឺកូវីដ-១៩​ ដែលនាំឲ្យអ្នកដទៃមិនហ៊ានធ្វើ។ ដូច្នេះលោកមានឱកាសទិញដីទំហំ ២៥ហិកតា ដើម្បីយកមកអភិវឌ្ឍន៍ជាសំណង់បុរី សម្រាប់លក់ក្នុងពេលនេះ។ យ៉ាងណាក៏ដោយលោក បានគូសបញ្ជាក់ថា គម្រោងថ្មីរបស់លោក មិនមែនប្រកាសភ្លាម នឹងលក់ភ្លាមនោះទេ ពោល​គឺត្រូវការពេលវេលា ៣ ទៅ ៦ខែ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ។

លោកបញ្ជាក់ថា «យើងធ្វើនៅសម័យហ្នឹង គឺគម្រោងមួយមិនមែនថាហើយ ធ្វើភ្លាម សង់ភ្លាមឲ្យជោគជ័យទេ វាត្រូវ​ការពេលវេលា យើងមើលទៅ ដីហ្នឹងខ្ញុំចរចាជិតមួយឆ្នាំ ព្រោះខ្ញុំដឹងថា កូវីដពេលណាធូរស្បើយ ពេលណាដែលអាច​បើករកស៊ីបាន ហើយគណនាមុន ហើយខ្ញុំថា បើពិភពលោកយើងបើកវិញ គឺមិនផុតឆ្នាំ ២០២១ ត្រូវបានបើក​ហើយ ព្រោះអីសេដ្ឋកិច្ចមិនអាចនៅយូរដល់ពីរឆ្នាំ យើងមើលវិបត្តិៗ ជំងឺរាតត្បាតនៅលើពិភពលោក មិនអាចលើស​ពីរឆ្នាំបានទេ បើ លើសពីពីរឆ្នាំពិភពលោកយើងប្រែប្រួលហើយ ប្រទេសជាច្រើនគឺបើកហើយ ចឹងរយៈពេលជិត​មួយឆ្នាំហ្នឹង គឺយើងចរចាយ៉ាងម៉េចឲ្យចុងឆ្នាំនេះស៊ីញ៉េទិញឲ្យបាន ចឹងយើងស៊ីញ៉េទិញបានមែន»។

លោក គីម ហ៊ាង គូសបញ្ជាក់ទៀតថា ដើម្បីអភិវឌ្ឍន៍គម្រោងដ៏ធំក្នុងពេលឆាប់ៗ ខាងមុខនេះ លោកបានចំណាយ​ពេលជិត ២០ឆ្នាំ ទៅលើវិស័យអចលនទ្រព្យ ​ចំណាយ​ពេល ៣ ទៅ ៤ឆ្នាំ ដើម្បីសិក្សាពីគម្រោង ចំណាយពេលជិត ១ឆ្នាំ ដើម្បីចរចា​គម្រោង​ និងចំណាយពេលវេលា​ប្រមា​ណ ៦ខែទៀត ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ។ «ចឹងអ្វីៗ ដែល​ខ្ញុំធ្វើមិនមែនមកពីកូវីដ មានឬអត់ទេ គឺមកពីខ្ញុំរៀបចំ ១០ ២០ឆ្នាំមុន ចឹងពេលនេះ គឺជាពេលដែល​យើង​ត្រូវធ្វើ ហើយមុខរបរខ្ញុំ ដូចបងប្អូនប្រជាជនជាច្រើន​ ដឹងហើយថា គីម ហ៊ាង អត់មានរកស៊ីអីទេ​ ក្រៅពីដីធ្លី ដីធ្លី​តាំងពីក ដល់អខ្ញុំធ្វើទាំងអស់ អញ្ចឹងខ្ញុំអត់បារម្ភកូវីដថា យ៉ាងម៉េចទេ ព្រោះអីខ្ញុំ និយាយរួមទៅមុខរបរដីធ្លី សាង​សង់ គឺខ្ញុំ​ច្បាស់​ដូចថ្ងៃចឹង»។

គួរជម្រាបថា គម្រោងថ្មីរបស់លោកបណ្ឌិត គីម ហ៊ាង នៅលើផ្ទៃដីទំហំ ២៥ហិកតា ជិតក្រសួងដែនដី នគរូបនីយ​កម្ម និងសំណង់ថ្មីនោះ មិនមានការសាងសង់ផ្ទះតម្លៃសមរម្យនោះទេ តែនឹងសាងសង់វីឡាទំនើបៗប៉ុណ្ណោះ ដោយ​សារដីធ្លីនៅតំបន់នោះ មានតម្លៃថ្លៃដែរ ហើយលក្ខណៈពិសេស គឺគ្រប់វីឡានីមួយៗ សុទ្ធតែមានសួនច្បារផ្ទាល់ខ្លួន និងជាប់មាត់ទឹក៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៨ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម