ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យប្រើច្បាប់ ការប្រកួតប្រជែង ដើម្បីលើកកម្ពស់ទីផ្សារតំបន់ និងពិភពលោក
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យប្រើច្បាប់ ការប្រកួតប្រជែង ដើម្បីលើកកម្ពស់ទីផ្សារតំបន់ និងពិភពលោក

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បានកាសដាក់ឱ្យប្រើច្បាប់ស្ដីពី ការប្រកួតប្រជែង ជាផ្លូវការហើយ ដើម្បីជាប្រយោជន៍ដល់ការទប់ស្កាត់សកម្មភាពដែលរារាំងដល់ការប្រកួតប្រជែង និងលើកកម្ពស់ទីផ្សារប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលទើបទទួលបាននៅថ្ងៃទី២០ ខែតុលានេះ ឱ្យដឹងថាច្បាប់នេះមិនត្រឹមតែជាការបំពេញកាតព្វកិច្ចមួយរបស់កម្ពុជាសម្រាប់អាស៊ានប៉ុណ្ណោះទេ គឺរួមទាំងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ ច្បាប់នេះបានបង្កើតនូវទីលានប្រកួតប្រជែងស្មើភាពគ្នាក្នុងការធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រកួតប្រជែងគ្នាតាមរយៈមធ្យោបាយផ្សេងៗរួមមាននវានុវត្តន៍ គុណភាពខ្ពស់ និងតម្លៃទាបនៃផលិតផល និងសេវា ហើយកត្តាទាំងនេះនឹងជំរុញឱ្យមានការប្រកួតប្រជែង ដែលផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ច្បាប់ស្ដីពីការប្រកួតប្រជែងនេះ មាន ៧ជំពូក និង ៤១មាត្រា ដោយគ្របដណ្តប់លើ “សសរស្ដម្ភបី” រួមមាន៖ ១. ការព្រមព្រៀងដែលរារាំងដល់ការប្រកួតប្រជែង ២. ការបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ និង ៣. ការរួមបញ្ចូលគ្នានៃធុរកិច្ចដែលរារាំងដល់ការប្រកួតប្រជែងដែលសកម្មភាពទាំងនោះមានផលប៉ះពាល់ដល់ ទីផ្សារកម្ពុជា។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបុគ្គលធ្វើសកម្មភាពធុរកិច្ច ឬធ្វើសកម្មភាពគាំទ្រដល់ធុរកិច្ចពាក់ព័ន្ធនឹងការរារាំង រឹតត្បិត ឬបង្អួចដល់ការប្រកួតប្រជែងក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ទោះបីសកម្មភាពនោះមានប្រភពនៅក្នុង ឬក្រៅប្រទេសក៏ដោយ។ ច្បាប់នេះក៏មានចែងអំពីការដាក់ទណ្ឌកម្មផ្នែកស៊ីវិល ការពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ១០០ លានរៀល និងផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ខែ ទៅ ២ឆ្នាំ។

គួរបញ្ជាក់ថា ច្បាប់ស្ដីពី ការប្រកួតប្រជែងកម្ពុជា ត្រូវបានព្រះមហាក្សត្រកម្ពុជា ឡាយព្រះហស្តលេខា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្រុក អង្គរជុំ នឹង ក្លាយ​ជា​ស្រុក​គំរូ​ទី១ នៃ​ការបញ្ឈប់​បន្ទោ​របង់​ក្រៅ​បង្គន់​

ព័ត៌មានជាតិ១០ ម៉ោង មុន

ការ​លើក​កម្ពស់​អនាម័យ​នៅ​ជនបទ​ គឺជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន

សន្តិសុខសង្គម១០ ម៉ោង មុន

ករណី​ឃាតកម្ម​អារ.ក​សម្លាប់ ​នៅ​ស្រុក​ថ្មគោល សមត្ថកិច្ច​កំពុង​ច្បាម​មុខសញ្ញា​ជា​ឃាតក​យក​មក​សាកសួរ​

ជីវិតកម្សាន្ដ១១ ម៉ោង មុន

បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា ងិន ម៉ា​រ៉ា​ឌី តំណាង​កម្ពុ ជា​ចេញទៅ​ប្រកួត​ប្រទេស​អ៊ីស្រាអែល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមការងារ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា សហការ​ចុះ​សួរសុកទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ពលករ​ខ្មែរ​១២៦​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services