Connect with us

សេដ្ឋកិច្ច

តម្លៃប្រេងធ្លាក់ចុះវិញ ក្រោយ ចិន ចេញមុខធ្វើអន្តរាគមន៍ក្នុងទីផ្សារ (មានវីដេអូ)

បានផុស

នៅ

តម្លៃប្រេង បានធ្លាក់ចុះកាលពីព្រឹកថ្ងៃពុធបន្ទាប់ពីប្រទេសចិន និយាយថា ខ្លួនកំពុងពិចារណាធ្វើអន្តរាគមន៍លើទីផ្សារធ្យូងថ្មក្នុងស្រុក ដើម្បីកាត់បន្ថយតម្លៃកំណត់ត្រា ចុះមកត្រឹមកម្រិតសមរម្យ។

កាលពីថ្ងៃពុធ តម្លៃប្រេងឆៅ WTI បានធ្លាក់ចុះ ១,១១% ស្មើនឹង ៨២,០៤ ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងឆៅ Brent បានធ្លាក់ចុះ ០,៩៦% មកត្រឹម ៨៤,២៦ ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេង បានបន្តធ្លាក់ចុះពីកម្រិតសឹងតែបំបែកកំណត់ត្រាកាលពីថ្ងៃចន្ទ នៅពេលប្រេងឆៅ WTI ឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលាឆ្នាំ ២០១៤ មក ពោលគឺឈានដល់ ៨៣,៧៣ ដុល្លារក្នុងមួយបារ៉ែល ហើយសន្ទស្សន៍ហ៊ុនអន្តរជាតិបានកើនឡើងជាង ៨៦ ដុល្លារក្នុងមួយបារ៉ែល ពោលគឺ ៨៦,០៤ ដុល្លារក្នុងមួយបារ៉ែលដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ ២០១៨ មក។

កត្តាសំខាន់នៃការធ្លាក់ចុះតម្លៃកាលពីព្រឹកថ្ងៃពុធគឺដោយសារប្រទេសចិន ដែលនៅទីនោះគណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិ (NDRC) បាននិយាយថា រដ្ឋាភិបាលកំពុងពិចារណាលើអន្តរាគមន៍មួយដើម្បីកាត់បន្ថយតម្លៃធ្យូងថ្ម ដែលការកើនឡើងនាពេលថ្មីៗនេះ បានផ្លាស់ប្តូរទាំងស្រុងពីមូលដ្ឋាននៃការផ្គត់ផ្គង់ និងតម្រូវការ។

Reuters បានដកស្រង់សម្តីរបស់គណៈកម្មការនេះដែលបាននិយាយថា “រដូវកម្តៅ កាន់តែខិតជិតមកដល់ ហើយតម្លៃនៅតែបង្ហាញពីនិន្នាការកើនឡើងមិនសមហេតុផលទាល់តែសោះ”។

ស្របពេលជាមួយគ្នានោះ លោក Vivek Dhar អ្នកវិភាគទំនិញរបស់ធនាគារ Commonwealth Bank បាននិយាយនៅក្នុងកំណត់សម្គាល់មួយថា “នៅទីបំផុត ទិន្នផលធ្យូងថ្មរបស់ចិនត្រូវការបង្កើន ដើម្បីដោះស្រាយបញ្ហាថាមពលរបស់ខ្លួន”។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ NDRC បាននិយាយថា ខ្លួននឹងធានាថា អណ្តូងរ៉ែធ្យូងថ្មដំណើរការបានយ៉ាងពេញទំហឹង និងមានគោលបំណងសម្រេចបានទិន្នផលយ៉ាងហោចណាស់ ១២ លានតោនក្នុងមួយថ្ងៃ ដែលកើនឡើងជាង ១.៦ លានតោន ចាប់ពីចុងខែកញ្ញាមក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Oil Price

ចុចអាន៖ អង់គ្លេស បង្ហាញកត្តាមួយចំនួន ដែលធ្វើឲ្យសាំងឡើងថ្លៃបំផុត ក្នុងរយៈពេល ៩ឆ្នាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៩ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម