ប្លែកពីគេ ប្រេងឥន្ធនៈនៅ កូរ៉េខាងជើង មិនមែនលក់ជាលីត្រទេ ចុះតម្លៃវិញ?
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ប្លែកពីគេ ប្រេងឥន្ធនៈនៅ កូរ៉េខាងជើង មិនមែនលក់ជាលីត្រទេ ចុះតម្លៃវិញ?

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង France 24 បានឲ្យដឹងថា នៅប្រទេសកូរ៉េខាងជើងប្រេងឥន្ធនៈត្រូវបានគេលក់គិតជាគីឡូក្រាម មិនមែនជាលីត្រនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីសារព័ត៌មាន Daily NK នៅក្នុងប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា តម្លៃប្រេងឥន្ធនៈក្នុងមួយគីឡូក្រាមនៅទីក្រុងព្យុងយ៉ាង មានតម្លៃ ៤,៨០០ វ៉ុនកូរ៉េខាងជើង (KPW) ស្មើនឹង ៥.២៥ ដុល្លារអាមេរិក (២,១០០០ រៀលលុយកម្ពុជា) ។

ចំណែកឯនៅទីក្រុង Sinuiju ប្រេងឥន្ធនៈមានតម្លៃ ៤,៨៨០ វ៉ុនកូរ៉េខាងជើង ស្មើនឹង ៥.៤២ ដុល្លារ (ជិត២,២០០០ រៀល) ខណៈនៅទីក្រុង Hyesan ឯណោះវិញ ប្រេងឥន្ធនៈមានតម្លៃ ៤,៩៦០ វ៉ុនកូរ៉េខាងជើង ស្មើនឹង ៥.៥១ ដុល្លារ (២,២៤០០ រៀល) ។

គួរបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនៅកូរ៉េខាងជើង ត្រូវបានធ្វើបច្ចុប្បន្នភាពត្រឹមថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily NK

ចុចអាន ៖ កុំឲ្យឆ្ងល់ មកដឹង តម្លៃប្រេងសាំង លក់តាមបណ្ដាប្រទេសអាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services