Connect with us

សេដ្ឋកិច្ច

តម្លៃប្រេងពិភពលោក កើនឡើងទៀតហើយ!

បានផុស

នៅ

នៅថ្ងៃចន្ទនេះ តម្លៃប្រេង បានកើនឡើងជាបន្តទៀត ដោយប្រេងឆៅរបស់សហរដ្ឋអាមេរិក បានឡើងដល់កម្រិតខ្ពស់រយៈពេលប្រាំពីរឆ្នាំ ដោយសារការផ្គត់ផ្គង់ជាសកលនៅតែតានតឹង ចំពេលមានតម្រូវការខ្លាំង ទូទាំងពិភពលោក ខណៈសេដ្ឋកិច្ចបានងើបឡើងវិញបន្ទាប់ពី ធ្លាក់ចុះដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

តម្លៃប្រេងឆៅម៉ាក Brent បានឡើង ២៦សេន ឬ ០,៣ ភាគរយដល់ ៨៥.៧៩ដុល្លារក្នុងមួយបារ៉ែល។ តម្លៃ​នេះ ​គឺឡើង​ជិតដល់​កម្រិត​ខ្ពស់​រយៈ​ពេល​បី​ឆ្នាំ ​ដែលកាលនោះមានតម្លៃ ៨៦.១០ដុល្លារ​អាមេរិកក្នុងមួយបារ៉ែល។

ចំណែកប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក បានកើនឡើង៤៨សេន ឬ ០,៦ភាគរយដល់ ៨៤.២៤ ដុល្លារក្នុងមួយបារ៉ែល។ វាបានឡើងដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែតុលាឆ្នាំ២០១៥មក ដែលកាលនោះមានតម្លៃ៨៤.២៨ដុល្លារក្នុងមួយបារ៉ែល។

លោក Toshitaka Tazawa អ្នកវិភាគនៅក្រុមហ៊ុន Fujitomi Securities Co Ltd បាននិយាយថា “តម្លៃប្រេងនៅតែបន្តកើនឡើង ដោយសារការផ្គត់ផ្គង់ជាសកលនៅតែតឹងតែង ស្របពេលមានតម្រូវការខ្លាំង បន្ទាប់ពីពិភពលោកធូរស្បើយពីជំងឺរាតត្បាត”។

គួរបញ្ជាក់ថា តម្លៃ​ប្រេងកើនឡើង ​ក៏បណ្តាលមកពីការ​ព្រួយ​បារម្ភ​អំពី​កង្វះ​ខាត​ធ្យូងថ្ម និង​ឧស្ម័ន​នៅ​ក្នុង​ប្រទេស​ចិន ឥណ្ឌា និង​អឺរ៉ុប ផងដែរដែលជាហេតុ​ជំរុញឲ្យមានការងាកទៅប្រើប្រាស់​ប្រេងម៉ាស៊ូត និង​ប្រេង​ឥន្ធនៈវិញ ​សម្រាប់​ថាមពល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ឃើញប្រេងសាំងឡើងថ្លៃកុំឆ្ងល់! នេះជាមូលហេតុ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម