Connect with us

សេដ្ឋកិច្ច

អាមេរិកផ្តល់ថវិកា ១០២ លានដុល្លារគាំទ្រកិច្ចសហប្រតិបត្តិការអាស៊ាន បន្តទៀត

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន បានប្រកាសថា អាមេរិចនឹងផ្ដល់ថវិកាបន្ថែមចំនួន ១០២ លានដុល្លារ ដើម្បីគាំទ្រក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ហើយសហរដ្ឋអាមេរិកនឹងបន្តតួនាទីស្នូលរបស់អាស៊ាននៅក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតាមលោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កៅ គឹមហួន បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកលើកទី៩ នាយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលអាស៊ាន និងអាមេរិក បានវាយតម្លៃខ្ពស់អំពីការរីកចម្រើន និងសមិទ្ធផលនៃភាពជាដៃគូយុទ្ធសាស្ត្ររវាង អាស៊ាន និងអាមេរិក​។ ជាពិសេសលើកិច្ចសហប្រតិបត្តិការជាច្រើនវិស័យមានដូចជា ការប្រយទ្ធជំងឺកូវីដ១៩ ដែលសហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រជាច្រើនក្នុងក្របខណ្ឌទ្វេភាគី រួមទាំងការជួយទៅអាស៊ាន និងប្រទេសសមាជិកនីមួយៗ។

លើសពីនេះទៀតប្រមុខរដ្ឋាភិបាលអាស៊ានបានវាយតម្លៃខ្ពស់អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការកសាងសហគមន៍អាស៊ាន ការធ្វើសមាហរណកម្មអាស៊ាន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

លោកប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា អាមេរិកនឹងផ្តល់ថវិកាបន្ថែម ១០២ លានដុល្លារ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាស៊ានបន្តទៀត។ សហរដ្ឋអាមេរិកនឹងបន្តតួនាទីស្នូលរបស់អាស៊ាននៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ ជាពិសេសក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក។

ប្រមុខរដ្ឋាភិបាលអាស៊ានបានថ្លែងថា អាស៊ាននឹងជំរុញលើវិស័យដទៃទៀត ជាពិសេសវិស័យសេដ្ឋកិច្ចឌីជីថល។ ប្រមុខរដ្ឋាភិបាលអាស៊ានក៏បានសន្យារក្សាតំបន់អាស៊ានឱ្យបាននូវសន្តិភាព ស្ថេរភាព និងសន្តិសុខ។ ហើយនៅឆ្នាំក្រោយ សហរដ្ឋអាមេរិក និងអាស៊ាននឹងប្រារព្ធខួប៤៥ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូរវាងអាមេរិក និងអាស៊ាន ដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។

ក្នុងជំនួបនោះដែរលោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងថា អ្វីដែលអាមេរិកកំពុងមានជាមួយអាស៊ានគឺជាទំនាក់ទំនងមួយរឹងមាំ ហើយអាមេរិកមានការប្តេជ្ញាចិត្តខ្ពស់បន្តការគាំទ្រដល់អាស៊ាន ដោយបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងរយៈពេលកន្លងមកនេះ អាមេរិកបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាង ៤០ លានដូស និងជំនួយ ជាង ២០០ លានដុល្លារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកប្រធានាធិបតីបានលើកឡើងទៀតថា ជាគោលដៅអាមេរិកនឹងចូលរួមចែករំលែកវ៉ាក់សាំងបន្ថែមចំនួន ១,០០០ លានដូស។

លោកប្រធានាធិបតីអាមេរិកក៏បានប្រកាសឲ្យដឹងថា កាលពីខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានប្រកាសបើកការិយាល័យមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) នៅទីក្រុងហាណូយប្រទេសវៀតណាម។ លោក ចូ បៃដិន បានលើកឡើងថា អាស៊ានបានដើរតួនាទីស្នូលក្នុងតំបន់មិនត្រឹមតែសេដ្ឋកិច្ច និងទីផ្សារប៉ុណ្ណោះទេ តែក៏មានតួនាទីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាមេរិកនៅក្នុងតំបន់តែម្តង​។ លោកប្រធានាធិបតីអាមេរិកបានបង្ហាញក្តីសង្ឃឹមថា អាស៊ាននឹងចូលរួមជាមួយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលប្រធានាធិបតីអាមេរិកបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិក។ មេដឹកនាំអាស៊ានទាំងអស់រួមទាំងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការចូលរួមរបស់លោកប្រធានាធិបតីអាមេរិចក្នុងការប្រជុំកំពូលនេះ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម