Connect with us

សេដ្ឋកិច្ច

តម្លៃប្រេងឥន្ធនៈ នឹងបន្តកើនឡើង ដល់ដាច់ឆ្នាំនេះ

បានផុស

នៅ

ស្ថានភាពសម្រាប់ប្រេងឥន្ធនៈ ទំនងជាមិនមានភាពប្រសើរឡើងក្នុងពេលឆាប់ៗនេះទេ ខណៈក្រុមអ្នកវិភាគបានព្យាករណ៍ថា តម្លៃប្រេងឆៅម៉ាក Brent នឹងនៅតែឡើងខ្ពស់រហូតដល់ដាច់ឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារវិនិយោគអាមេរិក Goldman Sachs និងស្ថាប័នផ្សេងៗទៀតបានទស្សន៍ទាយថា ប្រេងឆៅម៉ាក Brent អាចឡើងដល់ ៩០ដុល្លារក្នុងមួយបារ៉ែលនៅចុងឆ្នាំ២០២១នេះ ដោយសារតែការស្ទុះងើបឡើងវិញនៃតម្រូវការពីតំបន់អាស៊ី បន្ទាប់ពីប្រទេសនានាបើកឡើងវិញ ក្រោយធូរស្បើយពីវិបត្តិជំងឺកូវីដ-១៩។

កាលពីថ្ងៃចន្ទ តម្លៃប្រេងឥន្ធនៈ បានឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងចក្រភពអង់គ្លេស ក្នុងអ្វីដែលក្រុមហ៊ុន RAC ពណ៌នាថា ជា “ថ្ងៃដ៏ខ្មៅងងឹតសម្រាប់អ្នកបើកបរ”។

នៅក្នុងទិន្នន័យដែលរាយការណ៍កាលពីព្រឹកថ្ងៃចន្ទដោយ RAC/Experian Catalist, តម្លៃប្រេងឥន្ធនៈជាមធ្យមប្រចាំថ្ងៃក្នុងមួយលីត្របានឡើងដល់ ១.៩៧ ដុល្លារកាលពីថ្ងៃអាទិត្យ។

តម្លៃនេះបានកើនឡើង ០.៣៩ ដុល្លារក្នុងមួយលីត្រ បើធៀបនឹងខែតុលាឆ្នាំមុន ដែលកាលនោះប្រេងឥន្ធនៈមានតម្លៃ១.៥៨ដុល្លារ ក្នុងមួយលីត្រ។

នៅកន្លែងផ្សេងទៀត, ឥណ្ឌា និងបារាំងក៏ស្ថិតក្នុងចំណោមប្រទេសដែលបានមើលឃើញតម្លៃប្រេងខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ តម្លៃប្រេងឥន្ធនៈនៅអង់គ្លេស ឡើងដល់កម្រិតខ្ពស់បំផុតបំបែកកំណត់ត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៤ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម