មកដឹងបណ្ដាប្រទេស អាស៊ាន ត្រៀមបើកទទួលភ្ញៀវ​ទេសចរបរទេស (មានវីដេអូ)
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

មកដឹងបណ្ដាប្រទេស អាស៊ាន ត្រៀមបើកទទួលភ្ញៀវ​ទេសចរបរទេស (មានវីដេអូ)

បានផុស

នៅ

បច្ចុប្បន្នបណ្ដាប្រទេសអាស៊ានមួយចំនួនកំពុងមើលឃើញពីការបើកប្រទេសឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរ បន្ទាប់ពីវិស័យមួយនេះបានដាំក្បាលចុះ ដោយសាររោគរាតត្បាតកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការក្រឡេកមើលថាតើប្រទេសណាខ្លះនៅតំបន់អាស៊ានកំពុងបើកទូលាយទទួលអ្នកទេសចរ និងប្រទេសណាដែលនៅតែបិទព្រំដែនរបស់ខ្លួន ។

ព្រះរាជាណាចក្រកម្ពុជា

កម្ពុជាប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង ដែលការបើកដំបូង គឺនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរ នៃខេត្តកោះកុង ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះតទៅ ។

ថៃ

ថៃនឹងអនុញ្ញាតឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពីប្រទេស និងដែនដីចំនួន ៤៦ ចូលក្នុងប្រទេស ដោយមិនឲ្យធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាតទៅ ខណៈដែលប្រទេសមួយនេះកំពុងស្វែងរកការធ្វើឲ្យឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួនរស់ឡើងវិញ ។

សិង្ហបុរី

មជ្ឈមណ្ឌលពាណិជ្ជកម្មសិង្ហបុរីបានចាប់ផ្តើមបើកដំណើរការធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញដូសពីប្រទេសចំនួន ១០ រួមទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ហើយនឹងបន្ថែមទៀតក្នុងពេលឆាប់ៗនេះ ។

ឥណ្ឌូណេស៊ី

ប្រទេសឥណ្ឌូណេស៊ីបានបើកដំណើរការឡើងវិញនូវកោះបាលីក្នុងខែនេះដល់ភ្ញៀវទេសចរមកពីប្រទេសមួយចំនួន ប៉ុន្តែអ្នកធ្វើដំណើរនៅតែតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ៥ ថ្ងៃ នៅពេលមកដល់ ។

វៀតណាម

វៀតណាមគ្រោងនឹងអនុញ្ញាតឲ្យភ្ញៀវបរទេសចូលកម្សាន្តនៅកោះ Phu Quoc ចាប់ពីខែក្រោយនេះ ។

ម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ីក៏មានផែនការដូចគ្នាទៅនឹងវៀតណាមផងដែរ ដោយត្រៀមបើកកោះ Langkawi នៅខែក្រោយនេះ ។

គួរបញ្ជាក់ថា ប្រទេសមួយចំនួនទៀតរួមទាំង ហ្វីលីពីន ព្រុយណេ ឡាវ និងមីយ៉ាន់ម៉ា នៅតែបិទព្រំដែនមិនទាន់ទទួលភ្ញៀវទេសចរបរទេសឡើយ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ប្រជុំលើកដំបូងជាមួយ អាស៊ាន អាមេរិក ​​ផ្តល់​ថវិកា ១០២ លាន​ដុល្លារដល់ប្លុកមួយនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នឹង​ត្រូវ​សាងសង់​ឡើង​កម្ពស់​២៦​ជាន់ ដោយ​ប្រើប្រាស់​ពេល​នៃ​ការសាងសង់​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​

ព័ត៌មានជាតិ២០ នាទី មុន

រង្វង់​មូល​ស្រអែម នៅ​ស្រុក​ជាំ​ក្សាន្ត បាន​សម្ពោធ​កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ជីវិតកម្សាន្ដ២៤ នាទី មុន

ថ្នាក់ដឹកនាំកំពូលៗក្នុងជួរដ្ឋាភិបាល តារាចម្រៀងល្បីៗ ផ្តល់កិត្តិយសចូលរួមក្នុងពិធីមង្គលប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ព័ត៌មានជាតិ៣១ នាទី មុន

ប្រមុខ​រាជរដ្ឋាភិបាល អំពាវនាវ​ឲ្យ​ពង្រឹង​សមត្ថភាព​វិស័យ​សុខាភិបាល និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​កុំឱ្យ​បរទេស​មើលងាយ

ព័ត៌មានជាតិ៣៧ នាទី មុន

សត្វត្រចៀកកាំរាប់ម៉ឺនក្បាលរងការគំរាមកំហែងចាប់លក់ធ្វើម្ហូបរៀងរាល់ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services