Connect with us

សេដ្ឋកិច្ច

ត្រូវរក្សាលេខសម្ងាត់ធនាគារបែបណាដើម្បីសុវត្ថិភាព?

បានផុស

នៅ

លេខសម្ងាត់(Password) ធនាគារប្រៀបដូចជាសោចាក់ផ្ទះ ប្រសិនបើមានការធ្វេសប្រហែសដោយប្រការណាមួយនោះ គឺនឹងមានការខាតបង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា លេខសម្ងាត់របស់ប្រព័ន្ធធនាគារ ដែលយើងប្រើប្រាស់សព្វថ្ងៃត្រូវរក្សាឱ្យបានគង់វង្ស ដូចយើងថែរក្សាសោផ្ទះ សោឡាន សោម៉ូតូ សោទូ កុំឱ្យអ្នកផ្សេងដឹងជាដាច់ខាត ដើម្បីសុវត្ថិភាពថវិកានៅក្នុងធនាគាររបស់យើង។

លោកបន្តថា« ធនាគារមានប្រព័​​ន្ធគ្រប់គ្រាន់ការពារសុវត្ថិភាព ប៉ុន្តែបើពឹងតែទៅលើធនាគារតែម្នាក់ឯងមិនគ្រប់គ្រាន់ទេ បើអ្នកប្រើប្រាស់ធ្វេសប្រហែស​លេខសម្ងាត់ ដូចឱ្យកូនសោទៅគេចូលក្នុងផ្ទះខ្លួនអ៊ីចឹងដែរ»។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា លេខសម្ងាត់របស់ប្រព័ន្ធធនាគារ ដែលយើងប្រើប្រាស់សព្វថ្ងៃ​ត្រូវរក្សាឱ្យបានគង់វង្ស ដូចយើងថែរក្សាសោផ្ទះ សោឡាន សោម៉ូតូ សោទូ កុំឱ្យអ្នកផ្សេងដឹងជាដាច់ខាត ដើម្បីសុវត្ថិភាពថវិកានៅក្នុងធនាគារ​របស់យើង។

បើតាមលោក ចាន់នី លេខសម្ងាត់ត្រូវតែមាននិមិត្តសញ្ញា អក្សរ លាយជាមួយលេខ ដើម្បីសុវត្ថិភាព។ នៅពេលបង្កើតកុងធនាគារ ភ្នាក់ងារធនាគារ និងណែនាំអតិថិជនពីរបៀបការពារ និងគ្រប់គ្រង។ ចំពោះលេខសម្ងាត់ អ្នកប្រើប្រាស់ជាអ្នកដាក់ដោយខ្លួនឯង តាមចំណង់ចំណូលចិត្ត។

នាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានសង្កត់ធ្ងន់ថា អ្នកដែលងាយប្រឈមនឹងបាត់បង់ប្រាក់ គឺអ្នកប្រើប្រាស់ដែលធ្វេសប្រហែស​មិនធ្វើតាមការ​ណែនាំរបស់ធនាគារ។ ផ្ទុយទៅវិញ អ្នកដែលអនុវត្តតាមការណែនាំរបស់ធនាគារ គឺមានសុវត្ថិភាពខ្ពស់ ពុំធ្លាប់មានការបាត់បង់ឡើយ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៨ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១៤ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១៥ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៧ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម