Connect with us

សេដ្ឋកិច្ច

កម្ពុជា ខាតបង់ប្រាក់២.៧១​ទ្រីលាន​រៀល​ក្នុង​១ឆ្នាំ ដោយសារថ្នាំជក់

បានផុស

នៅ

យោងតាមគោលនយោបាយសង្ខេបរបស់សាកលវិទ្យាល័យជាតិមានជ័យ បានបង្ហាញថា នៅកម្ពុជា មនុស្ស ១៥,០០០នាក់បានស្លាប់ ជារៀងរាល់ឆ្នាំ ដោយសារជំងឺបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ ហើយបញ្ហានេះបានធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចជាតិ ប្រមាណជាង ២.៧១ទ្រីលានរៀលក្នុង១ឆ្នាំ ស្មើនឹង ៣% នៃ GDP (RTI, MoH, UNDP, FCTC, WHO, ២០១៩)។ របាយការណ៍បានឱ្យដឹងទៀតថា កម្ពុជាស្ថិតនៅក្នុង​បណ្តាប្រទេស​មានអត្រាពន្ធទាប លើផលិតផលថ្នាំជក់បើប្រៀបធៀប ជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន (SEATCA, ២០១៩)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដំឡើងពន្ធលើផលិតផលថ្នាំជក់ នៅកម្ពុជា ជាផ្នែកមួយក្នុងការជំរុញឱ្យអ្នកជក់បារី មានការផ្តាស់ប្តូរក្នុងការសម្រេចចិត្តឈប់ជក់ ឬកាត់បន្ថយការជក់បារី។

តាមរយៈលទ្ធផលនៃការស្ទង់មតិ ប្រជាពលរដ្ឋស្ទើរតែ៩៩% មានការយល់ដឹងពីភាពគ្រោះថ្នាក់ និងផលប៉ះពាល់នៃការជក់បារី ទាំងទៅលើសុខភាព និងសង្គមជាដើម។ សម្រាប់ប្រជាពលរដ្ឋដែលគាំទ្រ ឱ្យបន្ថែមអត្រាពន្ធ គឺចង់ឱ្យដំឡើងពន្ធរហូតដល់ ៦២% នៃតម្លៃលក់រាយច្រើនជាង២ដង នៃអត្រាពន្ធនាពេលបច្ចុប្បន្ន។

ការដំឡើងថ្លៃបារី ជាផ្នែកមួយក្នុងការជំរុញឱ្យអ្នកជក់បារីមានការផ្តាស់ប្តូរនូវការសម្រេចចិត្តឈប់ជក់ ឬកាត់បន្ថយការជក់បារី។ តាមរយៈការអង្កេត​បង្ហាញថា ជាងពាក់កណ្តាលនៃអ្នកជក់បារីនឹងធ្វើការសម្រេចចិត្តឈប់ជក់ ក្នុងករណីដែលបារីឡើងថ្លៃរហូតទៅដល់៤ដង ធៀបនឹងតម្លៃដែល​បានទិញចុងក្រោយ ៣០០០រៀល/កញ្ចប់។

លទ្ធផលនៃការអង្កេតនេះ ស្របទៅនឹងការសិក្សាស្រាវជ្រាវមួយរបស់ Ross(2021) ដែលបានបង្ហាញអត្រាអ្នកជក់បារី បានធ្លាក់ចុះប្រមាណជាង២% នៅពេលតម្លៃបារីមានការកើនឡើងពីរដង។ បន្ថែមពីនេះ ក៏បានកាត់បន្ថយអត្រាអ្នកស្លាប់មុនអាយុបានប្រហែល ៣០%ផងដែរ។ រីឯចំណូលពន្ធសរុប​បានកើនឡើងរហូតដល់បីដង៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម