Connect with us

ព័ត៌មានអន្ដរជាតិ

១០ ប្រទេសលើលោកប្រើប្រាស់ មាស ច្រើនជាងគេ ក្នុងនោះមាន ២ ប្រទេសក្បែរខាង កម្ពុជា

បានផុស

នៅ

នៅលើពិភពលោកភាគច្រើន មាសត្រូវបានគេមើលឃើញថាជាឃ្លាំងពិតតែមួយគត់នៃតម្លៃ និងទ្រព្យសម្បត្តិ ។ វាអាស្រ័យលើប្រទេស ការវិនិយោគមាសអាចមានទម្រង់ជាគ្រឿងអលង្ការ កាក់ ឬមាសឆៅជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះយើងនឹងឃើញប្រទេសទាំង ១០ ប្រើប្រាស់មាសច្រើនជាងគេនៅលើពិភពលោក ៖

ចិន ៖ ប្រើប្រាស់មាសប្រហែល ៩៨៤ តោនក្នុងមួយឆ្នាំ ។ មាសត្រូវបានប្រើប្រាស់សម្រាប់ឧស្សាហកម្ម ការវិនិយោគ និងគ្រឿងអលង្ការ ។ មាសគឺអាចរកបានយ៉ាងងាយស្រួលនៅក្នុងប្រទេសចិនសម្រាប់ការប្រើប្រាស់ទាំងអស់ ។

ឥណ្ឌា ៖ ប្រើប្រាស់មាសប្រហែល ៨៤៩ តោនក្នុងមួយឆ្នាំ ។ ចំនួននេះគឺប្រែប្រួលដោយផ្អែកលើសេដ្ឋកិច្ចដ៏ធំរបស់ខ្លួន ។ ឧស្សាហ​កម្ម​រុក​រក​រ៉ែ​មាស​របស់​ប្រទេសនេះ​មាន​កម្រិត​តិចតួច ដូច្នេះ​ការ​ប្រើ​ប្រាស់​របស់​វា​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​នាំ​ចូល ។ ការប្រើប្រាស់មាសដ៏សំខាន់គឺសម្រាប់គ្រឿងអលង្ការ និងគ្រឿងលម្អផ្សេងៗទៀត ។

សហរដ្ឋអាមេរិក ៖ ប្រើប្រាស់មាសប្រហែល ១៩៣ តោនក្នុងមួយឆ្នាំ ។ ការប្រើប្រាស់ត្រូវបានលាយបញ្ចូលគ្នារវាងការប្រើប្រាស់ឧស្សាហកម្ម ការវិនិយោគ និងគ្រឿងអលង្ការ ។

អាល្លឺម៉ង់ ៖ ប្រើប្រាស់មាសជិត ១២៤ តោនក្នុងមួយឆ្នាំ ។ បរិមាណមាសដ៏ច្រើនដែលប្រើប្រាស់ក្នុងប្រទេសអាល្លឺម៉ង់គឺសម្រាប់ក្នុងឧស្សាហកម្ម ។

ថៃ ៖ ប្រើប្រាស់មាសប្រហែល ៩០ តោនក្នុងមួយឆ្នាំ ។ គ្រឿងអលង្ការមាសក្នុងទម្រង់ជាខ្សែសង្វាក់មាស និងគ្រឿងលម្អមាសផ្សេងទៀតត្រូវបានលក់នៅតាមហាងនានាទូទាំងប្រទេស ។ តម្លៃមាសត្រូវបានបង្ហាញជាចំហនៅមុខហាងតែម្ដង ។ វា​ត្រូវ​បាន​គេ​កំណត់​តម្លៃ​ក្នុង​ទម្រង់​ជា​មាស​​បាត​ដែល​មាន​ទម្ងន់ប្រហែល ១៥ ក្រាម ។

អារ៉ាប៊ីសាអូឌីត ៖ ប្រើប្រាស់មាសប្រមាណ ៨៥ តោនក្នុងមួយឆ្នាំ ។ គ្រឿងអលង្ការមាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីតមានភាពល្បីល្បាញ ដោយសារគុណភាពរបស់វានៅទូទាំងអាស៊ី និងតំណាងឲ្យផ្នែកធំបំផុតនៃការប្រើប្រាស់របស់វា ។

ទួរគី ៖ ប្រើប្រាស់មាសប្រហែល ៧២ តោនក្នុងមួយឆ្នាំ ។ ប្រទេសទួរគីគឺជាអ្នកប្រើប្រាស់មាសដ៏សន្ធឹកសន្ធាប់ពាក់ព័ន្ធនឹងគ្រឿងអលង្ការ ។

អ៊ីរ៉ង់ ៖ ប្រើប្រាស់មាសប្រហែល ៧១ តោនក្នុងមួយឆ្នាំ ។ មាសត្រូវបានប្រើប្រាស់សម្រាប់ការផលិតគ្រឿងអលង្ការ ក៏ដូចជាគោលបំណងវិនិយោគជាដើម ។

វៀតណាម​ ៖ នាំ​ចូល​មាស​ប្រមាណ ៦៣​ តោន​ក្នុង​មួយ​ឆ្នាំ ។ វៀតណាម​ក៏​ដូច​ជា​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត​ដែរ​ ដែល​ប្រើ​មាស​សម្រាប់​គ្រឿង​អលង្ការ ​ ។

ឥណ្ឌូណេស៊ី ៖ បានប្រើប្រាស់មាសប្រហែល ៥៩ តោនក្នុងមួយឆ្នាំ ។ មាសភាគច្រើនដែលប្រើប្រាស់ក្នុងប្រទេសឥណ្ឌូនេស៊ីគឺសម្រាប់លម្អ និងប្រើប្រាស់គ្រឿងអលង្ការ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Provident Metals

ចុចអាន ៖ ដឹងទេ ប្រទេសណាផលិត មាស ច្រើនជាងគេលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម