Connect with us

សេដ្ឋកិច្ច

ធនាគារ ហត្ថា និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ចុះកិច្ចព្រមព្រៀងដើម្បីផ្តល់ជូនអតិថិជនសេវាហិរញ្ញវត្ថុកាន់តែកក់ក្តៅ

បានផុស

នៅ

នៅ​ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារហត្ថា ដែលជាធនាគារឈានមុខមួយនៅកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលជាស្ថាប័នដែលមានភាពលេចធ្លោក្នុងវិស័យធានារ៉ាប់រង បានសហការនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការផ្តល់ជូននូវសេវាធានារ៉ាប់រងលើគ្រោះថ្នាក់យានយន្ត គ្រោះថ្នាក់អគ្គីភ័យ និងការធានារ៉ាប់រងមួយចំនួនទៀត ដើម្បីផ្តល់ជូននូវទំនុកចិត្ត និងភាពកក់ក្តៅកាន់តែខ្ពស់សម្រាប់អតិថិជនក្នុងការប្រើប្រាស់សេវាជាមួយលក្ខខណ្ឌកាន់តែងាយស្រួល និងល្អប្រសើរ។ តាមរយៈភាពជាដៃគូយ៉ាងជិតស្និទ្ធនេះ ស្ថាប័នទាំងពីរជឿជាក់យ៉ាងមុតមាំថានឹងក្លាយជាការឆ្លើយតបយ៉ាងចាំបាច់មួយទៅនឹងការចង់បានរបស់អតិថិជន នោះគឺជាភាពរីកចម្រើនដែលប្រកបដោយសុខុមាលភាពទាំងផ្នែកហិរញ្ញវត្ថុ និងការការពារពីបញ្ហាប្រឈមនានាដែលអាចកើតមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជឺន បូរាណច័ន្ទបូរ៉ាត់, អគ្គនាយកនីតិកម្ម របស់ ធនាគារ ហត្ថា បានមានប្រសាសន៍ឱ្យដឹងថា៖ «ក្នុងនាមជាធនាគារមានបទពិសោធន៍ចាស់ទុំដែលផ្តល់ជូននូវសេវាហិរញ្ញវត្ថុដ៏ទាន់សម័យប្រកបដោយទំនុកចិត្ត ធនាគារ ហត្ថា មានបទពិសោធន៍ជិត ៣០ឆ្នាំ មកហើយ ជាមួយសមិទ្ធផលសម្រេចបានគួរជាទីមោទនៈជាបន្តបន្ទាប់ ហើយយើងជឿជាក់ថា កិច្ចសហការផ្តល់ជូនសេវាធានារ៉ាប់រងនេះគឺជាកិច្ចការមួយផ្សេងទៀតដែលយើងចាំបាច់ត្រូវធ្វើដែលវានឹងជួយជំរុញបន្ថែមដល់ភាពរីកចម្រើនរបស់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មរបស់យើងឱ្យទទួលបាននូវការការពារយ៉ាងកក់ក្តៅ និងជោគជ័យគ្រប់កាលៈទេសៈ។ លោកបានបន្ថែមថា យើងបានសម្រេចជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ជាដៃគូផ្តល់សេវាធានារ៉ាប់រងលើយានយន្ត អគ្គីភ័យ និងធានារ៉ាប់រងមួយចំនួនទៀតជូនអតិថិជនរបស់យើងព្រោះក្រុមហ៊ុនមានគុណវឌ្ឍន៍គ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាលក្ខខណ្ឌនានាដែលគាំទ្រខ្ពស់ដល់ផលប្រយោជន៍របស់អតិថិជន។

អ្នកស្រី Zhao Haiming, អនុប្រធានអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានលើកឡើងថា “យើងដឹងហើយថា សេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រថយន្តទំនើបៗ និងអគារប្រណិតៗជាច្រើនមាននៅប្រទេសកម្ពុជា ជាពិសេសទីក្រុងធំៗ ដូចនេះការទិញធានារ៉ាប់រងលើអគ្គិភ័យ និងយានយន្ត គឺជារឿងសំខាន់ណាស់សម្រាប់ម្ចាស់អគារ និងយានយន្តទាំងនោះ។ ព្រោះយើងមិនអាចប៉ាន់ស្មានដឹងថានៅថ្ងៃអនាគតនឹងមានអ្វីកើតឡើងទេ។” លោក ចំរើនឫទ្ធិ បានបន្តដូចនេះថា “តាមរយៈកិច្ចព្រមព្រៀងនេះ វានឹងធ្វើឱ្យវិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជាមានការអភិវឌ្ឍមួយកម្រិតទៀត។ ខ្ញុំសង្កេតឃើញថា ការយល់ដឹងរបស់ប្រជាជនខ្មែរយើងលើវិស័យធានារ៉ាប់រងមានការឡើងគួឱ្យកត់សម្គាល់នៅពេលបច្ចុប្បន្ន ដូចនេះវាជាសញ្ញាណល្អសម្រាប់សេច្ចកិច្ចជាតិរបស់យើង។” “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ធនាគារ ហត្ថា ដែលបន្តសហការជាមួយក្រុមហ៊ុនហ្វតតេ។ ដូចដែលយើងបានដឹងហើយថា ធនាគារ ហត្ថា គឺជាធនាគារដែលនាំមុខគេមួយនៅកម្ពុជា ហើយហ្វតតេ ជាក្រុមហ៊ុនឈានមុខគេខាងវិស័យធានារ៉ាប់រង។ ខ្ញុំសង្ឈឹមថា នៅថ្ងៃអនាគតយើងនឹងមានផលិតផល ឬសេវាកម្មផ្សេងៗទៀតដើម្បីផ្តល់ជូនអតិថិជនទៅតាមតម្រូវការរបស់ពួកគាត់។”

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

ធនាគារ ហត្ថា

លេខទូរសព្ទ៖ 1800 212 222 (ដោយឥតគិតថ្លៃ) | 023 999 266

អ៊ីមែល៖ [email protected]  

គេហទំព័រ៖​ www.hatthabank.com

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ

លេខទូរសព្ទ៖ 023 885 077

អ៊ីមែល៖ [email protected]   

គេហទំព័រ៖​ www.forteinsurance.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៣៤ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៣៩ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៥៦ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម