Connect with us

សេដ្ឋកិច្ច

​ដី​ទំហំជាង ៨៦០០ ហិកតា​នៅ​បូទុមសាគរ អភិវឌ្ឍ​​ជា​តំបន់សេដ្ឋកិច្ចពិសេស

បានផុស

នៅ

រាជរដ្ឋាភិបាលបាន​សម្រេច​ប្រគល់​ដី​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ នៅ​ខេត្តកោះកុង ទំហំ៨៦៣១​ហិកតា​ជូន​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េង ដើម្បី​បង្កើតនិង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា បន្ទាប់ពី​ធ្វើ​អនុ​ប្ប​យោគ​ផ្ទៃដី​ទំហំ ​៨ ៦៣១​ហិកតា ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ ភូមិសាស្ត្រ​ឃុំ​តា​នួន ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​រួចមក និង​យោងតាម​ស្មារតី​លិខិត​លេខ​១០៥៤​សណ​.​ប​ស្ថ ចុះ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២១ ​របស់​ក្រសួងបរិស្ថាន​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេច​ប្រគល់​ផ្ទៃដី​ទំហំ​ ៨៦៣១​ហិកតា​នេះ​ជូន​ក្រុមហ៊ុន Royal Group Co.,Ltd. មាន​អ្នកឧកញ៉ា គិត ម៉េង ជា​អគ្គនាយក ដើម្បី​រៀបចំ​បង្កើតនិង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​រំលឹក​ជូន​ដែរ​ថា កាលពី​ឆ្នាំ​២០២០​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់បាន​សម្រេច​ធ្វើ​អនុ​ប​យោ​គជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​នូវ​ផ្ទៃដី​ទំហំ​១៦៨,៨០​ហិកតា ដែលជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព (​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​) ក្នុង​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ ស្ថិតនៅ​ភូមិ​ថ្ម​ស និង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង និង​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន Royal Group Co.,Ltd. របស់​ឧកញ៉ា គិត ម៉េង សម្រាប់​បម្រើការ​ក្នុង​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម មាន​កម្លាំង​អានុភាព​៧០០​មេ​ហ្គា​វ៉ា​ត់ ដោយ​អនុក្រឹត្យ​លេខ​១២២​អនក្រ​.​បក ចុះ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០ ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម