ព័ត៌មានជាតិ
៩% ថាមពលអគ្គិសនីកម្ពុជាប្រើប្រាស់ បានមកពីប្រភពកកើតឡើងវិញ
លោកកែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានសម្តែងសុទិដ្ឋិនិយមចំពោះការទាញប្រភពថាមពលអគ្គិសនីកកើតឡើងវិញ ដើម្បីបម្រើការរស់នៅ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ថ្លែងក្នុងកម្មវិធីក្រោមប្រធានបទ “អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា” លោក កែវ រតនៈ បានឲ្យដឹងថា ជាមួយគោលនយោបាយវៃឆ្លាត និងការប្ដេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នកម្ពុជាមាន ថាមពលកកើតឡើងវិញនៅក្នុងបណ្ដាញចែកចាយអគ្គិសនីជាតិចំនួន៩% និងក្នុងពេលខាងមុខនឹងឡើងដល់ ១០% ខណៈការផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលកកើតឡើងវិញក្នុងកម្រិតពិភពលោក គិតជាមធ្យមមានប្រហែលពី៤% ទៅ ៥% ប៉ុណ្ណោះ។
ថាមពលកកើតឡើងវិញ គឺជាថាមពលទាំងឡាយណាដែលទាញយកបានពីធម្មជាតិអាចកកើតឡើងវិញជាប្រចាំដូចជា ថាមពលបានពីពន្លឺព្រះអាទិត្យ កម្លាំងខ្យល់ កម្លាំងទឹកហូរ កម្លាំងរលកសមុទ្រ ជីវឥន្ធនៈ ជីវម៉ាស ជីវឧស្ម័ន និងកម្តៅផែនដីជាដើម។ នៅកម្ពុជា ថាមពលពន្លឺព្រះអាទិត្យមានសក្កានុពល និងសមស្របបំផុតដែលអាចប្រើប្រាស់បានដោយចីរភាព និងប្រកបដោយសុវត្ថិភាពតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាសមស្របក្នុងការស្រូបយកថាមពលពីពន្លឺព្រះអាទិត្យ ដើម្បីផលិតអគ្គិសនីម ដោយឧបករណ៍ដូចជាផ្ទាំងសូឡា ឧបករណ៍គ្រប់គ្រង និងត្រួតពិនិត្យអគ្គិសនី និងអាគុយសម្រាប់ផ្ទុកអគ្គិសនីជាដើម។
តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជា កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ ពាន់មេហ្គាវ៉ាត់ដើម្បីផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និងនាំចូលពីប្រទេសជិតខាងប្រមាណ ១ ពាន់មេហ្គាវ៉ាត់បន្ថែម។ តម្រូវការថាមពលអគ្គិសនីនេះ នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពលនាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។
រដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅដល់ឆ្នាំ២០៣០ យ៉ាងហោច៩០ភាគរយនៃគ្រួសារទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីមានគុណភាពដូចអគិ្គសនីពីខែ្សបណ្តាញជាតិប្រើប្រាស់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង