ជប៉ុនចាប់ផ្តើមធ្វើតេស្តជំនាញពលករខ្មែរ ទៅធ្វើការនៅប្រទេស​ជប៉ុន
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

ជប៉ុនចាប់ផ្តើមធ្វើតេស្តជំនាញពលករខ្មែរ ទៅធ្វើការនៅប្រទេស​ជប៉ុន

បានផុស

នៅ

ភ្នំពេញ៖ ជប៉ុនបានចាប់ផ្តើមធ្វើតេស្តជំនាញនិងភាសាជប៉ុនសម្រាប់ពលករខ្មែរជំនាញផ្នែកកសិកម្មនិងសេវាកម្ម ដើម្បីបញ្ជួន​​ទៅធ្វើការនៅប្រទេសជប៉ុននាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញនិងភាសាជប៉ុន សម្រាប់ពលករខ្មែរជំនាញផ្នែកកសិកម្មនិងភោជនីដ្ឋាន ដើម្បីទៅធ្វើការនៅប្រទេសជប៉ុននាពេលខាងមុខ។

នៅក្នុងសេចក្តីជួនដំណឹងស្តីពីការធ្វើតេស្តជំនាញនិងភាសាជប៉ុន សម្រាប់ពលករជំនាញចុះថ្ងៃទី១០វិច្ឆិកានេះ លោករដ្ឋមន្ត្រីបានបន្តថា ការធ្វើតេស្តជំនាញនិងភាសាជប៉ុន សម្រាប់ផ្នែកកសិកកម្មគឺធ្វើឡើងនៅសាកលវិទ្យាល័យអន្តរជាតិនៅថ្ងៃទី១២វិច្ឆិកា។ នៅមណ្ឌលសកលវិទ្យាល័យប៊ែលធីសាខាទួលស្លែងចាប់ពីថ្ងៃទី២៤ដល់២៧វិច្ឆិកា និងចាប់ពីថ្ងៃ​ទី ០១ ដល់ថ្ងៃទី០៥ធ្នូ នៅមណ្ឌលវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ដែលមានអាសយដ្ឋាននៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ជំនាញភោជនីដ្ឋានវិញធ្វើតេស្តនៅសាកលវិទ្យាល័យអន្តរជាតិនៅថ្ងៃទី១២វិច្ឆិកានិង​ថ្ងៃទី ២៤ ដល់ថ្ងៃទី២៧វិច្ឆិកា និងថ្ងៃទី០១ដល់ថ្ងៃទី០៥ធ្នូ និងថ្ងៃទី០៩ដល់ថ្ងៃទី១១ធ្នូនៅមណ្ឌល​សកលវិទ្យាល័យប៊ែលធី​សាខាទួលស្លែង។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំពោះការចុះឈ្មោះធ្វើតេស្តជំនាញ និងភាសាជប៉ុនបេក្ខជនត្រូវបង់ប្រាក់តម្លៃ​៣៣​ដុល្លារ​អាមេរិក ដោយបេកជនមានអាយុចាប់ពិ១៧ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិត​វប្បធម៌ឡើយ និងត្រូវភ្ជាប់មកជាមួយ​​ឯកសារមួយចំនួនដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរ។        

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបរិច្ឆេទនៃការធ្វើតេស្តនេះ អាចនឹងផ្លាសប្តូរអាស្រ័យទៅលើស្ថានភាពជំងឺកូវីដ១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services