Connect with us

សេដ្ឋកិច្ច

​រោងចក្រផលិត​​ចំណី​សត្វ​​​​ថ្មី​នៅ​ព្រៃនប់ ផលិតបាន ៣០ តោនក្នុងមួយម៉ោង

បានផុស

នៅ

រោងចក្រ​ផលិត​ចំណី​សត្វ​ថ្មី​មួយទៀតដែល​មាន​លទ្ធភាព​អាច​ផលិតចំណីសត្វចំនួន​ ៣០ ​តោន​ក្នុង​មួយ​ម៉ោងឬ​ជា​មធ្យម ​១៨.០០០ ​តោន​ក្នុង​មួយ​ខែ,​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ​៤ ​ត្រង់​គីឡូម៉ែត្រ​លេខ ​១៥៨ ​ភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រោងចក្រនេះនឹងសាងសង់​រួចរាល់​នៅ​ដើមឆ្នាំ ​២០២៣ ​ខាង​មុខ​នេះ។ នេះជាការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន​អឹ​ម​ភិ​ក M’sPig របស់​លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមាន​រោងចក្រ​ផលិត​ចំណី​សត្វ​នេះ​ស្រប​ពេលអ្នក​ចិញ្ចឹមសត្វ​ជ្រូក​នៅ​កម្ពុជា​ទ​ទូ​ច​សុំឲ្យវត្ថុធាតុដើមក្នុងការ​ចិញ្ចឹម​ជ្រូក​មាន ​ចំណី ពូជនិង ​ទឹក​ភ្លើង​ជាដើម​នោះមាន​តម្លៃ ​ទាប​ដើម្បី​ប្រកួតប្រជែង​ផលិតផល​ជាមួយ​ប្រទេស​ជិតខាង។

ឧកញ៉ា ​ម៉ុង ឬ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​ម៉ុង​ឬ​ទ្ធី និង​ជា​សមាជិក​ព្រឹទ្ធសភាបាន​ថ្លែងឲ្យដឹងថា តាម​រយៈ​រោងចក្រផលិតចំណីសត្វថ្មីនេះ​ អាច​ជួយទិញ​កសិផល​ពីកសិករ​ក្នុង​ទំហំ​ទុន​ប្រមាណ​ ៤២ ​លាន​ដុល្លារ​នៅ​រៀង​រាល់​ឆ្នាំ។ លោក​បាន​បញ្ជាក់​ថា​ ​លោកបាន​បង្កើត​ទីផ្សារ​ឲ្យ​កសិករ​ដឹក​កសិផលមក​លក់​ដោយ​សេរី​ មិន​ចាំបាច់​ដឹក​ឆ្លង​ដែន​យក​ទៅ​លក់​នៅ​ឯ​បរទេសនោះទេ។ ក្នុង​ចំនួន​ទឹកប្រាក់ ​៤២ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជា​រៀង​រាល់​ឆ្នាំ បន្ថែម​លើ​រោងចក្រ​ផលិត​ចំណី​សត្វ​ដែល​កំពុង​តែ​ដំណើរការ​ បច្ចុប្បន្នបាន​ប្រមូល​ទិញ​កសិផល​ពី​ប្រជា​កសិករ​យើង​អស់​រយៈពេល ​៤​ ឆ្នាំ​កន្លង​មកហើយក្នុង​ទឹកប្រាក់​ជា​មធ្យម ​២១​ លាន​ដុល្លារ​សហរដ្ឋអាមេរិកជា​រាង​រាល់​ឆ្នាំ​។

លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី បាន​បន្ថែម​ថា នៅ​ពេលរោងចក្រចំណីសត្វថ្មីសាងសង់រួចរាល់ទាំងស្រុង​ កសិករ​នឹង​មាន​ទីផ្សារ​លក់​កសិផលថ្មី​សរុប​ទឹកប្រាក់​ចំនួន​លើស​ពី ​៦៣​ លាន​ដុល្លារ​សហរដ្ឋអាមេរិកជា​រាង​រាល់​ឆ្នាំ​។

គួរបញ្ជាក់ថារោងចក្រផលិតចំណីសត្វ ម៉ុង ឬទ្ធី ទីមួយដែលបានដំណើរការជាច្រើនឆ្នាំមកហើយបានចំណាយដើមទុនប្រមាណ ១០ លានដុល្លារអាមេរិកមានឈ្មោះថា ក្រុមហ៊ុន M’s Pig ACMC ដែលមានសមត្ថភាពផលិតចំណីសត្វប្រមាណ១០ ម៉ឺនតោនក្នុងមួយឆ្នាំនឹងមានទីតាំងនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបច្ចប្បន្នកម្ពុជាក្រុមហ៊ុនផលិតចំណីសត្វចំនួន១៩ដែល មានរោងចក្រចំនួន ២១ ប៉ុន្តែមិនទាន់បំពេញតាមតម្រូវការក្នុងស្រុកនៅឡើយដែលចាំបាច់ត្រូវការនាំចូលពីក្រៅស្រុក។ ដោយរោងចក្រទាំងនោះមានសមត្ថភាពផលិត បាន ២.១៦ លានតោនក្នុងមួយឆ្នាំតែការជាក់ស្ដែងយើងផលិតបានត្រឹមតែពាក់កណ្ដាលគឺបានត្រឹម១.១៣ លានតោនស្មើនឹង៥២%ក្នុងមួយឆ្នាំប៉ុណ្ណោះ,ហើយការខ្វះ ខាតជាក់ស្តែងនេះតម្រូវឱ្យមានការនាំចូលបន្ថែមនូវចំណីសត្វនេះចំនួន ២០៨ពាន់តោនទើបផ្គត់ផ្គង់គ្រប់។

ផលិតកម្មចំណីសត្វបច្ចុប្បន្នក្រុមហ៊ុន១៩ ដែលមានរោងចក្រចំនួន ២១ (ក្រុមហ៊ុនខ្លះមានរោងចក្រ២) ដោយក្រុមហ៊ុនខ្លះផលិតចំណីសត្វផងនិងចិញ្ចឹមសត្វផង ក្រៅពីនេះក៏មានការនាំចេញផលិតផលចំណីកែច្នៃ (ចំណីសត្វឆ្កែ) ទៅក្រៅប្រទេសផងដែរ។

វត្ថុធាតុដើម​ចិញ្ចឹមសត្វ​ជ្រូក​នៅ​កម្ពុជា​ភាគច្រើន​ ត្រូវ​គេ​អះអាង​ថានាំ​ចូល​ពី​ប្រទេស​ជិតខាងមាន​ទាំង​សម្ភារ​ផ្គត់​ផ្គង​ការ​ចិញ្ចឹមនិង​ចំណី​ជាដើម។​ មានការ​ប៉ាន​ស្មានថាដើម្បី​ ចិញ្ចឹម​ជ្រូក​បាន​សាច់​មួយ​គីឡូក្រាមអ្នក​ចិញ្ចឹមត្រូវ​ចំណាយ​អស់​ប្រហែល ​២.៩៥ ដុល្លារ ​។ ថ្លៃដើម​ផលិតកម្ម​នៅ​កម្ពុជា​ត្រូវ​បាន​លើក​ឡើង​ថា មាន​តម្លៃ​ខ្ពស់ ហើយ​នៅ​ពេល​កូ​វី​ដ១៩​ នេះ​ទៀតតម្លៃចំណី​សត្វក្នុង​ការ​ចិញ្ចឹម​ជ្រូក​នេះ​បាន​ឡើងថ្លៃប្រមាណ ៣០% ទៀត​៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម