Connect with us

សេដ្ឋកិច្ច

២ថ្ងៃចុងសប្តាហ៍៖ ភ្ញៀវទេសច​រជិត ២០ម៉ឺននាក់ដើរកម្សាន្តទូទាំងប្រទេស

បានផុស

នៅ

លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យកម្ពុជាថ្មីដឹងថា រយៈពេល២ថ្ងៃ គឺថ្ងៃទី ១៣-១៤ ខែ វិច្ឆិកា(សៅរ៍-អាទិត្យ) មានភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេសកម្ពុជា ប្រមាណជាង ១៨ម៉ឺននាក់។ ក្នុងនោះភាគច្រើនភ្ញៀវជាតិ និងភ្ញៀវបរទេសផ្ទៃក្នុង(ជនបរទេសកំពុងស្នាក់នៅកម្ពុជា) មានប្រមាណជិត ៥ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តុប សុភ័ក បានបន្តដូច្នេះថា« ក្នុងថ្ងៃចុងសប្តាហ៍២ថ្ងៃ ដែលមានភ្ញៀវទេសចរដើរកម្សាន្តនេះ ភាគច្រើនគឺទៅតំបន់សមុទ្រ ក្នុងនោះមានខេត្តព្រះសីហនុ ច្រើនជាងគេ បន្ទាប់មករាជធានីភ្នំពេញ ខេត្តកំពត ខេត្តសៀមរាប និងខេត្តពោធិ៍សាត់»។

ក្រៅពីខេត្តគោលដៅដែលមានទេសចរទៅកម្សាន្តច្រើនជាងគេនេះ នៅមានខេត្តមួយចំនួនទៀត នៅតំបន់ភាគឦសាន ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ក៏មានភ្ញៀវទេសចរទៅកម្សាន្តផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក តុប សុភ័ក៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១៣ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១៩ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២០ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២៣ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម