ពលករខ្មែរ​​ត្រូវ​ឆ្លង​កាត់​នីតិវិធី ៥ ចំណុច ពេល​ចេញទៅធ្វើការ​នៅ​ជប៉ុន​
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

ពលករខ្មែរ​​ត្រូវ​ឆ្លង​កាត់​នីតិវិធី ៥ ចំណុច ពេល​ចេញទៅធ្វើការ​នៅ​ជប៉ុន​

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា កម្មសិក្សាការី-ពលករជំនាញកម្ពុជា ដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន ត្រូវអនុវត្តនីតិវិធីចំនួន ៥ ជាមុនសិន ដើម្បីចៀសវាងការមានវិធានការតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិត សំហេង ​រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹង នៅក្នុងសេចក្តីជួនដំណឹងចុះនៅថ្ងៃ​ទី​១៥​វិច្ឆិកាថា រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចអនុញ្ញាតឱ្យជនបរទេស រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលប្រទេសជប៉ុនឡើងវិញ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

លោករដ្ឋមន្ត្រីបានបន្តថា ប៉ុន្តែត្រូវអនុវត្តទៅតាមនីតិវិធីមួយចំនួនដូចជា ចំពោះទីភ្នាក់ងារជ្រើសរើសឯកជនត្រូវសហការជាមួយ​ក្រុមហ៊ុនទទួល ឬសមាគមនៅប្រទេសជប៉ុន ដើម្បីស្នើសុំលិខិតអនុញ្ញាតសម្រាប់កម្មសិក្សាការី-ពលករជំនាញចូលប្រទេសជប៉ុន ដែលចេញដោយក្រសួង ឬភ្នាក់ងារមានសមត្ថកិច្ចនៃប្រទេសជប៉ុន។

ជាមួយគ្នានេះដែរ ត្រូវភ្ជាប់បន្ថែមនូវលិខិតអនុញ្ញាតសម្រាប់កម្មសិក្សាការី-ពលករជំនាញចូលប្រទេសជប៉ុន នៅពេលស្នើសុំទិដ្ឋាការជូនកម្មសិក្សាការី-ពលករជំនាញ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តថា ចំណែកកម្មសិក្សាការី-ពលករជំនាញត្រូវមានអនុវត្តនីតិវិធីចំនួន៥រួមមាន៖

ទី១៖ មានវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្ដកូវីដ១៩ អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនពេលចាកចេញទៅប្រទេសជប៉ុន។

ទី២៖ បំពេញកិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ដែលតម្រូវដោយរដ្ឋាភិបាលនៃប្រទេសជប៉ុនមុនពេលចាកចេញទៅប្រទេសជប៉ុន។

ទី៣៖ ទាញយក និងចុះឈ្មោះក្នុងកម្មវិធី Covid-19 Contact-Confirming Application ក្នុងទូរស័ព្ទដៃមុនពេលចាកចេញទៅប្រទេសជប៉ុន។

ទី៤៖ ផ្តល់កិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ជូនការិយាល័យទទួលបន្ទុកអនុវត្តចត្តាឡីស័កនៅអាកាសយានដ្ឋានប្រទេសជប៉ុន។

និងទី៥៖ អនុវត្តការធ្វើចត្តាឡីស័ក ទៅតាមវិធានការរបស់រដ្ឋាភិបាល នៃប្រទេសជប៉ុន នៅពេលទៅដល់ប្រទេសជប៉ុន។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងករណីដែលកម្មសិក្សាការី-ពលករជំនាញ មិនអនុវត្តតាមគោលការណ៍ណែនាំនៅប្រទេសជប៉ុន អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសជប៉ុន នឹងចាត់វិធានការតាមផ្លូវច្បាប់។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាគ្រោងប​ញ្ជូន​កម្មសិក្សាការី​ និង​ពលករ​ជំនាញប្រមាណពី ៣ ០០០ ទៅ ៤ ០០០ នាក់ក្នុងមួយខែៗទៅ​ធ្វើការលើវិស័យផ្សេងៗនៅប្រទេសជប៉ុន ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល។

លោកបានបន្តទៀតថា ពលករខ្មែរធ្វើការនៅជប៉ុនត្រូវបានថៅកែកោតសរសើរថា ឧស្សាហ៍ព្យាយាមអត់ធន់នឹងការងារ និងមានការពេញចិត្តយ៉ាងខ្លាំង ហើយបានឱ្យបន្ថែមចំនួនពលករទៅធ្វើការនៅទីនោះជាបន្តបន្ទាប់។

យោងតាមក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ឱ្យដឹង​ថា​ បច្ចុប្បន្ន​មាន​កម្មសិក្សាការី និង​ពលករ​ជំនាញ​ទៅ​សិក្សា​ និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ប្រមាណ​ជាង ​១៥ ០០០ ​នាក់​ ដោយ​ធ្វើ​នៅ​ក្នុង​វិស័យ​កសិកម្ម នេសាទ សំណង់ កែច្នៃ​ចំណីអាហារ កាត់ដេរ ថែទាំ​មនុស្ស​ចាស់ គ្រឿងយន្ត​-​លោហធាតុ និង​វិស័យ​ផ្សេងៗ​ទៀត​៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៤ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៤ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services