Connect with us

សេដ្ឋកិច្ច

ផ្សារគំរូព្រំដែនកម្ពុជា អនុញ្ញាត​ឲ្យ​​អាជីវករលក់ដូរ មិនគិតថ្លៃឈ្នួល ២ ឆ្នាំ​

បានផុស

នៅ

លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអនុញ្ញាតឱ្យអាជីវករផ្សារគំរូព្រំដែនកម្ពុជា​(ផ្សារដារ)​លក់ដូររយៈពេល២ឆ្នាំ ដោយមិនគិតថ្លៃឈ្នួល និងធានាការចំណាយលើភ្លើងបំភ្លឺសាធារណៈ និងការថែទាំផ្សេងៗទៀតផង។

ការអនុញ្ញាតមិនគិតថ្លៃឈ្នួលតូបពីអាជីវករនេះបាន ធ្វើឡើងក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) កាលពីថ្ងៃម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) សាងសង់ក្នុងទុនទឹកប្រាក់ប្រមាណ ២លានដុល្លារលើផ្ទៃដី ១៩ ៦២៨ម៉ែត្រក្រឡា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសថារី នៃស្រុកមេមត់ ដោយរួមមានការសាងសង់ អគារតួផ្សារ អគាររដ្ឋបាលផ្សារ បង្គន់សាធារណៈ ឃ្លាំងស្តុកទំនិញ សួនច្បារ និងទីតាំងចំណតយានយន្ត មានតូបសរុបចំនួន ៦៨តូប រួមមាន តូបប្រភេទA 24តូប ប្រភេទB 24តូប ប្រភេទC 16តូប និងប្រភេទD 4តូប។

ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) នឹង​បង្កើតការងារ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជននៅតាមព្រំដែន និងបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក៏ដូចជានឹងក្លាយជាផ្សារគំរូមួយ ក្នុងការដោះដូរទំនិញខេត្តដែលជាប់ព្រំដែនប្រទេសជិតខាង។

លោក អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ផ្សារដារនេះ ជាផ្សារគំរូព្រំដែនកម្ពុជាទី១ ស្ថិតនៅមាត់ច្រកទ្វារព្រំដែនទ្វេភាគីដារ ជាប់នឹងព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម ដែលចំណាយការសាងសង់អស់ទឹកប្រាក់ប្រមាណ ២​លាន​ដុល្លារ​។

លោកអភិបាលខេត្តបានរំលឹកថា ផ្សារនេះត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ តែដោយសារការរាតត្បាតជំងឺ​កូវីដ​១៩​បានអូសបន្លាយរហូតថ្ងៃនេះ ទើបបើកដំណើរការឲ្យអាជីវករលក់ដូរជាធម្មតា៕

ដើម្បីជួយពន្លឿនការលក់ដូរក្នុងផ្សារ ក៍ដូចជាជួយសម្រួលដល់អាជីវករ ដោយមិនគិតថ្លៃឈ្នួល រយៈពេល ២ឆ្នាំ គិតពីថ្ងៃដំណើរការផ្សារ។ បន្ថែមពីនេះរដ្ឋបាលខេត្តត្បូងឃ្មុំ ក៏​ទទួលបន្ទុកចំណាយលើភ្លើងបំភ្លឺសាធារណៈ និងការថែទាំផ្សេងៗ។

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម