Connect with us

សេដ្ឋកិច្ច

កម្ពុជាប្រាថ្នាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០

បានផុស

នៅ

នៅ​ក្នុង​អំឡុង​ពេល​ជាង​ពីរ​ទសវត្សរ៍កន្លងទៅ ប្រទេសកម្ពុជាមាន​ការ​ផ្លាស់​ប្តូររីកចម្រើន​​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ឈាន​ទៅទទួល​​បាន​ឋានៈជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​ក្នុង​ឆ្នាំ​២០១៥ ហើយមានប្រាថ្នា​ថា​នឹង​សម្រេច​ឱ្យ​បាន​នូវ​ឋានៈជា​ប្រទេស​មាន​ចំណូល​មធ្យម​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០។ ដោយ​មាន​វិស័យ​នាំ​ចេញ​សម្លៀកបំពាក់ ​និង​ទេសចរណ៍​ជា​អ្នក​នាំមុខ។ សេដ្ឋ​កិច្ច​របស់​កម្ពុជា​រក្សា​បាន​កំណើន​ជា​មធ្យម​ ៨ភាគរយក្នុង​មួយ​ឆ្នាំ រវាង​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០១៨ ដែល​ដាក់​ប្រទេស​នេះ​ក្នុង​ចំណោម​ប្រទេស​ដែល​​សេដ្ឋកិច្ចមាន​កំណើនលឿន​​ជាង​គេនៅ​លើ​ពិភពលោក។ នេះបើតាមយោងតាមធនាគារពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារពិភពលោក បានឲ្យដឹងថា ទោះជាប្រទសកម្ពុជា ជួបវិបត្តិជំងឺកូវីដ្ឋ -១៩ ដែលបានធ្វើឱ្យការស្តារសេដ្ឋកិច្ចមានភាពយឺតយ៉ាវ ជាពិសេសវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ ការព្យាករណ៍កំណើនសម្រាប់ឆ្នាំ ២០២១ ឥឡូវត្រូវបានកែសម្រួលមកនៅត្រឹម ២,២ភាគរយវិញ ទោះបីជាការនាំចេញមានភាពរឹងមាំគាំទ្រដោយលក្ខខណ្ឌតម្រូវការខាងក្រៅល្អ។

ការងារ និងប្រាក់ចំណូលមិនត្រូវបានស្តារឱ្យដល់កម្រិតមុនជំងឺរាតត្បាតទេ សូម្បីតែមុនពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ចុងក្រោយនេះក៏ដោយ។ ប្រហែល ៦៩ភាគរយនៃអ្នករកប្រាក់ចំណូលចម្បងរបស់គ្រួសារមានការងារធ្វើនៅខែមីនា ឆ្នាំ២០២១ គឺ ១៣ពិន្ទុភាគរយទាបជាងកម្រិតមុនជំងឺរាតត្បាត។ ប្រហែល៤៥ ភាគរយនៃគ្រួសារបន្តបាត់បង់ប្រាក់ចំណូលនៅខែមីនា ឆ្នាំ ២០២១។ ការរំខានដល់សកម្មភាពសេដ្ឋកិច្ចដោយសារវិធានការរិតត្បិត ដើម្បីទប់ស្កាត់ការចម្លងមេរោគបង្កឱ្យបាត់បង់ការងារ ឬការកាត់បន្ថយម៉ោងធ្វើការ។

កម្ពុជា​បានធ្វើ​ឱ្យ​មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​ខិត​ខំ​កែលម្អ​សុខភាព​មាតា និង​ទារក ការ​អភិវឌ្ឍក្មេង​តូច និង​ការអប់រំ​នៅកម្រិត​បឋមសិក្សា​នៅ​តាម​ទីជនបទ។ អត្រា​ស្លាប់​របស់​មាតា​ក្នុង​រាល់​កំណើត​រស់​ ១០០០០០កំណើត បាន​ធ្លាក់​ចុះ​ពីចំនួន ៤៧២​នាក់​ក្នុងឆ្នាំ​២០០៥ មក​នៅ​ត្រឹម​១៧០នាក់ក្នុង​ឆ្នាំ​២០១៤។ ទន្ទឹមគ្នានេះដែរ អត្រា​ស្លាប់​របស់​កុមារ​អាយុ​ក្រោម​ប្រាំឆ្នាំ​ក្នុង​រាល់​កំណើតរស់ ១០០០កំណើត​ បាន​ថយពី​៨៣នាក់ក្នុង​ឆ្នាំ​២០០៥ មក​នៅ​ត្រឹម​៣៥នាក់​ក្នុង​ឆ្នាំ​២០១៤។ អត្រា​ស្លាប់​របស់​ទារក​ក៏​ធ្លាក់ចុះដែរ គឺពីចំនួន​ ៦៦នាក់​ក្នុង​ឆ្នាំ​២០០៥ មក​នៅ​ត្រឹម​២៨នាក់​ក្នុង​ឆ្នាំ​២០១៤ ក្នុង​រាល់​កំណើត​រស់​ ១០០០កំណើត។

ទោះបីជាលទ្ធផល​ក្នុង​វិស័យ​សុខាភិបាល​និង​អប់​រំ​ឃើញ​ថា​មាន​វឌ្ឍនភាពពិតមែន ប៉ុន្តែសូចនាកររបស់​មូលធន​មនុស្ស​នៅ​តែមាន​ភាព​យឺតយ៉ាវ​នៅឡើយធៀបនឹងប្រទេសដែលមានចំណូលមធ្យមកម្រិតទាបដូចគ្នា។ ជាក់​ស្តែងទារកម្នាក់​ដែលកើត​ថ្ងៃនេះ​នឹង​មាន​ផលិត​ភាព​ផ្នែក​សេដ្ឋ​កិច្ច​ខ្ពស់​បំផុត​បាន​ត្រឹម​តែ​៤៩ភាគរយ​ទេ​នៅ​ពេល​ដែលគេធំពេញវ័យនោះ​ប្រសិន​បើ​គេ​ទទួល​បាន​ការ​អប់​រំ​ពេញលេញ មាន​សុខភាពល្អ និង​បរិភោគអាហារមាន​អាហារូបត្ថម្ភត្រឹម​ត្រូវ​ក្នុង​អំឡុង​ពេល​កុមារភាព។ កុមារម្នាក់​ក្នុង​ចំណោម​បីនាក់ ​ដែល​មាន​អាយុ​ក្រោម​ប្រាំឆ្នាំ​មាន​ជំងឺក្រិន ហើយ​មាន​តែ​៣៦​ភាគរយប៉ុណ្ណោះនៃកុមារ​អាយុពីបីទៅប្រាំឆ្នាំ​ ដែល​ចូលរៀន​កម្រិត​មត្តេយ្យសាលា។

ខណៈដែល​អត្រា​រៀនចប់​កម្រិត​បឋមសិក្សា​បាន​កើន​ពី៨២ភាគរយក្នុង​ឆ្នាំ​១៩៩៧ ដល់​៩៧ភាគរយក្នុង​ឆ្នាំ​២០២០ក៏ពិតមែន អត្រា​រៀនចប់​កម្រិត​មធ្យមសិក្សា​ចំណេះទូទៅ​​មាន​ត្រឹម​តែ​ ៤៥​ភាគរយ​ទេ​ក្នុង​ឆ្នាំ​២០១៩។​ គិត​ត្រឹម​ឆ្នាំ​២០២០មានប្រជាជនចំនួន ១៥%នៃ​ចំនួន​ប្រជាជនកម្ពុជា (ស្មើ​ ២,៥លាននាក់) គ្មាន​លទ្ធភាពទទួល​បាន​ទឹក​ស្អាតនៅឡើយទេ ហើយ​២៣% (ស្មើ​ ៣,៨លាននាក់) ក៏​គ្មាន​លទ្ធភាព​ទទួល​បាន​សេវាបង្គន់​អនាម័យដែរ។

ហេតុនេះ ការ​កែទម្រង់​សំខាន់​ៗគឺ​ជា​ភាពចាំបាច់ដើម្បីឱ្យ​កម្ពុជា​អាច​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ដែល​ជួយដល់​ជន​ក្រីក្រ លើកស្ទួយ​ភាព​ប្រកួតប្រជែង​របស់​ប្រទេស គ្រប់​គ្រង​សម្បត្តិ​ធន​ធាន​ធម្មជាតិ​ឱ្យ​មាន​ចីរភាព និង​កែលម្អឱ្យ​កាន់​តែប្រសើរឡើង​នូវ​​គុណភាពនិង​លទ្ធភាពរបស់​ពលរដ្ឋ​ក្នុង​ការ​​ទទួល​បានសេវាសាធារណៈ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម