ថ្ងៃទី២នៃពិធីបុណ្យអុំទូកខេត្តព្រះសីហនុមានភ្ញៀវទេសចរកើនជាង ១២០%បើធៀបឆ្នាំមុន
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

ថ្ងៃទី២នៃពិធីបុណ្យអុំទូកខេត្តព្រះសីហនុមានភ្ញៀវទេសចរកើនជាង ១២០%បើធៀបឆ្នាំមុន

បានផុស

នៅ

ខេត្តព្រះសីហនុ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែឆ្នាំនេះ មានភ្ញៀវទេសចរ មកលេងកម្សាន្តខេត្តព្រះសីហនុមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ នេះគឺជាប្រសាសន៍របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ខណៈលោកដឹកនាំមន្ត្រីជំនាញចុះពិនិត្យសកម្មភាពភ្ញៀវទេសចរមកលេងកម្សាន្តតាមបណ្តាកោះនានា ក្នុងក្រុងកោះរ៉ុង កាលពីថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្នុងនោះមានការអញ្ជើញចូលរួមពី លោកឧកញ៉ា ទៀ វិចិត្រ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន មើលឃើញថា ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ នៃការឈប់សម្រាករបស់មន្ត្រីរាជការ កម្មករ និយោជិតទាំងអស់ មានភ្ញៀវទេសចរជាតិមកលេងកម្សាន្ត ខេត្តព្រះសីហនុ មានសន្ទុះកើនឡើង។ ចំណែក រីសត និងបន្ទប់ស្នាក់នៅមួយចំនួនតាមបណ្តាកោះ ដែលទើបតែបើកដំណើរការឡើងវិញ ត្រូវបានភ្ញៀវស្នាក់នៅ និងកក់ទុកពេញទាំងអស់។

ក្នុងឱកាសនោះដែរ​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានសំណេះសំណាលជាមួយភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅម៉ាហ្វីយា រីសត មានទីតាំងស្ថិតនៅភូមិព្រែកស្វាយ ក្រុងកោះរ៉ុង ខេត្ត ព្រះសីហនុ ព្រមទាំងបានជូនពរភ្ញៀវទេសចរឱ្យដំណើរកម្សាន្តមកកាន់ដែនកោះ នៃខេត្តព្រះសីហនុ និងការវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា។ លោក អភិបាលខេត្តក៏បានផ្តាំផ្ញើដល់ភ្ញៀវទេសចរទាំងអស់ មិនត្រូវភ្លេចការអនុវត្តវិធានការសុខាភិបាល និងការណែនាំ ៣កុំ និង ៣ការពារ ដើម្បីខ្លួនយើង និងក្រុមគ្រួសារឱ្យចៀសផុតពីការឆ្លងជំងឺកូវីដ-១៩។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ភ្ញៀវទេសចរ ដែលមកកម្សាន្ដ នៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្បអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទីពីរ ត្រូវនឹងថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ភ្ញៀវសរុប ៤៤.២៤២កើនឡើង១២៤,៣៨%បើធៀបនឹងឆ្នាំ ២០២០ ក្នុងនោះភ្ញៀវ ជាតិ ៤១.៨០៦នាក់កើនឡើង១២៣,៧៦% ភ្ញៀវបរទេស២.៤៣៦នាក់កើនឡើង១៣៥,៥៨%ភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ០១ជើង ថយចុះ០១ជើង ស្មើនឹង ១៧នាក់ ថយ ចុះ ៩២,២៧% ជាតិ ០០នាក់ និងអន្តរជាតិសរុប១៧។

ភ្ញៀវទេសចរទៅកម្សាន្តតាមកោះនានា សរុប ៨៦០នាក់ កើនឡើង ៧២% ក្នុងនោះ ភ្ញៀវជាតិ ៧៣៩នាក់ កើនឡើង១៣៨,៣៨%។ភ្ញៀវបរទេស ១២១នាក់ ថយ ចុះ ៣៦,៣១% ។ ភ្ញៀវទៅកម្សាន្ត តាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានា៖សរុប ៤៣.៣៤២នាក់កើនឡើង១២៩,០៥% ក្នុងនោះភ្ញៀវជាតិ ៤១.០៣២នាក់ កើនឡើង១២៣,៩៦%ភ្ញៀវបរទេស២.៣១០ នាក់ កើនឡើង ២៨៤,៣៥%៕ កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services