Connect with us

សេដ្ឋកិច្ច

ទិញតូបផ្សារជីស៊ីអូឫស្សី បានដើមទុនលាភសំណាងពី IPIN 300$ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ 31 ធ្នូ ឆ្នាំ 2021

បានផុស

នៅ

ជាកាដូសម្រាប់បងប្អូនអាជីវករ ដែលមានបំណងទិញតូបផ្សារជីស៊ីអូឫស្សី ដើម្បីប្រកបអាជីវកម្ម ក្រុមហ៊ុន IPIN បានរៀបចំកាដូចុងឆ្នាំជាដើមទុនលាភសំណាងចំនួន 300$ ក្នុង​មួយ​តូប​ជូន​អតិថិជន​របស់ខ្លួន​ដែល​អញ្ជើញ​មក​ទិញ​តូប​ផ្សារ​ជី​ស៊ីអូ​ឫស្សី​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃ​31 ធ្នូ ឆ្នាំ 2021​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្សារ​ជី​ស៊ី​អូរឫស្សី​ គឺជា​ផ្សា​របោះ​ដុំ​ក្នុងស្រុក ក៏ដូចជា​គោលដៅ​ទេសចរណ៍​ផងដែរ​។ ផ្សារ​នេះ​និង​បំពេញបន្ថែម​ដល់​ផ្សារ​អូរឫស្សី​ដែរ​មាន​ស្រាប់​។ ផ្សារ​ជី​ស៊ី​អូរឫស្សី​ប្រើ​រចនាបថ​លាយ​បញ្ចូល​គ្នា​រវាង​កម្ចី​ពី​ប្រវត្តិសាស្ត្រ និង​ទីក្រុង​ទំនើប បង្កើតបាន​ជាការ​រចនា​បែប​ប្រពៃណី ដែល​ពោល​ពេញ​ទៅដោយ​ភាព​ច្នៃប្រឌិត​ហៅថា ស្ថាបត្យកម្ម​ទំនើប​បំប្លែង​ពី​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​។​

​ផ្សារ​ជី​ស៊ី​អូរឫស្សី​ជា​ផ្សា​របោះ​ដុំ និង​លក់រាយ​ផលិតផល​ប្រើប្រាស់​ដូចជា សំលៀកបំពាក់ គ្រឿងសម្អាង សិល្បៈ អាហារ​ខ្មែរ សម្ភារៈប្រើប្រាស់​នៅក្នុង​គេហដ្ឋាន និង​គ្រឿងអលង្ការ​ជាដើម​។ អាគារ​ទាំងមូល​ជា​និមិត្ត​រូប​នៃ​ស្ថាបត្យកម្ម​បែប​ប្រពៃណី​ជាមួយនឹង​មុខងារ និង​ការប្រើប្រាស់​ទំនើប​សម្រាប់​ទីផ្សារ​សម័យ​បច្ចុប្បន្ន​។

​នៅ​ឆ្នាំ​2024 អាគារ​មួយ​នេះ​ នឹង​ក្លាយជា​ទីតាំង​ដ៏​សំខាន់​អាច​បង្ហាញ​អំពី​ការរស់នៅ​របស់​ប្រជាជន​ក្នុងស្រុក ក៏ដូចជា​កន្លែង​ដែរ​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ អាច​ទទួលបាន​នូវ​បទពិសោធន៍​ក្នុង​ការទិញ​ទំនិញ​បែប​ខ្មែរ​។ ផ្សារ​ជី​ស៊ី​អូរឫស្សី​ ត្រូវបាន​រចនា​ឡើង​យ៉ាង​ប្លែក​ពី​គេ​ជាមួយនឹង​សួនឧទ្យាន​នៅ​ជាន់​លើ​បង្អស់​។

​ជាន់​ដំបូល​នឹង​ក្លាយជា​កន្លែង​ទេសចរណ៍ និង​កន្លែង​សម្រាប់​ថតរូប​កម្សាន្ត​ដ៏​ល្បីល្បាញ​នៅពេល​រាត្រី ដោយសារតែ​ភាព​ទាក់ទាញ​ជាច្រើន​លើសលប់ ជាពិសេស​គឺ​អាហារ​នៅតាម​ដងផ្លូវ (street food) ដ៏​មានឱជារស និង​សម្ភារៈ​ប្លែកៗ​តាំង​លក់​។

​ផ្សារ​ជី​ស៊ី​អូរឫស្សី​ជាការ​រួមបញ្ចូល​គ្នា​នៃ​កន្លែង​សម្រាប់​ទិញ​ទំនិញ​ចាំបាច់ និង​សម្រាប់​ទទួល​បទពិសោធន៍​នៃ​វប្បធម៌​នាពេល​យប់​។ មាន​កម្ពស់​6​ជាន់​ត្រូវបាន​រចនា​ឡើង​យ៉ាង​យកចិត្តទុកដាក់​ដោយ​បែងចែក​ជាន់​នីមួយៗ​ទៅតាម​គោលដៅ​ផលិតផល​ដូចជា​គ្រឿងទេស គ្រឿងអលង្ការ សំលៀកបំពាក់ វត្ថុ​អនុស្សាវរីយ៍ សម្ភារៈ​អេ​ឡិច​ត្រូ​និ​កជាដើម​។​

​ជាន់​ក្រោម​ដី​៖ ជា​ចំណតរថយន្ត (​ចំណតរថយន្ត​អាច​ចត​បាន​500​គ្រឿង និង​ចំណត​ម៉ូតូ​អាច​ចត​បាន​1000​គ្រឿង​)​។​

​ជាន់​ទី​1៖ រួមមាន​កន្លែង​លក់​អាហារ​ក្រៀម គ្រឿងទេស តូប​បន្លែ អាហារ​ស្រស់ កន្លែង​ដឹកជញ្ជូន​និង​ឃ្លាំង​ស្តុក​ទំនិញ​។​

​ជាន់​ទី​2៖ រួមមាន​កន្លែង​លក់​គ្រឿងអលង្កា វត្ថុ​អនុស្សាវរីយ៍ ចម្លាក់ ផលិតផល សិប្បកម្ម និង​គំនូរ​។​

​ជាន់​ទី​3៖ រួមមាន​កន្លែង​លក់​សំលៀកបំពាក់ គ្រឿង​លម្អ ស្បៃ​ជើង កំណាត់ និង​គ្រឿងសម្អាង​។​

​ជាន់​ទី​3A៖ រួមមាន​កន្លែង​លក់​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ គ្រឿង​សង្ហា​រឹម ផលិតផល​ប្លា​ស្ទិ​ច និង​គ្រឿង​ម៉ាស៊ីន​។​

​ជាន់​ទី​5៖ រួមមាន​កន្លែង​លក់​ឧបករណ៍​ឌីជីថល ទូរស័ព្ទ និង​គ្រឿងបន្លាស់ ប្រដាប់ប្រដា​ក្មេង​លេង និង​សម្ភារៈ​ការិយាល័យ​។​

​ជាន់​ដំបូល​៖ រួមមាន​ផ្សារ​រាត្រី ឧទ្យាន​ទឹក​ហូរ សួន​សម្ដែង​សិល្បៈ កន្លែង​ក្មេង​លេង វិមាន​អាហារ និង​កន្លែង​ថត​ផ្សាយ​ផ្ទាល់​។​

​ទីតាំង​ផ្សារ​ជី​ស៊ីអូ​ឫស្សី​ស្ថិត​នៅជាប់​នឹង​ផ្លូវ​សហព័ន្ធរុស្ស៊ី​ហួស​ពី​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ប្រហែល​200​ម៉ែត្រ​នៅ​ខាងឆ្វេង​ដៃ សាងសង់​លើ​ផ្ទៃដី​2​ហិកតា​។​

​សម្រាប់​ព័ត៌មាន​លម្អិត​ស្ដីពី​ការផ្ដល់ជូន​កាដូ ការបញ្ចុះ​តម្លៃ និង​ការបង់ប្រាក់​សូម​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ​៖ ៖ 098893464

Telegram: https://t.me/CheakneaIPINRealestate

​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម