ហ្វីលីពីន ដាក់កម្រិត ការនាំចូលអង្ករ វៀតណាម ជាបណ្តោះអាសន្ន
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

ហ្វីលីពីន ដាក់កម្រិត ការនាំចូលអង្ករ វៀតណាម ជាបណ្តោះអាសន្ន

បានផុស

នៅ

ហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក កំពុងចាត់វិធានការដើម្បីកំណត់ការនាំចូលអង្ករពីប្រទេសវៀតណាមជាបណ្ដោះអាសន្ន ចំពេលមានការប្រមូលផលដ៏ធំនៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសហ្វីលីពីន គឺជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់វៀតណាម ដែលរួមចំណែក៤០ភាគរយនៃការនាំចេញអង្ករសរុបរបស់ខ្លួន។

អ្នកនាំពាក្យនាយកដ្ឋានកសិកម្មហ្វីលីពីនបានបញ្ជាក់ថា ខ្លួនកំពុងចាត់ចែងក្នុងការចេញលិខិតបញ្ជាក់ SPSIC ឲ្យស្របតាមតម្រូវការ។

អ្នកនាំពាក្យដដែល បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរពី Reuters ថា “យើងនាំចូលតែអ្វីដែលយើងត្រូវការប៉ុណ្ណោះ ហើយយើងមានការផ្គត់ផ្គង់គ្រប់គ្រាន់នៅពេលនេះ ដោយសារការប្រមូលផលរដូវវស្សា”។

ស្របពេលជាមួយគ្នានោះដែរ សមាគមស្បៀងអាហារវៀតណាម ដែលសមាជិករបស់ខ្លួនជាអ្នកនាំចេញអង្កររបស់ប្រទេសនេះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា ការនាំចេញអង្កររបស់វៀតណាមទៅកាន់ប្រទេសហ្វីលីពីន ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ បានកើនឡើង១២,៣ភាគរយបើធៀបនឹងឆ្នាំមុន ពោលគឺកើនដល់២.០៩លានតោន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កូរ៉េខាងជើង ចង់ចរចាជាមួយ អាមេរិក ដើម្បីនាំចូលទំនិញល្អៗ និង អង្ករ ១ លានតោន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services