ក្រសួងការងារ៖ រោងចក្របើកថ្មីមាន២៤៤ ខណៈរោងចក្របិទលែងដំណើរការមាន៦៩៥ ដោយសារកូវីដ១៩
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

ក្រសួងការងារ៖ រោងចក្របើកថ្មីមាន២៤៤ ខណៈរោងចក្របិទលែងដំណើរការមាន៦៩៥ ដោយសារកូវីដ១៩

បានផុស

នៅ

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងប្រាប់សារព័ត៌មានកម្ពុជាថ្មីនៅព្រឹកថ្ងៃសុក្រនេះថា គិតត្រឹមខែតុលា ឆ្នាំ២០២១ មានរោងចក្រសហគ្រាសបើកថ្មីចំនួន ២៤៤ ដែលស្មើនឹងកម្មករនិយោជិតប្រមាណ៤ម៉ឺនាក់ ខណៈរោងចក្រសហគ្រាសដែលបានបិទលែងដំណើរការមានចំនួន ៦៩៥ ដែលស្មើនឹងកម្មករនិយោជិតប្រមាណ៨ម៉ឺននាក់ក្នុងរយៈពេលដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ លោកហេង សួរ បានកត់សម្គាល់ថា រោងចក្រសហគ្រាសដែលបើកថ្មីនៅឆ្នាំ២០២១នេះ ភាគច្រើនមានទំហំធំដែលអាចស្រូបយកកម្លាំងពលកម្មបានច្រើនជាងមុន។ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ បន្ទាប់ពីស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ១៩បានថយចុះច្រើន និងប្រជាពលរដ្ឋខ្មែរបានចាក់វ៉ាក់សាំងបង្ការជំងឺនេះយ៉ាងច្រើនលើសលុបរួចមក។ ការបើកប្រទេសនេះ គឺស្ទើរតែគ្រប់វិស័យទាំងអស់ត្រូវបានបើកដំណើរការឡើងវិញផងដែរ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ បានអះអាងថា បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញនេះ គឺរោងចក្រសហគ្រាសស្ទើរទាំងអស់ទូទាំងប្រទេសបានបើកដំណើរការឡើងវិញ។ បើតាមលោកហេង សួរ គឺគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានរោងចក្រសហគ្រាសចំនួន ៨៣ (ស្មើកម្មករនិយោជិតប្រមាណ ៨ពាន់) ដែលកំពុងព្យួរការងារផ្នែកខ្លះប៉ុណ្ណោះនៃប្រតិបត្តិការរបស់ខ្លួន។ ក្នុងចំណោមនោះ រោងចក្រសហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងមានចំនួនត្រឹមតែ ៦ (ឬ ១ភាគរយនៃរោងចក្រសហគ្រាសព្យួរសរុបក្នុងវិស័យនេះ) ដែលស្មើនឹងកម្មករនិយោជិតប្រមាណ ១ពាន់នាក់៕

អត្ថបទ៖ វណ្ណ សុគន្ធា

Today

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services