Connect with us

ព័ត៌មានជាតិ

ហេតុផល​មួយចំនួន​ ដែលវិស័យឯកជន​មិនទាន់នាំ​ចូលវ៉ាក់សាំង​កូវីដ១៩​

បានផុស

នៅ

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនឯកជនណាមួយ នាំចូលវ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩​ នៅ ឡើយទេ ដោយសារហេតុផលមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា ​លឹម ហេង ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ប្រាប់កម្ពុជាថ្មីថា រហូតមកដល់ពេលនេះ មិនទាន់មានវិស័យឯកជន នាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នោះទេ ដោយសារតែវ៉ាក់សាំងរ​បស់រាជរដ្ឋាភិបាលមានគ្រប់គ្រាន់ហើយ ម្យ៉ាងទៀត ក្រុមហ៊ុនឯកជន មើលទៅ លើទីផ្សារ ដោយសារបច្ចុប្បន្នវ៉ាក់សាំងរបស់រដ្ឋមានហើយ និងចាក់មិនគិតប្រាក់ទៀត ដូច្នេះ ក្រុមហ៊ុនឯកជនមិនយកមកនោះទេ។

កាលពីអំឡុងពាក់កណ្ដាលឆ្នាំនេះ ក្រសួងសុខា​ភិបាល​បាន​អនុញ្ញាត​ឱ្យវិស័យ​ឯកជន​អាចនាំចូល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​ដើម្បី​ចាក់ជូន​ប្រជាពលរដ្ឋ​ដែលមាន​លទ្ធភាព​ចំណាយប្រាក់ និងផ្ដល់​សេវាសុខាភិបាលឱ្យកាន់តែទូលំទូលាយ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

កន្លងទៅ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ធ្លាប់បញ្ជាក់ថា ក្រុមហ៊ុនឯកជន​មិនទាន់អាច​នាំចូល​វ៉ាក់សាំងដោយសារតែការកម្មង់ និងបញ្ជាទិញតិចតួចដែល​មានការលំបាកក្នុងការដឹកជញ្ជូន និងរក្សា​ទុក។

កន្លងមក មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ បានបញ្ជាក់ប្រាប់ថា ខ្លួនមិនទាន់មាន វ៉ាក់សាំងកូវីដ១៩ Pfizer & Moderna សម្រាប់លក់ និងចាក់ជូនប្រជាពលរដ្ឋនៅឡើយទេ។

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបញ្ជាក់ថា មន្ទីរពេទ្យក៏ពុំទាន់មានព័ត៌មានជាក់លាក់ណាមួយដែលថា មន្ទីរពេទ្យ និងអាចបញ្ជាទិញវ៉ាក់សាំងបាននៅ ពេល​ណានោះដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១០ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម