Connect with us

សេដ្ឋកិច្ច

៦ សណ្ឋាគារនៅភ្នំពេញ គេង ១ យប់ ថ្លៃជិត ៥ ពាន់ដុល្លារ

បានផុស

នៅ

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​​ (CATA) មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី​” ថាសណ្ឋាគារនៅរាជធានីភ្នំពេញ ដែលទទួលភ្ញៀវជាតិ និងអន្តរជាតិ មានថ្លៃបន្ទប់ គឺចន្លោះពី ១២០ ដុល្លារ ដល់ ៤ ៨០០ ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឆាយ ស៊ីវលីន បង្ហាញឈ្មោះសណ្ឋាគារចំនួន ៦ ដែលមានតម្លៃបន្ទប់ខ្ពស់នៅភ្នំពេញ មានដូចជា៖

សណ្ឋាគារ Rosewood

សណ្ឋាគារ Raffle Le Royal

សណ្ឋាគារ Sokha Hotel

សណ្ឋាគារ Marriot Courtyard

សណ្ឋាគារ Hyatt Regency Phnom Penh

និង សណ្ឋាគារ Sofitel Phnom Penh Phokeethra។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​​ រូបនេះលើកឡើងថា តម្លៃខាងជាតម្លៃទូទៅ ដោយតារាងសណ្ឋាគារទាំងអស់អត់អាចបង្ហាញជាសាធារណៈទេ។ លោកស្រីបញ្ជាក់ថា មានសណ្ឋាគារខ្លះបានបង្ហាញតម្លៃតាមគេហទំព័ររបស់ខ្លួន ហើយសណ្ឋាគារខ្លះមានការប្រែប្រួលតម្លៃ ឬបញ្ចុះតម្លៃ តាមពេលវេលា ឬឱកាសបុណ្យទាននានា។

បើតាមគេហទំព័រនៃសណ្ឋាគារ ចំនួន ៤ ក្នុងចំណោមសណ្ឋាគារខាងលើ បានបង្ហាញតម្លៃស្នាក់នៅមួយយប់ ដោយសណ្ឋាគារ Rosewood តម្លៃពី ៣៥០ – ៤ ៨០០ ដុល្លារ, សណ្ឋាគារ Raffle Le Royal តម្លៃពី ២១៥ – ១ ៩០០ ដុល្លារ, សណ្ឋាគារ Marriot Courtyard តម្លៃពី ១៣៥ – ១៩២ ដុល្លារ, និង សណ្ឋាគារ Sofitel Phnom Penh Phokeethra តម្លៃពី ២៨៨ – ៧៦៨ ដុល្លារ៕​

សូមរង់ចាំអានបន្ត! “កម្ពុជាថ្មី” នឹងបង្ហាញឈ្មោះសណ្ឋាគារដែលមានតម្លៃបន្ទប់ខ្ពស់ នៅខេត្តសៀមរាប ជាបន្តទៀត។

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ផ្លូវកាត់​ថ្មី​តភ្ជាប់ពី​ខេត្ត​បាត់ដំបង ​មក​សមុទ្រ​ខេត្ត​កោះកុង​សម្រេចបានជាង​ ៨០%

សន្តិសុខសង្គម៧ ថ្ងៃ មុន

ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុម​ចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ

ចរាចរណ៍១២ ម៉ោង មុន

បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់​របួសធ្ងន់ស្រាលជាង១០នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

តួលេខ​ផ្លូវការ​ ទេសចរ​ដើរលេង​ចូលឆ្នាំមាន​ជាង ២១​ លាន​នាក់ ​និង​ខេត្តចំនួន ៥ ឈាន​មុខ​គេ

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ

Sokha Hotels

ព័ត៌មានពេញនិយម