រដ្ឋាភិបាលលើកលែងពន្ធ ២ ឆ្នាំមុខទំនិញ​ជាអាហារមូលដ្ឋានប្រចាំថ្ងៃ
Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលលើកលែងពន្ធ ២ ឆ្នាំមុខទំនិញ​ជាអាហារមូលដ្ឋានប្រចាំថ្ងៃ

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចលើកលែងការបង់ពន្ធអាកររយៈពេល២ឆ្នាំចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ២០២២ ហូតដល់ខែធ្នូឆ្នាំ២០២៣ ចំពោះមុខទំនិញដែលជាអាហារមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងនៅក្នុងប្រកាសចុះថ្ងៃ​ទី​១២​មករា​ថា ប្រកាសនេះមានគោលបំណងដាក់ជាបន្ទុករបស់រដ្ឋអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានដើម្បី​​ជួយ​សម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកនៅ​ទំនិញដែលជាអាហារជាមូលដ្ឋាន សម្រាប់ចិញ្ចឹមជីវិតប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការ​សម្រេច​នេះ​មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារ ដោយភោជនីយដ្ឋានឡើយ។

អាហារជាមូលដ្ឋាន សំដៅដល់បណ្តាមុខទំនិញមួយចំនួនដែលសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាសាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោ ក្របីពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ។ ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណះជាស៊ុតស្រស់ឬកែច្នៃតាមវិធីផ្អាប់ឬឆ្អើរ។ ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាមនិងសិប្បិជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ឬកែច្នៃតាមវិធីប្រឡាក់​ឬឆ្អើរ។ ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់ អំបិលគ្រប់ប្រភេទ ទឹកត្រីនិងទឹកស៊ីអ៊ីវគ្រប់ប្រភេទ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​ប្រកាស​ព័ត៌មាន ពី​ករណី​ឈ្លោះប្រកែក​គ្នា​រវាង​អ្នកបើកបរ​រថយន្តក្រុង​និង​អ្នក​ម៉ូតូ​នៅ​ផ្លូវ​៣០​ម៉ែត្រ បុរី​សន្តិភាព​២

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្ទុះ​ការ​តវ៉ា ភាព​មិន​ប្រក្រតី ធ្លាយ​ចេញពី​ស្រុក​កូន​មុំ​ពាក់​ព័​ន្ឋ​ការដាក់​ដេញថ្លៃ ទូកដរ ចំនួន​២​ឃុំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុនផលិតឱសថធំៗ ២ ចាប់ផ្ដើមពិសោធន៍វ៉ាក់សាំងប្រឆាំង អូមីក្រុង

ព័ត៌មានជាតិ៣ ម៉ោង មុន

ចុងឆ្នាំ​នេះ កម្ពុជា​ទទួល​រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សាកលលោក​

ព័ត៌មានជាតិ៣ ម៉ោង មុន

ម៉ា​រ៉ុ​ក​ប្តេជ្ញា​ធ្វើជា​ស្ពាន​ត​ភា្ជ​ប់រ​វាង​កម្ពុជា អាហ្វ្រិក និង​មជ្ឈិមបូព៌ា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី

Sokha Hotels

ព័ត៌មានពេញនិយម