Connect with us

សេដ្ឋកិច្ច

ខណៈ​អតិផរណា​ខ្ពស់​បំផុត តម្លៃ​ប្រេងនឹង​ដល់​១០០ដុល្លារក្នុង​១បារ៉ែល

បានផុស

នៅ

វិបត្តិ​សេដ្ឋកិច្ច​កាន់​តែ​អាក្រក់​ទៅ​នៅ​ពេល​​អតិផរណា​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បង្កើត​ជា​បញ្ហា​ឈឺ​ក្បាល​ដល់​ធនាគារ​កណ្តាល ខណៈ​តម្លៃ​ប្រេង​ត្រូវ​បាន​គេ​ព្យាករ​នឹង​កើន​ឡើង​ដល់​១០០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ដែល​លើស​ពី​ការ​រំពឹង​ទុក។

ប្រេង​ឆៅ Brent ​ដែល​បាន​ឡើង​ថ្លៃ​​៥០%​កាល​ពី​ឆ្នាំ​២០២១​បាន​បង្កើន​តម្លៃ​១៤​%​បន្ថែម​ទៀត​រួច​ហើយ​នៅ​ឆ្នាំ​២០២២​នេះ​ដែល​ជា​ការ​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយ ខណៈ​ឥឡូវ​នេះ តម្លៃដល់​​៨៩​ដុល្លារ​អាមេរិក​ក្នុង១​បារ៉ែល។

ដោយ​សមត្ថភាព​ផលិត​​មាន​ភាព​​បញ្ហា​ស្មុគ​ស្មាញ​ ការ​ស្តុក​ប្រេង​ទុក​មាន​កម្រិត​ទាប និង​ភូមិ​សាស្ត្រ​នយោបាយ​តាន​តឹង ឥឡូវ​នេះ​តម្លៃ​ប្រេង​ហាក់​ដូច​ជា​កំពុង​បោះ​ពួយ​​ទៅ​រក​​​១០០​ដុល្លារ​អាមេរិក​ក្នុង​១​បារ៉ែល​ដែល​ជា​កម្រិត​មួយ​ត្រូវ​បាន​ក្រុម​ហ៊ុន Goldman Sachs ទាយ​ថា នឹង​កើត​មាន​នា​ពាក់​កណ្តាល​ឆ្នាំ​នេះ។

ក្រុម​ហ៊ុន JPMorgan បាន​ព្យាករ​ថា តម្លៃ​ប្រេង​អាច​ឡើង​ដល់​១២៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល និង​បន្ត​ឡើង​រហូត​ដល់​១៥០​ដុល្លារ​ក្នុង​មួយ​បារែល​នា​ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​អាច​ទៅ​រួច​ដែលផលប៉ះ​ពាល់​សុទ្ធ​នៃ​ការ​កើន​ឡើង​១២​ដុល្លារ​​ចាប់​ពី​ពេល​នេះ​​មិន​ធំធេង​ខ្លាំង​ទេ ដោយ​សារ​អត្រា​អតិផរណាបាន​បង្ហាញ​ពី​ការ​ងើប​ឡើង​តម្លៃ​ប្រេង​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ។ ជា​ពិសេស​ សេដ្ឋកិច្ច​លោក​​ខាង​លិច​ ​ដែល​កំពុង​មាន​ថាមពល​ប្រើ​ប្រាស់​តិចជាង​មួយ​ទសវត្សរ៍​កន្លង​ទៅ។

ការ​ដំឡើង​អត្រាការ​ប្រាក់​​នៅ​ក្នុង​ប្រទេស​ដូច​ជា ចក្រភព​អង់គ្លេស និង​​ន័រវេស ព្រម​ទាំងធនាគារ​កណ្តាល​ដូច​ជា ធនាគារកណ្តាល​អាមេរិក ​ប្រហែល​ជា​សញ្ញា​នា​សប្តាហ៍​ខាង​មុខ​នេះ​​ ពួក​គេ​​មាន​ផែន​ការ​រឹត​បណ្តឹង​គោល​នយោបាយ​បែប​ណា​ដើម្បី​ពិនិត្យ​មើល​អតិផរណាតាម​ការ​រំពឹង​ពី​តម្លៃ​ប្រេង​កើន​ឡើង។​

ប៉ុន្តែ​អ្នក​បង្កើត​គោល​នយោបាយ​បាន​គិត​គូរ​ដោយ​ផ្អែក​លើ​ផល​ប៉ះ​ពាល់​ជា​មូលដ្ឋាន​​​​នៅ​ក្នុង​ការ​កើន​ឡើង​តម្លៃ​ប្រេង​ឆ្នាំ​២០២១​​​បាន​ថយ​ចុះ​​​អតិផរណាជា​បណ្តោះ​អាសន្ន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

មនុស្ស​ជា​ច្រើន​ក៏​បាន​វែកញែក​ពី​ផល​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​នៃ​តម្លៃប្រេង​កើន​​ឡើង​១០០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​មិន​អាច​ប៉ាន់​ស្មាន​បាន​​ ជា​ពិសេស​​នៅ​​ពេល​អ្នក​ប្រើ​ប្រាស់ ពាណិជ្ជករ និង​អ្នក​នយោបាយ​ព្រួយ​បារម្ភ​ជុំវិញ​អតិផរណាជា​ច្រើន​ទសវត្សរ៍​ទៀត​ ឬ​ខ្ពស់​ជាប់​កំណត់​ត្រា ហើយ​តម្លៃ​ការ​ប្រើ​ប្រាស់​ប្រេង​កើន​ឡើង​ដល់​៧​%​នៅ​អាមេរិក​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​ចុង​ក្រោយ។

ទិន្នន័យ​កាល​ពី​ថ្ងៃពុធ​បង្ហាញ​ថា អតិផរណា​ប្រើ​ប្រាស់​ចក្រភព​អង់គ្លេស​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ក្នុង​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​ដែល​នេះ​ក៏​គូស​បញ្ជាក់​ថា វា​​នឹង​មាន​ឥទ្ធិពល​លើ​តម្លៃ​ម្ហូប​អាហារ និង​បដិសណ្ឋារកិច្ច​ថែម​ទៀត។

លោក rederik Ducrozet អ្នក​យុទ្ធសាស្ត្រ​នៅ​ក្រុម​ហ៊ុន​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ Pictet បាន​និយាយ​ថា ៖«វា​អាច​ដូច​ជា​ផ្លែឈើ​រី​នៅ​លើ​នំ​ខួប​​ក៏​កើត​មាន​អតិផរណា ប្រសិន​បើ​យើង​មិន​ទទួល​បាន​តម្លៃ​ប្រេង​មធ្យម​ទេ​នោះ»។

លោក​ប្រាប់​ថា ៖«ពេល​នេះ វាខុស​ប្លែក​ធំ​ ពី​ព្រោះ​យើង​ស្ថិត​នៅ​ចំណុច​ដែល​ហានិភ័យត្រូវ​បាន​ផ្អៀង​ឡើង​ ហើយ​ធនាគារ​កណ្តាល​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​ប្រាក់​ឈ្នួល ចាប់​តាំង​ពី​តម្លៃ​ថាមពលរួម​ចំណែក​ប៉ះ​ពាល់​កម្រិត​ទី​២»។

អតិផរណាក៏​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ជាប់​កំណត់​ត្រាក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​​ទៅ​នេះ​នៅ​អឺរ៉ុប និង​កន្លែង​ផ្សេង​ៗ​ទៀត​ដែល​កំពុង​បង្ហាញ​ពី​កម្រិត​ខ្ពស់​ហួស​ពី​ការ​រំពឹង​ទុក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

កម្ពុជា-ថៃ ចុះអនុស្សារណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន៥

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេធាវី ថៃ គាស់កកាយរឿងជិតមួយទសវត្សរ៍មុន ប្ដឹងលោក ថាក់ស៊ីន ពីបទ​ប្រមាថព្រះមហាក្សត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀបចំជំនួបរវាង សម្ដេចតេជោ និង សម្ដេចធិបតី ជាមួយកម្មករ ១,៥ លាននាក់ នៅឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤

នយោបាយ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការចោទថា មានការដាក់កាមេរ៉ាឃ្លាំមើល គឺគ្រាន់តែជាការសម្តែងរបស់លោក ទាវ វណ្ណុល នៅមុនការបោះឆ្នោតព្រឹទ្ធសភាប៉ុណ្ណោះ

ព័ត៌មានជាតិ២ ម៉ោង មុន

សហគមន៍បឹងកាឆាង ​គ្រោង​​រៀប​ចំចងក្រង​ស្ត្រី​មេម៉ាយ​បង្កើត​មុខ​របរ​​នៅ​ក្នុង​សហគមន៍

សន្តិសុខសង្គម៦ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

សណ្ឋាគារ Novotel បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខ លើឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ

ចរាចរណ៍៦ ម៉ោង មុន

ព័ត៌មានបឋម៖ រថយន្ត​ Alphard ក្រឡាប់ផ្ងារជើងលើផ្លូវល្បឿនលឿនរងរបួស និងស្លាប់ច្រើននាក់

កីឡា១ ថ្ងៃ មុន

អនុប្រធានគុនខ្មែរប្រកាសធ្វើសន្និសីទឆាប់ៗពីជំនួប ធន់ រិទ្ធី-សៃយុគ

Sokha Hotels

ព័ត៌មានពេញនិយម