Connect with us

សេដ្ឋកិច្ច

ខេត្តតាកែវនាំចេញស្រូវទៅវៀតណាមជាង ១ លានតោន កើនជាង ៨០០%

បានផុស

នៅ

ខេត្តតាកែវបាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានជាង ១ លានតោន ក្នុងឆ្នាំ ២០២១ ដែលចំនួននេះមានការកើនឡើង ជាង ៨០០ ភាគរយ ខណៈឆ្នាំ២០២០ បាននាំចេញតែជាង ១៦ ម៉ឺនតោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់របស់លោក លី សាវេត អភិបាលរងខេត្តតាកែវ នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវ” ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក លី សាវេត បានថ្លែងថា ការនាំចេញស្រូវមានការកើនឡើង ដោយសាររដ្ឋបាលខេត្តមានទំនាក់ទំនងល្អជាមួយភាគីវៀតណាម ខណៈខេត្តតាកែវជាខេត្តមានព្រំដែនជាប់ប្រទេសវៀតណាម ហើយជាច្រកចេញ-ចូលសំខាន់របស់កម្ពុជា។

លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មានប្រសាសន៍ថា ការនាំស្រូវយកទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ច្រកព្រំដែនចំនួន ៣ របស់ខេត្តតាកែវ។ គិតចាប់ពីខែថ្ងៃទី ១ ខែមករា ២០២១ រហូតដល់ដើមខែមករា ​ឆ្នាំ ២០២២ នេះ ស្រូវចំនួន ១,១៧ លានតោនបានដឹកឆ្លងច្រកព្រំដែនចំនួន ៣ របស់ខេត្តតាកែវគឺ ច្រកបាក់ដៃ នៅក្នុងស្រុកអង្គបូរី, ច្រកកំពង់ក្រសាំង នៅស្រុកបូរីជលសារ និងច្រកព្រំដែនអន្តរជាតិភ្នំដិនរបស់ ស្រុកគីរីវង់ ទៅលក់នៅប្រទេសវៀតណាម​ ហើយភាគច្រើនជាប្រភេទស្រូវអ៊ីអ៊ែដោយលក់ក្នុងតម្លៃ ១ តោន​បានជាង ៨០ ម៉ឺនរៀល។

​បើប្រៀបធៀប​ឆ្នាំ ២០២០ កន្លងមក ការនាំស្រូវ​យក​ទៅលក់នៅ​ប្រទេសវៀតណាម​ក្នុងឆ្នាំ ២០២១ នេះ ​មាន​ការកើន​ឡើង​ប្រមាណជាង ៨០០ ភាគរយ ពោលកាលពីឆ្នាំ ២០២០ កន្លងមក ​ការ​នាំស្រូវ​យក​ទៅ​លក់នៅ​ប្រទេស​វៀតណាមដោយឆ្លងកាត់ខេត្តតាកែវ​គឺមានចំនួនជិត ២ សែន​តោន​តែប៉ុណ្ណោះ។ មូលហេតុ ដែលការនាំស្រូវចេញទៅលក់នៅប្រទេសវៀតណាម​ក្នុង​ឆ្នាំ ២០២១ កើនឡើងខ្លាំង ដោយសារច្រកព្រំដែន​បាន​បើកដំណើរការឡើងវិញ​ក្រោយពី​ស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បានធូរស្រាល។

បើតាមលោកអភិបាលរងខេត្តបានឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ ២០២០-២០២១ របស់ខេត្តតាកែវ សម្រាប់គណនាតុល្យភាពស្បៀងឆ្នាំ ២០២២ ផ្ទៃដីអនុវត្តបានមានចំនួន ១០៧ ៣៧៧ ហិកតា ស្មើនឹង ១៣៤,២២% លើផែនការ ៨ ម៉ឺនហិកតា, ផ្ទៃដីប្រមូលផលសរុប ១០៧ ៣៧៧ ហិកតា ស្មើនឹង ១០០% ដោយទិន្នផលមធ្យម ៥,០០៥ តោន/ហត, បរិមាណផលសរុបចំនួន ៥៣៧ ៣៨៥ តោន និងដំណាំរួមផ្សំដាំបាន ៤ ១៣៣ ហិកតា។ ស្រូវរបស់ខេត្តតាកែវក៏បាន​នាំ​យកមកលក់តាមបណ្ដាល​ខេត្តមួយចំនួន​របស់​ប្រទេសកម្ពុជា ​ជាពិសេសខេត្តកំពង់ស្ពឺ ​កណ្ដាល ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង​ជាដើម៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម