​បំពាក់​ភ្លើង LED ផ្លូវ​យន្តហោះពង្រីកថ្មី​ ​៣.៣០០ ម៉ែត្រ នៅ​ព្រលាន​ខេត្ត​ព្រះសីហនុ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​បំពាក់​ភ្លើង LED ផ្លូវ​យន្តហោះពង្រីកថ្មី​ ​៣.៣០០ ម៉ែត្រ នៅ​ព្រលាន​ខេត្ត​ព្រះសីហនុ

Published

on

ក្រុមបច្ចេកទេសនៃក្រុមហ៊ុនអាកាសយានដ្ឋាន Cambodia Airports បានបញ្ចប់ការប្តូរអំពូលនៅ​តាម​ផ្លូវរត់យន្តហោះរបស់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុទៅជា​ប្រភេទ LED វិញ។

ក្រុមហ៊ុន Cambodia Airports ដែល​ទទួល​សិទ្ធិ​គ្រប់គ្រង​ព្រលានទាំង ៣ របស់​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា ការ​បំពាក់​ភ្លើង​អំពូល LED នៅ​ព្រលាន​ខេត្ត​ព្រះសីហនុដែលទើប​ពង្រីកផ្លូវ​រត់​ចម្ងាយ ៣.៣០០ ម៉ែត្រ (រួមទាំងការពង្រីកបន្ថែម ៨០០ ម៉ែត្រថ្មី) គឺ​ជាផែនការប្រកបដោយមហិច្ឆតា ដើម្បី​បង្កើន​ការ​តភ្ជាប់ការ​ហោះហើរ​​ និង​​សម្រួល​ការចុះចតយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតធំ។

ព្រលានយន្តហោះ​ខេត្តព្រះសីហនុ មានការ​រីកលូតលាស់លឿនជាងគេទាំង​អ្នក​ដំណើរ​និង​ចរាចរណ៍​ហោះហើរ ក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិ ទាំង ៣ នៅកម្ពុជា ខណៈដែល​ផ្លូវ​រត់​របស់​យន្តហោះ​ទើប​​ត្រូវ​បាន​ពង្រីក​​ពី​ទំហំ ២៥០០ ម៉ែត្រ ដល់ ៣៣០០ ម៉ែត្រ​។

បើតាម​ក្រុមហ៊ុនអាកាសយានដ្ឋាន Cambodia Airports នឹង​បំលែងប្រភពពន្លឺទៅជា LED នៅអាកាសយានដ្ឋានអន្តរជាតិទាំង ៣ ដែល​ខ្លួន​គ្រប់គ្រង ជាជំហានដ៏សំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់អគ្គិសនីនិងការកាត់បន្ថយការបញ្ចេញកាបូន។

ខេត្ត​ព្រះសីហនុ​បានក្លាយ​ជា​គោលដៅ​​របស់​អ្នក​វិនិយោគ​ និង​ភ្ញៀវ​ទេសចរ​ តាមរយៈ​ការ​មាន​កំពង់ផែ​ទឹក​ជ្រៅ​និង​តំបន់​ឆ្នេរ​ដ៏​មាន​សក្តានុពល​។ ក្នុងរយៈពេល ៦ខែ អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​​តាម​រយៈ​ព្រលានយន្តហោះ​​ខេត្ត​ព្រះសីហនុ មានជាង ៧សែននាក់ ហើយវារីកលូតលាស់លឿនជាងគេបំផុត ក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិ ទាំង ៣ នៅកម្ពុជា៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services