មក​ដល់​ម៉ោង​នេះ ហាង​អាជីវកម្ម​ណា​ខ្លះ​បាន​បិទ​ទ្វារ​ ក្រោយ​ផ្ទុះ​កូវីដ ១៩?
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មក​ដល់​ម៉ោង​នេះ ហាង​អាជីវកម្ម​ណា​ខ្លះ​បាន​បិទ​ទ្វារ​ ក្រោយ​ផ្ទុះ​កូវីដ ១៩?

Published

on

អាជ្ញាធរ​បាន​ចុះ​ផ្អាក​​ទីតាំងអាជីវកម្មជា​ច្រើន​ ក្រោយ​មាន​ករណី​ឆ្លង​​កូវីដ​ ១៩ ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ សា​លា​រៀន វត្តអារាម​ ធនាគារ ហាងលក់​ទំនិញ ហាងលក់ប័រហ្គឺ ហាងកាត់សក់ ឱសថស្ថាន បាន​រង​ផល​ប៉ះពាល់។

កាលពីថ្ងៃទី២៨ ខែ​វិច្ឆិកា ​ផ្សារទំនើបអ៊ីអន១ ត្រូវបានបិទជា​បណ្ដោះអាសន្ន​រយៈពេលខ្លី ​​ក្រោយរកឃើញវិជ្ជមាន​មេរោគ​កូវីដ​-១៩ លើ​ស្ត្រី​ម្នាក់ ដែល​ចូលទៅ​ហូបអាហារ និងទិញទំនិញ​។ ​នា​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០២០ ​ផ្សារ​ទំនើប​របស់ជប៉ុន​នេះ ក្រោយមក ​បានប្រកាស​​ឲ្យ​​​បើក​ឡើង​វិញក្រោយ​ពិនិត្យ​សំណាក​មនុស្ស ៣ ២០១ នាក់ ​អវិជ្ជមាន COVID-19។

សណ្ឋាគារ​ភ្នំពេញ នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ​បាន​បិទ​​រយៈពេល២ថ្ងៃ ក្រោយ​ពេល​ស្រាវ​ជ្រាវ​រ​ក​ឃើញថា អ្នកជំងឺកូវីដ-១៩ បានទៅហាត់ប្រាណ និងងូតទឹក នៅទីនោះ។

ក្រសួងមហាផ្ទៃ ត្រូវបានផ្អាក​ចេញ-ចូល បំពេញការងារជា​បណ្ដោះអាសន្ន ​ ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០​២០​ រហូតដល់មានការជូន​ដំណឹង​ជាថ្មី។

ហាង Pedro នៅ​លើ​ផ្លូវ​ព្រះសីហនុ បាន​បិទ​ទ្វារ ក្រោយ​បុរស​អាយុ២២ឆ្នាំម្នាក់​ ជាបុគ្គលិក​ឆ្លងកូវីដ១៩ ដោយសារ​បាន​ប៉ះពាល់​ស្រ្តីម្នាក់​ដែលមាន​​ឆ្លង​កូវីដ បានចូលទៅហាងនោះ។

នៅ​ហាង Zendo ក៏​បានបិទ​ទ្វារ​ដែរ​មក​ដល់​ថ្ងៃ​នេះ។ ភ្ញៀវ ០៦ នាក់​បាន​តេស្ត​ឆ្លង​កូវីដ ១៩ ហើយ​ក្រសួង​សុខាភិបាល​​ណែនាំ​​ឲ្យ​អ្នកប៉ះពាល់​ត្រូវ​ធ្វើ​ចត្តាឡីស័ក និង​ទៅ​ពិនិត្យ​សំណាកជា​បន្ទាន់។

អគារ​កាណាឌីយ៉ា​នៅ​ផ្លូវ​ភ្លោះ​វត្ត​ភ្នំ និង​ធនាគារ​កាថេយូណៃ​ធីត​នៅផ្លូវ​សម្តេចប៉ាន ​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បិទ​បណ្តោះអាសន្ន និង​យក​បុគ្គលិក​ទាំង​អស់​ទៅ​ធ្វើ​តេស្ត​សំណាក ក្រោយ​មានបុគ្គលិក​ឆ្លង​កូវីដ ១៩។ មក​ដល់​ពេលនេះ​ មាន​តែ​ធនាគារ​កាណាឌីយ៉ា បាន​បើក​ដំណើរការ​ឡើងវិញ។ ចំណែក​ធនាគារ​កាថៃ យូណាធីត​នៅ​ផ្លូវ​សម្តេច​ប៉ាន នៅ​មិន​ទាន់​ដំណើរការ​ឡើង​វិញ​នៅ​ឡើយទេ។

នៅហាង​ប័រហ្គឺ Cars’ JR burguger សាខាង​ទួលទំពូង អាជ្ញាធរ​សុខាភិបាល​ចុះផ្អាក​អាជីវកម្ម​ ក្រោយ​មាន​បុគ្គលិក​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​​បុគ្គលិក​​ម្នាក់​នៅ Pedro ឆ្លង​កូវីដ ១៩ ។

នៅ​ខេត្ត​មណ្ឌល​គិរី ​រីសត​មួយ​ឈ្មោះ​រីលែក្ស ហ៉ីល​ និង​ផ្ទះ​សំណាក់​ចម្ប៉ា​ ពេជ្រ នៅទីរួម​​ស្រុក​ឈ្នួល​ខេត្ត​ក្រចេះ ក៏​ត្រូវ​អាជ្ញាធរ​ចុះ​ទៅ​បិទ​បណ្តោះ​អាសន្ន​ បន្ទាប់​មាន​ភ្ញៀវ​ម្នាក់​មាន​កូវីដ ១៩ បាន​ចូល​ទៅ​ស្នាក់​នៅ​និង​កម្សាន្ត​នៅ​ទី​នោះ។

នៅ​ខេត្ត​កណ្តាល​ អាជ្ញាធរខេត្ត​​បាន​ចុះ​ទៅ​បិទ​ផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ក្នុងស្រុកកណ្តាលស្ទឹង ក្រោយ​ស្ត្រី​ឈ្មោះ អៀម ធីតា​មាន​ឆ្លង​កូ​វីដ​១៩​ បាន​ទៅលេង​ម្តាយ​ឪពុកម្តាយ​និង​ប៉ះពាល់​មនុស្ស​ជា​ច្រើន។ អាជ្ញាធរ​បាន​ស្វែងរក​មាន​អ្នកជា​ប​ពាក់ព័ន្ធ​បាន​កើន​ឡើងដល់​៥៧​នាក់​។

ចំណែក​ហាង​លក់​ថ្នាំពេទ្យ​ដ៏​ធំ​មួយ​​ក្បែរ​ផ្សារ​អូឡាំពិក ឈ្មោះ​ច័ន្ទ​ពេញវង់ ក៏​ត្រូវអាជ្ញាធរ​ចុះ​​បិទ​បណ្តោះអាសន្ន ក្រោយ​សង្ស័យ​មាន​ភ្ញៀវ​ឆ្លង​កូវីដ​បាន​ចូល​ទៅ​ទិញថ្នាំនៅ​ទីនោះ។ ចំណែក​ហាង​កាត់សក់​មួយ​កន្លែង នៅ​ក្រោយ​វិទ្យាល័យ​ជាស៊ី​ម​សន្ធរ​ម៉ុក ក៏​បាន​ផ្អាក​ដែរ​ដោយសារ​មាន​អ្នក​ឆ្លងកូវីដ​ពាក់ព័ន្ធ​ បាន​ចូលទៅកាត់សក់​៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ3 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ3 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ5 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ5 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services