Connect with us

ព័ត៌មានជាតិ

ADB ព្យាករណ៍ សេដ្ឋកិច្ចកម្ពុជានឹងស្ទុះឡើងវិញនៅឆ្នាំ២០២១

បានផុស

នៅ

ភ្នំពេញ៖សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាដែលហៅកាត់ថា ADB បានអះអាងជាថ្មីថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនស្ទុះឡើងវិញ ៥.៤ ភាគរយនៅឆ្នាំ២០២១ ខណៈឆ្នាំ២០២០ ធ្លាក់ចុះក្នុងរង្វង់ -៤.០% ដោយសារវិបត្តិជំងឺកូវីដ១៩។

យោងតាមការចុះផ្សាយរបស់ ADB លោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាមានប្រសាសន៍ថា«ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្នុងរង្វង់ -៤.០% ប៉ុន្តែនៅឆ្នាំក្រោយនេះនឹង​មាន​កំណើន​ឡើងវិញ ដោយសារ​កម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះនៃកំណើននាពេលអនាគតពីព្រោះកំណើនរបស់កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម»។

ADB បានព្យាករណ៍ទៀតថា ចំណែកសេដ្ឋកិច្ចតំបន់អាស៊ីវិញនឹងធ្លាក់ចុះ -០,៤% ឆ្នាំនេះ ប៉ុន្តែនឹងកើនឡើងដល់ ៦,៨% នៅឆ្នាំ ២០២១ ព្រោះទស្សនវិស័យសេដ្ឋកិច្ចរបស់អាស៊ីកំពុងបង្ហាញសញ្ញានៃភាពប្រសើរឡើងខណៈពេលដែលការបិទខ្ទប់មួយចំនួនបានបន្ធូរបន្ថយ ហើយពាណិជ្ជកម្មចាប់ផ្តើមងើបឡើងវិញ។

ដោយឡែកធនាគារពិភពលោកកាលពីអំឡុងខែកញ្ញា បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំនេះនឹងធ្លាក់ចុះ-២ភាគរយ។ រីឯមូលនិធិរូបិយវត្ថុអន្តរជាតិIMF ធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ -១.៥ភាគរយខណៈរដ្ឋាភិបាលកម្ពុជានៅតែរក្សាការព្យាករណ៍លើសេដ្ឋកិច្ចរបស់ខ្លួនដូចលើកមុនដដែល ពោល គឺកម្ពុជាវាយតម្លៃថា សេដ្ឋកិច្ចនឹងធ្លាក់ចុះមក-១.៩ភាគរយនៅក្នុងឆ្នាំ២០២០នេះដោយសារតែវិបត្តិកូវីដ១៩ ហើយនៅក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជានឹងងើបមកវិញក្នុងរង្វង់៣.៥ភាគរយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម