Connect with us

ព័ត៌មានជាតិ

មក​ពី​សល់គ្រឿង​ក្នុង​ច្រើន សាច់ជ្រូកចាប់ផ្តើមឡើងថ្លៃតាមផ្សារ​តូច​ធំ

បានផុស

នៅ


ភ្នំពេញ៖ តម្លៃសាច់ជ្រូកនៅតាមទីផ្សារតូចធំនៅក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមឡើងថ្លៃជាង៣៥ភាគរយ​ សម្រាប់សាច់ជ្រូកសុទ្ធ និងជិត៥០ភាគរយ សម្រាប់សាច់ជ្រូកបីជាន់ដោយសារជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤ធ្នូនេះថា ការដែលតម្លៃសាច់ជ្រូកមានការឡើងថ្លៃនៅតាមទីផ្សារនោះ គឺដោយសារតែអ្នកកាប់សាច់ជ្រូកលក់បានថយចុះ និងអាជីវករយកលក់ក៏ថយចុះដែលពីមុនធ្លាប់លក់១០០គីឡូ ធ្លាក់មកនៅ៥០គីឡូវិញតែតម្លៃពលកម្មនៅរក្សាដដែល ដែល​ទាមទារឲ្យពួកគាត់ត្រូវតម្លើងថ្លៃ។

លោកបានបន្តថា ដោយសារវិបត្តិកូវីដ១៩ប ហាងលក់គុយទាវក៏ដូចជាភោជនីដ្ឋានមួយចំនួន បានបិទទ្វារដែលធ្វើឲ្យអ្នកលក់សល់គ្រឿងក្នុង ក្បាលជ្រូក ជើងជាដើមត្រូវនៅសល់។ ដូច្នេះពួកគាត់ត្រូវតម្លើងថ្លៃដើម្បីឲ្យបានចំណេញ។

«ប្រជាពលរដ្ឋទៅទិញភាគច្រើនទិញតែសាច់សុទ្ធនិងសាច់បីជាន់ទេអីចឹងត្រូវសល់ឆ្អឹងតើគាត់លក់ឲ្យអ្នកណា។ អាអីចឹងគាត់ត្រូវបូកតម្លៃដែលលក់នៅសល់បន្ថែមហើយ»។

យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថាតម្លៃលក់នៅតាមទីផ្សារមានការខុសគ្នាពី១ពាន់ទៅ២ពាន់រៀលដូចជាផ្សារធំថ្មី ផ្សារអូរស្សីនិងផ្សារដើមគជាដើម ពោលគឺអាស្រ័យទៅលើអាជីវករម្នាក់ៗអ្នកខ្លះលក់ថោកដោយសារមានម៉ូយច្រើន។

យោងតាមសន្ទស្សន៍ប្រចាំថ្ងៃទំនិញចាំបាច់នៅលើទីផ្សារនៅក្នុងរាជធានីភ្នំពេញរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៤ធ្នូនេះ តម្លៃសាច់ជ្រូកសុទ្ធនិងសាច់ជ្រូកបីជាន់លក់នៅផ្សារធំថ្មីក្នុង១គីឡូតម្លៃ២៥០០០រៀលដូចគ្នា។ ផ្សារច្បារអំពៅសាច់សុទ្ធតម្លៃ២៨០០០រៀល និងសាច់ជ្រូកបីជាន់២៥០០០រៀលក្នុង១គីឡូ។ ផ្សារដើមគសាច់សុទ្ធតម្លៃ២០០០០រៀលនិងសាច់​បីជាន់តម្លៃ២៥០០០រៀល។ ផ្សារអូរឬស្សីសាច់សុទ្ធតម្លៃ៣០០០០រៀល និងសាច់បីជាន់តម្លៃ២៣០០០រៀលនិងផ្សារកណ្តាលសាច់សុទ្ធនិងសាច់បីជាន់មានតម្លៃ២៤០០០រៀលដូចគ្នាក្នុង១គីឡូ។

លោក ស៊្រុន ពៅ បានរំពឹងថា តម្លៃសាច់ជ្រូកនឹងធ្លាក់ចុះវិញបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាលឡើងវិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម