Connect with us

សេដ្ឋកិច្ច

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ដាក់ដំណើរការកម្មវិធីធនាគារចល័តថ្មីឈ្មោះ “FTB Mobile”

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ថ្ងៃទី ២ ខែឧសភា ឆ្នាំ​ ២០២២ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី ដែលមានឈ្មោះថា “FTB Mobile” សម្រាប់អតិថិជនបុគ្គល និងដើម្បីជំនួសកម្មវិធីធនាគារចល័តតាមទូរស័ព្ទចាស់ ដែលមានឈ្មោះថាមហាបុត្រ (MohaBot)។

ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ធនាគារ​ចល័ត​តាម​ទូរស័ព្ទ​ថ្មី​នេះ ​គឺជា​ការឆ្លើយតប​នឹង​តម្រូវការ​កើនឡើង នៃ​សេវាកម្ម​ធនាគារ​ឌីជីថល ពោលគឺ​សេវា​ធនាគារ​ចល័ត​តាម​ទូរស័ព្ទ​។ ឥឡូវនេះ កម្មវិធី​ធនាគារ​ចល័ត​តាម​ទូរស័ព្ទ​ថ្មី FTB Mobile មាន​នៅលើ Google Play Store និង App Store ។

“​ភាព​ច្នៃប្រឌិត​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​បេសកកម្ម​របស់​ធនាគារ ​FTB ហើយ​ដែល​បាន​ជួយ​ជំ​រុញឱ្យ​ធនាគារ​បន្ត​វិវត្តន៍​ប្រកបដោយ​ជោគជ័យ និង​ទទួលបាន​ការពេញចិត្ត​ពី​សំណាក់​អតិថិជន​គ្រប់រូប និង​គ្រប់​ជំនាន់​“ លោក​ សយ សត្យា នាយក​សេវា​ធនាគារ​ឌីជីថល​របស់​ធនាគារ FTB បាន​មានប្រសាសន៍ថា “FTB Mobile” ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែកលើ​ធាតុ​ស្នូល​បី​៖ សុវត្ថិភាព ងាយស្រួល និង​រហ័ស​។ ជាមួយនឹង FTB Mobile ធនាគារ​FTB​មាន​គោលដៅ​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន ឲ្យ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់ និង​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង និង​ប្រកបដោយ​ទំនុកចិត្ត ក្នុង​យុគសម័យ​ឌីជីថល​នេះ​។​“

​នៅ​ឆ្នាំ​ ២០១៧ ធនាគារ​ FTB បានដាក់​ឱ្យ​ដំណើរការ​មហា​បុត្រ (MohaBot) ជា​កម្មវិធី​ធនាគារ​ចល័ត​មួយ​ក្នុងចំណោម​កម្មវិធី​ដំបូង​គេ​មួយចំនួន ដែល​បានចាប់ផ្តើម​នៅក្នុង​ទីផ្សារ​កម្ពុជា​នាពេលនោះ ។ ក្នុងកំឡុងពេល ​៥ ឆ្នាំ​កន្លងទៅនេះ កម្មវិធី MohaBot បានផ្តល់​ជូន​អតិថិជន​នូវ​នឹង​មធ្យោបាយ​ងាយស្រួល និង​សុវត្ថិភាព​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​។ ឥឡូវនេះ MohaBot ត្រូវបាន​ជំនួស​ដោយ​កម្មវិធី​ទំនើប​ថ្មី ” FTB Mobile “ ដែល​ត្រូវបាន​បង្កើតឡើង​ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត រួមទាំង​មុខងារ​ប្រើប្រាស់​សម្បូរ​បែប​ច្រើន​បន្ថែមទៀត លើសពីនេះ​ក៏មាន​រចនា​រូបរាង​ថ្មី​ទាំងស្រុង ប៉ុន្តែ​នៅតែ​តំណាងឱ្យ​អត្តសញ្ញាណ និង​ម៉ាក​សញ្ញា​អាជីវកម្ម​របស់​ធនាគា​រ ​FTB ។​

​លោក​សត្យា​បាន​បន្តទៀតថា​៖ “​ធនាគារ​ FTB សម្រេចបាន​នូវ​ភាព​ច្នៃប្រឌិត​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការបំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។ នៅ​ពីក្រោយ​ភាព​ច្នៃប្រឌិត​នេះ ក្រុមការងារ​ទទួលបន្ទុក​គម្រោង​របស់​ធនាគារ​បា​ន​បំពេញភារកិច្ច​យ៉ាង​ជិតស្និត​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ការអភិវឌ្ឍន៍ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន និង​អ្នកប្រើប្រាស់​។ មូលហេតុ​ទាំងនេះហើយ​ដែល​ជាមួយនឹង​ FTB Mobile ធនាគារ ​FTB ប្តេជ្ញា​ផ្តល់​សេវា​ជូន​អតិថិជន​ដោយមាន​ការយកចិត្តទុកដាក់​ខ្ពស់ ហើយ​ព្រមទាំង​មាន​បុគ្គលិក​ផ្នែក​ថែទាំ​អតិថិជន​នៅ​រង់ចាំ​គាំទ្រ និង​ផ្តល់​សេវា​ជូន​ ២៤ ​ម៉ោង​ក្នុង​មួយថ្ងៃ និង​ ៧ ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។​“

​សេវាកម្ម​ជាច្រើន​សម្បូរ​បែប​ដែល​ផ្តល់ជូន​ដោយ FTB Mobile ហើយ​អតិថិជន​អាចធ្វើ​ការពិនិត្យ​សមតុល្យ ផ្ទេរប្រាក់​រវាង​គណនី​នៅក្នុង​ធនាគារ​ FTB ផ្ទេរប្រាក់​ទៅ​គណនី​នៅ​ធនាគារ​ក្នុងស្រុក ធ្វើ​កាលវិភាគ​ទូទាត់​វិក្កយបត្រ ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស បង់ថ្លៃ​ទំនិញ សេវា​តាមរយៈ​ការ​ស្កេ​ន QR និង​ការស្នើសុំ​កម្ចី​នៅលើ​កម្មវិធី FTB Mobile ផងដែរ​។

អំពី FTB

​ក្នុងនាម​ជា​ធនាគារពាណិជ្ជ​ក្នុងស្រុក​ទី​ ១ ​នៅ​កម្ពុជា​ ដែល​ទទួលបាន​ការទុកចិត្ត​ចាប់តាំងពី​ឆ្នាំ​ ១៩៧៩ ធនាគារ FTB បាន​ដើរតួនាទី យ៉ាងសំខាន់​ក្នុងការ​ចូលរួម​លើកកម្ពស់ និង​អភិវឌ្ឍ​ទីផ្សារ សេដ្ឋកិច្ច និង​សង្គមជាតិ តាមរយៈ​ការជំរុញ គាំទ្រ និង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជា​មូលដ្ឋាន​ចាំបាច់​ដល់​អតិថិជន អាជីវករ និង​ពាណិជ្ជករ​ក្នុងស្រុក​។ ផ្អែកលើ​មូលដ្ឋានគ្រឹះ​អាជីវកម្ម​ដ៏​រឹងមាំ និង​សក្តានុពល​នៃ​ការអភិវឌ្ឍន៍​ទីផ្សារ​ក្នុងស្រុក ធនាគារ​ FTB​ បានកំណត់​ទិសដៅ​អាជីវកម្ម​រយៈពេល​វែង​មួយ​ក្រោម​ចក្ខុវិស័យ ដើម្បី​ក្លាយជា​ធនាគារពាណិជ្ជ​ដែល​ទទួលបាន​ការពេញចិត្ត​ជាងគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម