Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ ទោះដល់ដូសទី១០ ឬ២០ ក៏កម្ពុជា មិនយកលុយពលរដ្ឋ​ពីការចាក់វ៉ាក់សាំង

បានផុស

នៅ

ក្រោយពីមានការផ្តល់យោបល់ ឱ្យពិចារណាអំពីការយកថ្លៃចាក់វ៉ាក់សាំង សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបភ្លាមៗថា មិនអាចធ្វើទៅបាននោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសម្តេចតេជោ បានថ្លែងដូច្នេះថា« បងប្អូនខ្លះគាត់ឱ្យយោបល់ខ្ញុំ ឥឡូវចាក់ដូសទី១ ទី២​ មិនយកថ្លៃ ហើយចាក់ដូសទី៣ទៅ ត្រូវតែយកថ្លៃ… ខ្ញុំបានប្រាប់ទៅវិញថា អត់ទេ យកមកក៏មិនអាចក្លាយជាអ្នកមានបានដែរ​»។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុម​គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ នៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។

សម្តេចតេជោ បានបន្តថា បើទោះជាកម្ពុជា ទិញវ៉ាក់សាំង ឬជាជំនួយក្តី ក៏នៅតែបន្តចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ហើយក៏គ្មានការរើសអើងណាមួយដែរ ទាំងបញ្ហានយោបាយ ទាំងជាតិសាសន៍ សាសនា ទាំងតំបន់ទីក្រុង និងជនបទ ទទួលបានដូចៗគ្នា ដែលនេះជាចំណុចជោគជ័យ ក្នុងការបង្កើតភាពស៊ាំពីទីក្រុងរហូតដល់ជនបទ ជាពិសេសបង្កើតបាននូវជំនឿទុកចិត្តពីអ្នកផ្តល់ជំនួយ។

លើសពីនេះទៀត សម្តេច បានសង្កត់ធ្ងន់ថា« ឥឡូវសាកល្បងចាក់យកលុយមើល៍ បើមិនបង្កើតអំពើពុករលួយពេញទឹកពេញដីនៅហ្នឹង..ឧទាហរណ៍ចាក់មួយដូស ៥ដុល្លារ ឬ១០ដុល្លារ គាត់នឹងយកទៅចាក់ ២០ដុល្លារ ឬ៣០ដុល្លារ ដូច្នេះអត់ទេ សម្រាប់ខ្ញុំគឺច្បាស់កន្លែងនឹងមួយ»។

សម្តេច បានបន្ថែមថា បើទោះជាដូសទី ១០ ឬទី២០ ក៏រាជរដ្ឋាភិបាលសម្រេចថា មិនយកលុយពីពលរដ្ឋជាដាច់ខាត។ សម្តេច បានទាញចំណាប់អារម្មណ៍ថា «បើយកពីប្រជាពលរដ្ឋមក ពួកគាត់កំពុងលំបាក អត់មានលុយ មកចាក់យ៉ាងម៉េចកើត…ពេលនេះមិនមែនជាពេលវេលាត្រូវយកលុយពីប្រជាជនទេ គឺជាពេលវេលាដែលត្រូវជួយប្រជាជន»។

ក្រៅពីចាក់វ៉ាក់សាំង និងព្យាបាលពលរដ្ឋមិនយកប្រាក់ហើយ រាជរដ្ឋាភិបាល ត្រូវបញ្ចេញថវិកាប្រមាណជិត ៤០លានដុល្លារក្នុងមួយខែ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាកម្មករមិនមានការងារធ្វើ។

តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រហូតមកដល់ពេលនេះ កម្ពុជា បានសម្រុកចាក់វ៉ាក់សាំងជូនពលរដ្ឋស្ទើរតែបាន ១០០ភាគរយហើយ នៃប្រជាជនសរុបទូទាំងប្រទេស។

សម្តេចតេជោ បានឱ្យដឹងថា កម្ពុជា ទទួលបានវ៉ាក់សាំងសរុបជាង ៥២លានដូស និងបានប្រើប្រាស់អស់ប្រមាណ ៤២លានដូស ហើយបច្ចុប្បន្ននៅសល់ក្នុងស្តុកចំនួនជាង ៩លានដូស នឹងត្រូវបន្តចាក់ជូនពលរដ្ឋដែលមិនទាន់ទទួល​បានវ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម