អ្នក​ភ្នំពេញមិន​បាច់​ភ័យ​ដាច់ភ្លើង​ទៀត​ទេ រោងចក្រ​អគ្គិសនី ៤០០ មេហ្គាវ៉ាត់ សង់​រួច​ហើយ​នៅ​ល្វាឯម – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នក​ភ្នំពេញមិន​បាច់​ភ័យ​ដាច់ភ្លើង​ទៀត​ទេ រោងចក្រ​អគ្គិសនី ៤០០ មេហ្គាវ៉ាត់ សង់​រួច​ហើយ​នៅ​ល្វាឯម

Published

on

ប្រភព​ថាមពល​ថ្មី​មួយ​ទៀត​ដែល​មាន​អនុភាព ៤០០ មេហ្កាវ៉ាត់ នៅ​ស្រុក​ល្វាឯម​បាន​បញ្ចប់​ការ​សាងសង់ ១០០ ភាគរយ។

អ្នកនាំ​ពាក្យ​ក្រសួងរ៉ែ និង​ថាមពល បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹកនេះ​ថា រោងចក្រ​អគ្គិសនី​ថ្មី​នេះ នឹង​ជួយ​បង្កើន​អានុភាព​​ការ​ពង្រីក​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​អគ្គិសនី ដែល​ជា​តម្រូការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ។

​ឯកឧត្តម​វិចទ័រ សូណា ​ប្រាប់​ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណាពង្រីក​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​បាន​ទូទាំង​ប្រទេស ​ប្រកបដោយ​ស្ថិរភាពនិង​តម្លៃ​សមរម្យ។​

បើ​តាម​អ្នក​នាំពាក្យ គិត​មកដល់​ឆ្នាំ ២០២០ ​ភូមិឃុំ​ ៩៨% នៅ​ទូទាំង​ប្រទេស​មានអគ្គិសនីប្រើប្រាស់ ហើយ​អាច​២០២១ ឬ២០២២ នឹង​អាច​គ្រប់ ១០០ ភាគរយ។

រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល​ឯកឧត្តម ស៊ុយ សែម ​ថ្លែង​កន្លង​ទៅ​ថា កម្ពុជានឹងមិនខ្វះអគ្គិសនីប្រើប្រាស់ទៀត​ទេ​​នៅ​រដូវ​ប្រាំងខាង​មុខ ព្រមទាំងនៅសល់ថាមពលសម្រាប់ស្តុកទុកត្រៀមបំរុងថែមទៀតផង។

រដ្ឋមន្រ្តី​បាន​ថ្លែង​បន្ត​ថា កម្ពុជា​មាន​ប្រភព​ថាមពលអគ្គិសនីជាង ៣,៦០០មេហ្គាវ៉ាត់ តែប្រើប្រាស់បច្ចុប្បន្នអស់តែប្រមាណជាង ១,៧០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ដូច្នេះនៅសល់ថាមពលអគ្គិសនី ជាងពាក់កណ្ដាលសម្រាប់ត្រៀមទុក។

សូមបញ្ជាក់ថា រោងចក្រអគ្គិសនីដើរ​ដោយប្រេង​ខ្មៅ​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល បាន​បញ្ចប់ការ​សាងសង់ ដោយ​ចំណាយថវិកាប្រមាណចំនួន ៣៨០លានដុល្លារអាមេរិក ដែលក្នុងនោះក៏​មាន​ការ​សាងសង់អនុស្ថានីយអគ្គិសនី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេង​ទៀត៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services