ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ សម្រុក​ធ្វើ​ទាំង​យប់ទាំង​ថ្ងៃ សម្រេច​បាន​៣៥​%
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ សម្រុក​ធ្វើ​ទាំង​យប់ទាំង​ថ្ងៃ សម្រេច​បាន​៣៥​%

Published

on

ការដ្ឋាន​សាង​សង់​ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ ស្រប​នឹង​ស្ពាន​បេ​ឡេ ដែល​កំពុង​ធ្វើ​ចរាចរណ៍​រាល់​ថ្ងៃ នៅ​ចំណុច​មុខ​ឃ្លាំង​សាំង ស្ថិត​ក្នុង​ខ​ណ្ឌឫស្សីកែវ ត​ភ្ជាប់​ទៅ​តំបន់ អភិវឌ្ឍន៍​ជ្រោ​យចង្វារ ខណ្ឌ​ជ្រោយចង្វា មកដល់ពេលនេះ ការដ្ឋាន​ទាំងមូល​ស​ម្រេចបាន​៣៥​ភាគរយ​ហើយ ។​

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បានអោយដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែធ្នូ​នេះ​ថា ការដ្ឋាន​សាងសង់​ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ស្រប​ជាមួយ​ស្ពាន​បេ​ឡេ​នៅ​មុខ​ឃ្លាំង​សាំង​នេះ ការដ្ឋាន​ទាំងមូល​ស​ម្រេចបាន​៣៥​ភាគរយ​ហើយ ដោយ​ក្រុមការងារ​បាន​សម្រុក​ធ្វើការ​ងារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ សំដៅ​ធ្វើ​យ៉ាង​ណា​អោ​យបាន​រួចរាល់​ទៅតាម​គម្រោង​ដែល​បាន​គ្រោង​ទុក​។​

គួរ​ប​ញ្ជាក់ថា ស្ពានបេតុង​ដែល​ស្ថាបនា​នៅ​អម ជាមួយ​ស្ពាន​បេឡេ​នៅមុខ​ឃ្លាំង​សាំង​នេះ ​មាន​ប្រវែង ៩២២​ម៉ែត្រ មាន​ទទឹង​២០,៥​ម៉ែត្រ ។ ចិញ្ចើម​ស្ពានសម្រាប់​ថ្មើរ​ជើង​មាន​ទទឹង ១,២៥​ម៉ែត្រ សងខាង , កម្ពស់​ស​រសរ​ស្ពាន សម្រាប់​ព្យួរ​ខ្សែកាប​ធៀប​នឹងកម្រាល​ស្ពាន​៣៤​ម៉ែត្រ ។ ស​រសរ​សម្រាប់​ព្យួរ ខ្សែ​កាប​មាន​សរ​សរ​ចំនួន ៤, គន្លង​ខ្សែ​យានយន្ត ទទឹង​៣.៧៥​ម៉ែត្រ , គន្លង​ធ្វើ​ច​រា​ចរ​២​ខ្សែ​ទៅ​ ២​ខ្សែ​មក , កម្ពស់​នា​វាចរ ក្រោម​ស្ពាន​អតិបរមា​នៅ​រដូវវស្សា ១០.៥​ម៉ែត្រ , កម្ពស់​នា​វា​ចរ ក្រោម​ស្ពាន អ​ប្បរ​មា នៅ រដូវប្រាំង២០,៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​និង​ដា​ក់ស្លាក​សញ្ញា​ចរាចរ ។​

​ស្ពាន​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន OCIC​ដោយ​ប្រើ​រយៈពេល​វេលា២៨​ខែ និង​ប្រើប្រាស់​ថវិកា​សាង​សង់​ចំនួន៣៥​លាន​ដុល្លារ​អាមេរិក​។​

​ស្ពាន​នេះ មាន​តួនាទី​សំខាន់ ក្នុង​កា​ររួ​ម​​ចំណែក រំដោះ​ចរាចរ​លើ​ផ្លូវ​ជាតិ​លេខ​៦​និង​ផ្លូវជាតិ​លេខ​៥ក៏​ដូចជា​ច្រក​ចេញចូល​រាជធានី​ភ្នំពេញ​និង ជាសមិទ្ធផល​ថ្មី​មួយទៀត​ជា​ចំណងដៃ​សម្រាប់​រាជធានី ភ្នំ​ពេញ ។​

គួរ​រំលឹក​ផង​ដែរ​ថា សម្ដេច​តេ​ជោ​ហ៊ុន សែន នា​យករដ្ឋមន្ដ្រី​នៃ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ ២០១៧​ក​ន្លងមកនេះ បាន​អញ្ជើញ​ជា​អធិបតី​បើក ការដ្ឋាន​សាងសង់ ស្ពានបេតុង​មួយ​ខ្សែស្រប​ជាមួយ ស្ពាន​បេឡេ​ដែល​បាន​ស្ថាបនា​រួច​នឹង​បាន​ដា​ក់ឱ្យប្រជាពលរដ្ឋ​បា​នធ្វើ​ដំណើឆ្លងកាត់​ប្រ​មាណ​​២​ឆ្នាំហើយ៕

​អត្ថបទ ស្រីរ័ត្ន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ10 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ10 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ11 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ12 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ13 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services