Connect with us

ព័ត៌មានជាតិ

កសិដ្ឋានមួយ​ ប្រកាស​ទិញ​ពង​ទា​ខ្មែរមួយ​គ្រាប់ ៤០០ រៀល

បានផុស

នៅ

ក្រោយ​ពេល​ពលរដ្ឋ​ជា​ច្រើន​បាន​រអ៊ូ និង​អំពាវនាវ​រក​ការ​ជួយ​សង្រ្គោះ កសិដ្ឋាន​មួយ​នៅ​ស្រុកអង្គរជ័យ​បាន​ប្រកាស​ទិញ​ពងទា​ពី​កសិករ​ដែលលក់​អត់ចេញ​ក្នុង​មួយ​គ្រាប់ ៤០០ រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាង​កសិដ្ឋានភូមិ​ពងទា​ខ្មែរ​នៅ​ស្រុកអង្គរជ័យខេត្ត​កំពត បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរសព្ទ​នៅ​រសៀល​នេះ​ថា កសិដ្ឋាន​របស់​លោក​ចង់​ជួយ​ទិញ ជួយ​លក់​ដល់​កសិករ​ខ្មែរ ដើម្បី​សម្រួល​ការ​ខាតបង់ ដែល​លក់​ពងទា​អត់ចេញ ឬ​លក់​បានតម្លៃ​ថោក។

ក្នុងដំណាក់កាល​ដំបូង កសិដ្ឋាន​របស់​លោក​ត្រូវ​ការ​ប្រមូល​ទិញពងទាចំនួន​ 200,000ពង (ពីរសែនពង) ពីខេត្តចំនួន ០២សិន គឺខេត្តតាកែវ និងខេត្តព្រៃវែង។ ក្រុមការងារប្រមូលទិញក្នុងមួយគ្រាប់ 400រៀល (បួនរយរៀល) ក្នុងយុទ្ធនាការជំរុញ​ការ​លក់ពងទាក្នុងស្រុក តាមរយ:បណ្តាញទាំង១២ខេត្ត និង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ដើម្បី​ជួយ​សម្រួលវិបត្តិធ្លាក់ថ្លៃរបស់ពងទានា​ពេល​បច្ចុប្បន្ននេះ។

តំណាង​កសិដ្ឋាន​ភូមិពងទាខ្មែររូប​នេះ​លើក​ឡើង​ថា នឹង​​មិនប្រមូលទិញពីឈ្មួញកណ្តាលឡើយ ហើយក្រុមការងារនឹងចុះទៅដល់ទីតាំងចិញ្ចឹមដោយផ្ទាល់។ មួយវិញទៀត សម្រាប់ពងទាដែលស្តុកគាំងយូរ ក្រុមការងារនឹងបរិច្ចាគថវិការផ្ទាល់ ៥០% ស្មើមួយគ្រាប់ពងទាខូចៗគឺ២០០រៀល តាមជាក់ស្តែងដើម្បីជួយសម្រួលដល់ការខាតបង់របស់​បងប្អូន​អ្នក​ចិញ្ចឹម ហើយបើអាចនៅល្អខ្លះៗគឺចែកជូនក្មេងកំព្រា ឬប្រជាជនក្នុងសហគមន៍តែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម