Connect with us

ព័ត៌មានជាតិ

គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី សម្រេចបាន​ចំនួន​៣៥​ភាគរយ​ហើយ នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២៣​

បានផុស

នៅ

នេះ​ជាការ​បញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជា​ក្រុមហ៊ុន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី នៅ​ក្នុង​បទ​បង្ហា​ញជូន​គណៈ​ប្រតិភូរ​ដ្ឋ​លេខាធិការដ្ឋាន​ អាកាសចរ​ស៊ីវិល ដែល​បាន​ចុះ​ត្រួតពិនិត្យ​ការសាងសង់ កាលពី​ព្រឹក​​​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២០​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រីទទួល​​បន្ទុក​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ដឹកនាំ​ម​ន្ត្រីជា​ន់​ខ្ពស់ និង​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី ហើយ​ក្នុង​បេសកកម្ម​ត្រួតពិនិត្យ​ការងារ​នេះ ក្រុមហ៊ុន​សាងសង់ បាន​ធ្វើ​បទ​បង្ហាញ អំពី​ផែនការ​សាងសង់​អាកាស​យានដ្ឋាន​ទាំងមូល ( Overall Schedule) និង​រាយការណ៍​អំពី​វឌ្ឍនៈ​ភាព​គម្រោង​សាងសង់​អាកាសយានដ្ឋាន ឆ្នាំ​២០២០ ។ ជាមួយគ្នា​នោះ ក៏បាន​លើកឡើង​ពី​ផែនការ​សាងសង់​អាកាស​យានដ្ឋាន​ឆ្នាំ​២០២១ និង​វិធានការ​ត្រួត​ពិនិត្យ និង​ការ​បង្ការ​ជំងឺឆ្លង​កូ​វិ​ដ​១៩ ចំពោះ​បុគ្គលិកនិង​កម្មករ ដែល​ធ្វើការ​ក្នុង​គម្រោង​សាងសង់​អា​កាសយានដ្ឋាន​ទាំងមូល​ផង​ដែរ​។​

បើតា​ម​ការ​លើកឡើង​ពី​តំណាង​ក្រុមហ៊ុន រហូតដល់​ពេលនេះ ជា​រួម​គម្រោង​សាង​សង់អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​ បានសម្រេច​​ចំនួន​៣៥​ភាគរយ​ហើយ​។ គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤ខែមីនា ឆ្នាំ​២០២៣ ខាងមុខ ដោយ​ការសាងសង់​បា​នចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២០ មាន​រយៈពេល​៣៦​ខែ​។​

ថ្លែង​នៅ​ក្នុង​ឳ​កាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋ​លេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ធ្វើការ​កោតសរ​សើ​រ និង​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែល​បា​នធ្វើការ​សាងសង់​អាកា​ស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី តាម​ផែនការ ដែល​បាន​គ្រោងទុក​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ លើកឡើង​ផង​ដែរ​ថា ប្រទេស​កម្ពុជា ជាពិសេស​ខេត្ត​សៀមរាប នឹង​ទ​ទួលបាន​នូវ​អាកាសយាន​អន្តរជាតិ​ថ្មី​មួយ​នា​ឆ្នាំ​២០២៣ ឆាប់ៗ​ខាងមុខ ដែល​នឹង​ចូល​រួមចំណែក​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ខេត្តសៀមរាប សំដៅ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ ការប​ង្កើន​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ និង​រួមចំណែក​ការអភិវឌ្ឍន៍​សង្គម​ប្រកបដោយ​ចីរភាព​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម