Connect with us

ព័ត៌មានជាតិ

​​បន្ទប់​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ចុង​ឆ្នាំ​នេះ ពុំសូវ​មាន​អ្នកកក់

បានផុស

នៅ

ការ​កក់​សេវា​ស្នាក់នៅ​តាម​ផ្ទះ​សំណាក់ និង​សណ្ឋាគារ នៅ​ខេត្ត​ព្រះសីហនុ នាចុងឆ្នាំ២០២០នេះ ហាក់​មាន​សភាព​ស្ងប់ស្ងាត់ ដោយសារអ្នកដើរ​កម្សាន្ត​ ហាក់​បារម្ភ​ពី​បញ្ហា​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាំង ​សុចិត្រ គ្រឹះស្នា ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ប្រាប់ គេហទំព័រ កម្ពុជា​ថ្មី ឱ្យដឹងថា សកម្មភាពកក់បន្ទប់ស្នាក់នៅរបស់​ភ្ញៀវ​ទេសចរ មានតិចតួចប៉ុណ្ណោះ បើធៀបនិង​ពេល​កន្លងមក។ លោកថា ដោយសារ​ព្រឹត្តិការណ៍​បាន​កើតឡើងផ្ទួនៗគ្នាពេក ទើបភាគច្រើនមិន​សូវមានភ្ញៀវ​ដើរលេងនោះទេ ប៉ុន្តែលោកលើកឡើងថា អាចមានភ្ញៀវខ្លះ រង់ចាំមើល​ស្ថានការណ៍​ កូវីដ-១៩ ស្ងប់ស្ងាត់​ ហើយអាចទៅ​លេងកម្សាន្ត​ចុងឆ្នាំ​ក៏​មាន​ដែរ។

ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ បានឱ្យដឹងបន្តថា ទោះបី​ខេត្ត​ព្រះសីហនុ មិន​សូវ​មាន​ភ្ញៀវ​កក់​បន្ទប់​ស្នាក់នៅ​កម្សាន្ត​ក៏ដោយ ក៏​អាជ្ញាធរ​នៅ​តែ​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​វិធាន​សុវត្ថិភាព​សុខាភិបាល និង​ស្តង់ដារ​សុវត្ថិភាព​របស់​ក្រសួង​ទេសចរណ៍។

នាពេលកន្លងមក ក្រសួងទេសចរណ៍​ ធ្លាប់​បាន​ព្យាករណ៍​ថា​ ​​សេវា​ស្នាក់នៅ​ ខេត្ត​ព្រះសីហនុ​ នឹង​មាន​សណ្ឋាគារ​កើន​ឡើង​ជាមធ្យម​ ៣,៥ពាន់​បន្ទប់ ​ក្នុង​មួយ​ឆ្នាំ​ ដែល​បន្ទប់​សណ្ឋាគារ​ អាច​​កើន​ដល់​ជិត​ ១ម៉ឺន​បន្ទប់​ក្នុង​ឆ្នាំ២០២១ ​ក្នុង​នោះ​សណ្ឋាគារ​កម្រិត​ផ្កាយ៥​ មាន​ចំនួន​ប្រមាណ២ពាន់​បន្ទប់៕
 
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២៦ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម