Connect with us

ព័ត៌មានជាតិ

រដ្ឋបូកបន្ថែមពន្ធគយ៥ភាគរយ​​លើរថយន្តនាំចូល​

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្ថែមពន្ធចំនួន ៥% លើរថយន្តនាំចូលជាលក្ខណៈបុគ្គល និងមិនអនុញ្ញាតឲ្យលក់បន្តនៅមុនពេលចុះបញ្ជីនោះទេ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ការកំណត់ លក្ខខណ្ឌ និងវិធានការមួយចំនួនលើការ នាំចូលរថយន្តជាប់សិទ្ធិផ្តាច់មុខ ជាលក្ខណៈបុគ្គល សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹងបានលើកឡើងថា ដើម្បីពង្រឹង ប្រសិទ្ធភាព នៃការគ្រប់គ្រងការនាំចូល ជាលក្ខណៈបុគ្គល សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន នូវរថយន្តស៊េរីថ្មី ដែលជាប់សិទ្ធិផ្តាច់មុខ លើការនាំចូល និងចែកចាយ ក្រសួងសម្រេច កំណត់លក្ខណៈនិងវិធានការ មួយចំនួន តាមរូបភាពដូចខាងក្រោម ៖

១.បូកបន្ថែម៥% លើតម្លៃគិតពន្ធគយ

២.បុគ្គលនាំចូល មិនអាចលក់ផ្ទេរ កម្មសិទ្ធិរថយន្ត ទៅបុគ្គលផ្សេងមុនពេលចុះបញ្ជីធ្វើស្លាកលេខរថយន្ត ជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ

និង៣.បុគ្គលដែលមិនអនុវត្តតាមលក្ខខណ្ឌចែងក្នុងចំណុច២ ខាងលើ នឹងត្រូវរងនូវទោសទណ្ឌ តាមបទបញ្ញប្បតិជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម