Connect with us

ព័ត៌មានជាតិ

បង្ហើប​រឿង​មាស​រាប់​តោនរបស់​កម្ពុជា មាននៅ​ណា​ខ្លះ?

បានផុស

នៅ

សម្តេច​តេជោ​ ហ៊ុន សែន​ បាន​បង្ហើប​ពី​មាស​រាប់​តោន ជា​ទ្រព្យស​ម្បត្តិ​ជាតិ​កំំពុង​រក្សា​ទុកនៅ​តាម​ធនាគារ​តាម​បណ្តា​ប្រទេស​នានា។

ប្រាប់​ពលរដ្ឋ​ដែល​តា​មដាន​ការ​ Live ពិសេស នៅព្រឹកនេះ​ថា សម្តេច​តេជោហ៊ុន សែន​ បាន​បញ្ជាក់​ថា មកទល់ពេលនេះ កម្ពុជានៅសល់​មាស ៤៤ តោន និង ៤០០ គីឡូ ជា​ទ្រព្យ​សម្បត្តិ​របស់​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​លើក​ពី​ប្រភព​មាស​ទាំង​នេះបន្សល់​តាំង​ជំនាន់​​សម្តេច​ព្រះបរមរតនកោដ្ឋចំនួន ១២ តោន និង ៤០០ គីឡូ នៅក្នុង​ធនាគារ​ស្វីស។ ១៧ តោន នៅ​ធនាគារ​ប្រទេស​អង់គ្លេស និង ១៥ តោន រក្សា​នៅ​ក្នុង​ធនាគារ​ជាតិ។

សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា កម្ពុ​ជាមានប្រាក់ទុន​បម្រុង​គ្រប់គ្រាន់ សម្រាប់ដោះស្រាយនូវបញ្ហាប្រឈមនានា។ បច្ចុប្បន្ននេះកម្ពុជាមិនទាន់ទទួលបានចំណូលពីវិស័យប្រេង តែកម្ពុជាអាចរស់បាន។ ប្រភព​​ចំណូល​​ពី​ប្រេងរដ្ឋាភិបាល​នឹង​ប្រើប្រាស់​ផ្តោត​លើ​ផ្នែក​​សុខាភិបាល និង​អប់រំ​ ជា​ឆ្អឹង​ខ្នង​ដើម្បី​អភិវឌ្ឍ​ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម